Home » Archives by category » អចលនទ្រព្យ

ឱកាសដ៏អស្ចារ្យ សម្រាប់អ្នកដែលចង់មានផ្ទះផ្ទាល់ខ្លួនដ៏ទាន់សម័យ!

ឱកាសដ៏អស្ចារ្យ សម្រាប់អ្នកដែលចង់មានផ្ទះផ្ទាល់ខ្លួនដ៏ទាន់សម័យ!

ទំព័រអចលនទ្រព្យ៖ លេខកូដ: PH00168 ឱកាសដ៏អស្ចារ្យ សម្រាប់អ្នកចង់មានផ្ទះផ្ទាល់ខ្លួនដ៏ទាន់សម័យ ជិតតំបន់ផ្សារទំនើបអ៊ីអនម៉លទី ២! ប្រភេទ: វីឡាកូនកាត់ (LA) បុរី ប៉េង ហួត (ដឹស្តា ព្រីមៀរ៍) តម្លៃ: $112,800 ( លក់ប្រញាប់តម្លៃពិសេសបំផុតក្រោមទីផ្សារ អាចចរចាបាន) ទំហំដី៖ 5m x 18.5 ទំហំផ្ទះ: 5m x 12m ទីតាំង: បុរី…

ការ​បើក​ដំណើរការ​មហាវិថី​សម្តេច​តេជោ​ត្រូវ​ពន្យារ​ពេល

ការ​បើក​ដំណើរការ​មហាវិថី​សម្តេច​តេជោ​ត្រូវ​ពន្យារ​ពេល

ភ្នំពេញ: គម្រោង​ដែល​ដាក់​ឲ្យ​ដំណើរការ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​មក​នេះ​ត្រូវ​បាន​ពន្យារ​ពេល​ព្រោះ​ការ​ចាក់​បំពេញ​ខ្សាច់​លើ​តួ​ផ្លូវ​មាន​ភាព​រអាក់​រអួល ដោយ​សារ​រដ្ឋាភិបាល​បាន​បិទ​អាជីវកម្ម​ខ្សាច់​កាលពី​ចុង ខែ​មីនា កន្លង​មក។ ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រុមហ៊ុន ING Holding លោក មាស វីរីយ៉ា បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា គម្រោង​បើក​ឲ្យ​ដំណើរការ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ដែល​គ្រោង​ធ្វើ​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​កន្លង​មក​នេះ​ពិត​ជា​បាន​ពន្យារ​ពេល​ដោយសារ​ការ​បូម​ខ្សាច់​បំពេញ​គ្រឹះ​ថ្នល់​បាន​រអាក់​រអួល ព្រោះ​រដ្ឋាភិបាល​បាន​ផ្អាក​សកម្មភាព​បូម​ខ្សាច់​កាល​ពី​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​មក​នេះ។ លោក​បាន​បន្ត​ថា គិត​រហូត​មក​ទល់​ពេល​នេះ​ការ​ធ្វើ​គ្រឹះ​ផ្លូវ​សម្រេច​បាន ៩៥ ភាគរយ​ហើយ​ចំណែក​ការ​កសាង​ស្ពាន​សម្រេច​បាន​ចំនួន ៤៥ ភាគរយ ប្រព័ន្ធ​លូ​បាន​បញ្ចប់ ១០០ ភាគរយ។ មហាវិថី​សម្តេច​តេជោ…

តម្លៃ​ដី​នៅ​តំបន់​សំខាន់ៗ​ក្នុង​ទីក្រុង​ភ្នំពេញ​កើន​ប្រមាណ ១១ ភាគរយ

តម្លៃ​ដី​នៅ​តំបន់​សំខាន់ៗ​ក្នុង​ទីក្រុង​ភ្នំពេញ​កើន​ប្រមាណ ១១ ភាគរយ

ភ្នំពេញ: តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​សំខាន់ៗ​នៅ​ទីក្រុង​ភ្នំពេញ​មាន​ការកើនឡើង ១០.៧ ​ភាគរយ​ក្នុង​ឆមាស​ទី​ ២​ ក្នុង​ឆ្នាំ​ ២០១៤ ខណៈ​អចលនទ្រព្យ​នៅ​តំបន់​ជួល​ការិយាល័យ ​កម្រិត​ A បាន​កើនឡើង​ ១១.១ ​ភាគរយ​។ នេះ​បើ​យោង​តាម​សន្ទស្សន៍​តម្លៃ​ដី​ក្នុង​តំបន់​អាស៊ី​ របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ Knight Frank​។ យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន ​Knight Frank បាន​បង្ហាញ​ថា តម្លៃ​អចលនទ្រព្យ​ទីក្រុង​ Bengaluru ទីក្រុង​ភ្នំពេញ និង​ទីក្រុង​បាងកក​បាន​កើនឡើង​ខ្លាំង​ជាងគេ​ដោយ​តម្លៃ​អចលនទ្រព្យ​ទីក្រុង​ Begaluru​ មាន​ការកើនឡើង​ ១១.០ ​ភាគរយ​ដោយ​គិត​លើ​តំបន់​សំខាន់ៗ ខណៈ​ទីក្រុង​ភ្នំពេញ​មាន​កំណើន​…

តម្រូវការ និង​តម្លៃ​វីឡា​ជួល​នៅ​ភ្នំពេញ​កើន​ឡើង​តិច​តួច

តម្រូវការ និង​តម្លៃ​វីឡា​ជួល​នៅ​ភ្នំពេញ​កើន​ឡើង​តិច​តួច

ភ្នំពេញ: តម្រូវ​ការ​វីឡា​ជួល​នៅ​រាជធានី​ភ្នំពេញ​មាន​ការ​ប្រែ​ប្រួល​តិច​តួច នា​ដើម ឆ្នាំ​២០១៥។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​ក្នុង​ស្រុក​មួយ​ចំនួន​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន អេស៊ា រៀល​អេស្ទេត បាន​និយាយ​ថា តម្លៃ​វីឡា​ជួល​នៅ​កណ្តាល​រាជធានី​ភ្នំពេញ បាន​កើន​ឡើង​តិច​តួច​នា​ដើម​ឆ្នាំ​នេះ។ វីឡា​ភាគ​ច្រើន​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​ជា​លំនៅឋាន ការិយាល័យ ភោជនីយដ្ឋាន និង​សាលារៀន​ជាដើម។ លោក​បាន​បន្ត​ទៀត​ថា វីឡា​ជួល​ទាំង​នោះ​ភាគ​ច្រើន​មាន​នៅ​ក្នុង ខណ្ឌ​ដូនពេញ ខណ្ឌ​ចំការមន និង​ខណ្ឌ​ទួលគោក។ វីឡា​ជួល​ក្នុង ខណ្ឌ​ចំការមន និង ដូនពេញ មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ លោក​បាន​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​វីឡា​ជួល​ដែល​មាន​ដី​ទំហំ…

អគារ​វឌ្ឍនៈ​បើក​ដំណើរ​ការ​ពេញ​លេញ តែ Rosewood មិន​ទាន់​ច្បាស់​លាស់

អគារ​វឌ្ឍនៈ​បើក​ដំណើរ​ការ​ពេញ​លេញ តែ Rosewood មិន​ទាន់​ច្បាស់​លាស់

ភ្នំពេញ: អគារ​ពាណិជ្ជកម្ម​ខ្ពស់​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ Vattanak Capital នា​ពេល​នេះ​បាន​បើក​ដំណើរ​ការ​ពេញ​លេញ​ហើយ ដោយ​នៅ​សល់​តែ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ Rosewood ប៉ុណ្ណោះ​ដែល​មិន​ទាន់​កំណត់​ពេល​បើក​ដំណើរ​ការ​ច្បាស់​លាស់​។ អគារ​ពាណិជ្ជ​កម្ម​កម្ពស់​៣៩​​ជាន់​នេះ​ត្រូវ​បាន​បែង​ចែក​ជា​ប្រាំ​ផ្នែក​សំខាន់​ៗ​ ដូច​ជា ទី១ ជាន់​ក្រោម​ដី​ចំនួន ​២​ ជាន់​ និង​ជាន់​ផ្ទាល់​ដី​ជា​ចំណត​យាន​យន្ត​ ទី ២ ​ផ្នែក​ខ្លះ​នៃ​ជាន់​ផ្ទាល់​ដី ​ជាន់​ទី ១ និង​ទី ២ ​ជា​ផ្សារ​ទំនើប​ដែល​ផ្តោត​លើ​អតិថិជន​លំដាប់ High Class ទី ៣ ការិយា​ល័យ​កណ្តាល​របស់​ធនាគារ​វឌ្ឍនៈ ​ទី៤ ​ចាប់​ពី​ជាន់​ទី…

ប្លង់​គោល​របស់​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ពង្រីក​វិសាលភាព​រហូត​ដល់​ឆ្នាំ​ ២០៣៥

ប្លង់​គោល​របស់​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ពង្រីក​វិសាលភាព​រហូត​ដល់​ឆ្នាំ​ ២០៣៥

ភ្នំពេញ: សេចក្តី​ព្រាង​ប្លង់គោល​សម្រាប់​រៀបចំ​ផែនការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ត្រូវ​បាន​ពង្រីក​វិសាលភាព​រហូត​ដល់​ឆ្នាំ​ ២០៣៥ ខណៈ​សេចក្តី​ព្រាង​ប្លង់គោល​នេះ​នា​ពេល​ដំបូង​ គឺ​កំណត់​ត្រឹមតែ​ឆ្នាំ​ ២០២០​ ប៉ុណ្ណោះ។ លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យ កាលពី​ថ្ងៃ​អង្គារ​ថា ប្លង់គោល​ត្រូវ​បាន​រៀបចំ​ផែនការ​ជា​លើកដំបូង គឺ​សម្រាប់​ចន្លោះ​ពី​ឆ្នាំ​ ២០០៥ ​ដល់​ឆ្នាំ​ ២០២០ ប៉ុន្តែ​ពេលនេះ​ក្រុម​មន្រ្តី​ជំនាញ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ដោយ​ពង្រីក​វិសាលភាព​រហូត​ដល់​ឆ្នាំ​ ២០៣៥ ។ បច្ចុប្បន្ន​ ប្លង់​គោល​នេះ​មិន​ទាន់​ទទួល​បាន​ការអនុម័ត និង​ឆ្លង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​នៅ​ឡើយ​ទេ តែ​រំពឹង​ថា ប្លង់គោល​នេះ​នឹង​ត្រូវ​ដាក់​ឆ្លង​ទៅ​គណៈរដ្ឋមន្រ្តី​នៅក្នុង​ឆ្នាំ​ ២០១៥…

ការទិញ​ដី​ទុក​លក់​នៅតែ​ជា​មុខរបរ​កាក់កប

ការទិញ​ដី​ទុក​លក់​នៅតែ​ជា​មុខរបរ​កាក់កប

ភ្នំពេញ: ការទិញ​ដី​​សម្រាប់​ទុក​លក់​ក្នុង​រាជធានី​ភ្នំពេញ​ នៅតែ​​​ជា​មុខជំនួញ​មួយ​ដែល​អាច​ផ្តល់​​ផលចំណេញ​​ច្រើន ខណៈ​ការធ្វើ​មុខជំនួញ​នេះ​កំពុងតែ​មាន​ភាពផុលផុស​។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ក្រុម​អ្នកជំនាញ​​អចលនទ្រព្យ​កាលពី​ពេល​ថ្មីៗ​នេះ។ លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ អេស៊ា រៀលអេស្ទេត​ បាន​និយាយ​​​ថា វិនិយោគិន​ដែល​ទិញ​ដី​ទុក​លក់​យក​ប្រាក់​ចំណេញ​ នា​ពេល​នេះ​នៅ​តែ​មាន​ឱកាស​ច្រើន​ទទួល​បាន​​ប្រាក់ចំណេញ ព្រោះ​ដី​នា​ពេល​បច្ចុប្បន្ន​នៅ​មាន​តម្លៃ​សមរម្យ​​នៅ​ឡើយ​។ លោក​បាន​បន្ត​ថា ដី​នៅក្នុង​ខណ្ឌ​​ចំការមន ទួលគោក ដូនពេញ​ និង​ខណ្ឌ​៧​មករា​នៅតែ​ជា​កន្លែង​ដែល​មាន​ទីផ្សារ​ល្អ។​ ដី​ក្នុង​ខណ្ឌ​ទាំង​ ៤ ​ខាងលើ បាន​កើនឡើង​ជា​មធ្យម​ចន្លោះ​ពី ១០ ​ទៅ​ ២០ ​ភាគរយ​ជា​រៀងរាល់​ឆ្នាំ​។ លោក​បាន​ថ្លែង​ថា​៖ «​ដើម្បី​ទទួល​បាន​ផលចំណេញ​វិនិយោគិន​ត្រូវតែ​សិក្សា​ឲ្យ​ច្បាស់លាស់​ថា…