Home » Archives by category » ប្លែកៗ-កំប្លែង (Page 14)

អ្នកភូមិ​នាំគ្នា​ប្រហារ​ពស់​យក្ស​មានគភ៌​ស្មានថា​វាស៊ី​សត្វគោ​អ្នកចម្ការ​

អ្នកភូមិ​នាំគ្នា​ប្រហារ​ពស់​យក្ស​មានគភ៌​ស្មានថា​វាស៊ី​សត្វគោ​អ្នកចម្ការ​

ពស់​យក្ស​ដែល​សន្មតជា​ថ្លាន់ថ្ម​អាហ្រ្វិក​ពពោះ​ពងរាប់​សិប​គ្រាប់​ធ្វើឲ្យ​អ្នកភូមិ​យល់​ច្រឡំ​ថាស៊ី​សត្វ​គោ។ ក្រុងអាប៊ូហ្សា: អ្នកភូមិ​ដែលបាន​សម្លាប់​ពស់ធំ​មួយ​ក្បាល​ក្រោយពី​សង្ស័យ​ថាបាន​ស៊ីគោ​មួយ​ក្បាល​ដោយ​សារតែ​មើល​ឃើញ​ពោះដ៏​កំប៉ោង​ៗ​របស់វា ​ស្រាប់តែ​ភ្លឺភ្នែក​ពេល​វះពោះ​ឃើញ​សុទ្ធតែ​ពងរាប់​សិប​ដ៏គួរ​ឲ្យអាសូរ។​ ហេតុ​ការណ៍​នេះបាន​កើត​ឡើងនៅ​ប្រទេស​នីហ្សេរីយ៉ា​ ដែល​សារព័ត៌មាន​ក្នុងស្រុក​បាន​ផ្សាយថា ពស់នេះ​ត្រូវបាន​សម្លាប់​ដោយ​ការចោទ​ប្រកាន់​ខុសថា វាបាន​ស៊ីសត្វ​ពាហនៈ​អ្នកចម្ការ​។ យ៉ាងណា​ ភ័ស្ដុតាង​បង្ហាញ​យ៉ាង​ច្បាស់ថា ពស់មួយ​ក្បាល​ពោះ​ឡើង​កំប៉ោង​នេះ​មិនមែន​ដោយសារ​វាស៊ី​ចំណី​នោះទេ​ តែវា​មាន​ផ្ទៃពោះ។ ក្រោយ​ពីវះ​ពោះវា​ ពង​រាប់សិប​គ្រាប់​តម្រៀប​ត្រៀបត្រា​ពេញ​ពោះ​ និងត្រូវ​បានអ្នក​ស្រុកយក​ចេញទុក​ជាអាហារ​ដ៏កម្រ​បានភ្លក្ស។ ថ្វីដ្បិត​តែ​វាមិន​ច្បាស់ថា​ជា​ប្រភេទ​ពស់អ្វី ពស់​ជា​ច្រើន​អាច​ផលិត​ស៊ុតដល់ ១០០ គ្រាប់​ពេលបង្ក​កំណើត​ម្ដង​។ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ហាក់​មិនសម្ដែង​ការ​អាណិត​អាសូរ​ចំពោះ​សត្វពស់​ឡើយ​ ដោយ​បាន​លើក​ឡើងថា វា​ពិតជា​រឿងល្អ​ដែល​ពស់រាប់​រយក្បាល​គ្មាន​ឱកាស​បាន​ឃើញ​ពន្លឺថ្ងៃ។ រូបភាព​នេះ​ទំនង​ជាសត្វ​ពស់​ថ្លាន់ថ្ម​នៅ​អាហ្រ្វិក​។ ជា​ទូទៅ ពស់​ឈ្មោល​តែងតែ​មាន​ទំហំតូច​ជាង​សត្វញី​ ដែលអាច​ធំដល់​ប្រវែង ៤,៨ ម៉ែត្រ។ មាន​របាយការណ៍​មួយ​ចំនួន​ស្ដីពី​ថ្លាន់ថ្ម​អាហ្រ្វិក​ ដែលជា​ប្រភេទធំ​បំផុត​នៅ​ទ្វិប​អាហ្រ្វិក​…

ហេតុការណ៍គួរឲ្យរន្ធត់មួយ បានកើតឡើយដោយសារ សត្វខ្លារខិន ១ក្បាលរត់ចូលសាលារៀន និងដេញខាំមនុស្សឲ្យរងរបួស៦នាក់

ហេតុការណ៍គួរឲ្យរន្ធត់មួយ បានកើតឡើយដោយសារ សត្វខ្លារខិន ១ក្បាលរត់ចូលសាលារៀន និងដេញខាំមនុស្សឲ្យរងរបួស៦នាក់

ប្រទេសឥណ្ឌា៖ ខ្លារខិនមួយក្បាលដែលបានចូលសាលារៀនអន្តរជាតិមួយឈ្មោះថា Vibgyor នៅក្នុងទីក្រុង Bangalore ប្រទេសឥណ្ឌា។ ប៉ូលីសក្នុងប្រទេសឥណ្ឌា បានរាយការណ៍ថាមនុស្សយ៉ាងតិច៦នាក់ ក្នុងនោះមានទាំងអ្នកវិទ្យាសាស្ត្រម្នាក់ បុគ្គលិកព្រៃឈើម្នាក់ និងបុរសកាមេរ៉ាទូរទស្សន៍ ដែលបានរងរបួសក្រោយសត្វខ្លារខិន១ក្បាល បានឆ្មក់ចូលក្នុងសាលារៀនមួយនេះ និងរត់ជុំវិញក្នុងទីធ្លាសាលា និងបន្ទប់ថ្នាក់រៀន។ ប៉ូលីសក្នុងប្រទេសឥណ្ឌាបានរាយការណ៍ថាបន្ថែមទៀតថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ និងមុនពេលចលាចល ខ្លារខិន១ក្បាលត្រូវបានប្រទះឃើញដើរក្នុងសាលារៀន ដោយពួកសន្តិសុខដែលកំពុងមើលកាមេរ៉ាឃ្លាំមើល។ ប៉ូលីស និងមន្ត្រីសត្វព្រៃ ត្រូវបានហៅឲ្យកាន់កន្លែងកើតហេតុ ហើយពួកគេធ្វើការឡោមព័ទ្ធ ដើម្បីចាប់សត្វខ្លាកំណាចនេះ។ ប៉ុន្តែអកុសលមនុស្ស ៦នាក់ បានត្រូវខ្លារខិននេះខាំឲ្យរងរបួស និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។…

វីដេអូដ៏កម្រ ! មេដំរីផ្ទុះកំហឹងយកភ្លុកគាស់គ្រវាត់ក្របីប៉ើងដូចស្លឹកឈើ ហើយជាន់ឈ្លីរហូតដល់ងាប់ (មានវីដេអូ)

វីដេអូដ៏កម្រ ! មេដំរីផ្ទុះកំហឹងយកភ្លុកគាស់គ្រវាត់ក្របីប៉ើងដូចស្លឹកឈើ ហើយជាន់ឈ្លីរហូតដល់ងាប់ (មានវីដេអូ)

ទិដ្ឋភាព​ដ៏​កម្រ មេ​ដំរី​ផ្ទុះ​កំហឹង​យក​ភ្លុកគាស់​គ្រវាត់​​ក្របី​ហើរ​ដូច​ស្លឹកឈើ និង​ជាន់ឈ្លី​រហូត​ងាប់ (សង្ស័យគឺដោយសារក្របីនោះ គាស់កូនដំរី ដែលជាហេតុធ្វើឲ្យមេដំរីផ្ទុះកំហឹងនោះ)។ ​នេះ​ជា​ស្ថានការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់ និង​កម្រ​មួយ ខណៈដែលមេ​ដំរី​​ផ្ទុះ​កំហឹង​១​ក្បាលនេះ បាន​យក​ភ្លុករបស់​វា​វ័ធ​​ក្របី​១​ក្បាល​ហើរ​ដូច​ស្លឹកឈើ រួច​ជាន់​សង្កត់ពីលើរ​ហូតងា​ប់ នៅក្នុង​ឧ​ស្យា​ន​ជាតិមួយ ក្នុងប្រទេស​អាហ្រ្វិច។​ ​អ្នក​ថតរូប​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​នេះបាន​ឲ្យ​ដឹងថា ដំបូង​ឡើយ ក្របី​មួយ​នេះ បាន​កំពុង​ដេកលក់​នៅក្នុងភួកយ៉ាងស្រួល តែត្រូវកូនដំរីទៅលេងដែរ នាំឲ្យក្របីខឹងដេញវ័ធកូនដំរី ពេលនោះមេដំរីដែលនៅក្នុងហ្វូងបានឃើញ ក៏ខឹងដេញវ័ធក្របីវីញយ៉ាងសាហាវ ថែមទាំងជាន់ទៀត៕ សូមទស្សនារូបភាពខ្លះៗនៃហេតុការណ៍ដំរី ដេញវ័ធគាស់ក្របីនេះ និងវីដេអូនៅខាងក្រោម៖ រូបភាព រូបភាព រូបភាព រូបភាព រូបភាព…

ផោម​អ្នក​ជំងឺប៉ះ​ពន្លឺឡាស៊ែរ​បង្ក​ជាអគ្គិភ័យ​ឆេះមួយ​ប្រាវ​ពេល​វះកាត់​

ផោម​អ្នក​ជំងឺប៉ះ​ពន្លឺឡាស៊ែរ​បង្ក​ជាអគ្គិភ័យ​ឆេះមួយ​ប្រាវ​ពេល​វះកាត់​

ភ្លើង​បាន​ឆាបឆេះ​លើ​រាងកាយ​អ្នកជំងឺ​ដោយសារ​នាង​ធ្លាយផោម​កំពុង​វះកាត់​។ ក្រុងតូក្យូ: របាយការណ៍​​ចេញ​ផ្សាយ​ដោយ​មន្ទីរពេទ្យ​សាកល​វិទ្យាល័យ​វេជ្ជសាស្ដ្រ​ក្រុង​តូក្យូ​ ក្នុង​សង្កាត់​ស៊ីជូគុ បាន​បង្ហាញ​ថា អ្នក​ជំងឺ​ម្នាក់ឆេះ​រលាក​ស្ទើរ​សព្វកាយ​ក្រោយ​ពី​បញ្ចេញ​ឧស្ម័ន​ធម្មជាតិ​អំឡុង​ពេល​វះកាត់​ឡាស៊ែរ។ ឧប្បត្ដិហេតុ​នេះបាន​កើត​ឡើង​កាល​ពីខែ​ឧសភា​កន្លងទៅ តែ​ទើប​បានចុះ​ផ្សាយ​នៅ​សារព័ត៌មាន​នានា​ក្រោយ​ពីក្រុម​អ្នក​ជំនាញ​បាន​តាមដាន​លើការ​ស៊ើប​អង្កេត​ហ្មត់ចត់​មួយ​ និងបាន​សន្និដ្ឋាន​ថា វាទំនង​ជាបាន​កើតឡើង​ដោយ​​ខ្យល់​ផោម​របស់​អ្នកជំងឺ​ ដែលមាន​ប្រតិកម្ម​នឹង​ឡាស៊ែរ​វះកាត់​។ អ្នក​ជំងឺ​អនាមិក​ ជាស្ដ្រី​វ័យ​ខ្ទង់ ៣០ ឆ្នាំ កំពុង​តែទទួល​ការ​វះកាត់​កស្បូន​របស់​នាង​ នៅពេល​ឧស្ម័ន​ធម្មជាតិ​ភាយ​ឡើង​ ក៏បង្ក​ជាភ្លើង​ឆាបឆេះ​ជាមួយ​ពន្លឺឡាស៊ែរ។ របាយ​ការណ៍​របស់​ក្រុមអ្នក​ជំនាញ បាន​បង្ហាញថា​៖ «នៅពេល​ខ្យល់​ផោម​របស់អ្នក​ជំងឺភាយ​ឡើង​ក្នុង​បន្ទប់​វះកាត់​ វាប្រតិកម្ម​ជាមួយ​ពន្លឺ​ឡាស៊ែរ​បង្ក​ជា​អគ្គីភ័យ​ឆាបឆេះ»។ ប្រភព​ដដែល​​បាន​បន្ដ​ទៀតថា៖ «ជា​អកុសល ស្ដ្រីរង​គ្រោះបាន​ស្រែក​រោទ៍​ដូចគោ​ ក្រោយពី​នាង​រលាក​ស្ទើរ​ពេញ​រាងកាយ​ រួមទាំង ចង្កេះ​ និង​ជើង​ផងដែរ»។ របាយ​ការណ៍​ដែល​ចុះផ្សាយ​ដោយ​មន្ទីរ​ពេទ្យ​ក្រុង​តូក្យូ…

មាន់ដុងតាវ !! ពូជមាន់ដ៏មានតម្លៃ ជាអំណោយសែនសំរាប់ពិធីបុណ្យធំៗ

មាន់ដុងតាវ !! ពូជមាន់ដ៏មានតម្លៃ ជាអំណោយសែនសំរាប់ពិធីបុណ្យធំៗ

ល្បីឈ្មោះតាំងពីយូរលង់មកហើយ ពូជមាន់ដុងតាវដែលគេចាត់ទុកជាអំណោយសំរាប់ពិធីបុណ្យធំៗ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានសាច់រសជាតិឆ្ងុយឆ្ងាញ់ ដោយមានរាងកាយចំឡែកពីជើងដល់ក្បាល។ សព្វថ្ងៃនេះគ្រួសារជាច្រើនក្នុងឃុំដុងតាវ (ស្រុកខោវចូវ ខេត្តហ៊ឹងអៀន) បានអភិវឌ្ឃន៍ការចិញ្ចឹមមាន់ដុងតាវក្នុងចំការ ហើយអាចផ្តល់ប្រាក់ចំណូលឲ្យសេដ្ឋកិច្ចគ្រួសារ។ យើងខ្ញុំមកទស្សនាកសិដ្ឋានចិញ្ចឹមមាន់ដុងតាវហាក្វឹន ខណៈពេលថ្ងៃជិតឈានមកដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០១៦។ តាមលោក ង្វៀនវ៉ាន់ក្វឹន ជាម្ចាស់កសិដ្ឋាននេះ នៅពេលដំបូងលោកគ្រាន់តែចង់ទិញពូជមាន់នេះចំនួន ១៧ ក្បាលតែប៉ុណ្ណោះ ដើម្បីចិញ្ចឹមដោយការចូលចិត្ត ប៉ុន្តែបន្ទាប់មកមានគេបានដើរ​រក​ទិញ​ពូជមាន់នេះជាច្រើន លោកក៏មានគំនិតធ្វើសេដ្ឋកិច្ចដោយទម្រង់រូបភាពចិញ្ចឹមពូជមាន់នេះ។ នាឆ្នាំ ២០០៨ គ្រួសារលោកក្វឹន ចាប់ផ្តើមធ្វើសេដ្ឋកិច្ចចិញ្ចឹមមាន់ដុងតាវ ហើយទទួលប្រាក់ចំណូលលើកដំបូងចំនួន ៣០លាន ដុង។ យើងខ្ញុំទៅទស្សនាកសិដ្ឋានចិញ្ជឹមមាន់ដុងតាវ…

ពូជ​មាន់តម្លៃ ២៥០០ ដុល្លារ ក្នុង​១​ក្បាល​ (មានវីដេអូ)

ពូជ​មាន់តម្លៃ ២៥០០ ដុល្លារ ក្នុង​១​ក្បាល​ (មានវីដេអូ)

វាជាមាន់ដែលមានប្រភពដើមកំណើតនៅប្រទេសឥណ្ឌូនេស៊ី ។ គេនិយមហៅថា មាន់ខ្មៅឥណ្ឌូនេស៊ី ហើយក៏នៅមានឈ្មោះ១ទៀតថា Ayam Cemani ។ វាមានប្រភពចេញពីកោះ Java ប្រទេសឥណ្ឌូនេស៊ីតែ១គត់ ។ ប្រជាពលរដ្ឋនៅទីនោះ ចាត់ទុកពូជមាន់ខ្មៅនេះ ជានិមិត្តរូបនៃភព្វសំណាង និងជោគជតារាសី ។ នៅឥណ្ឌូនេស៊ី Ayam មានន័យថា “មាន់” ហើយ Cemani មានន័យថា “ខ្មៅទាំងស្រុង” ។ សរីរាង្គទាំងស្រុងរបស់វា គឺពណ៌ខ្មៅ ពេលបើកចំពុះ វាក៏ឃើញពណ៌ខ្មៅទាំងអណ្តាតដល់កំពង់ក…

វីដេអូអប់រំ វិធីការពារជនល្មើសទះស្មាដាក់ថ្នាំសណ្តំ (មានវីដេអូ)

វីដេអូអប់រំ វិធីការពារជនល្មើសទះស្មាដាក់ថ្នាំសណ្តំ (មានវីដេអូ)

ភ្ញាក់ខ្លួនព្រឺតបន្ទាប់ពីគេទះស្មាសណ្តំយកទ្រព្រសម្បត្តិអស់!! ធ្លាប់តែលឺគេនិយាយមិនសូវជឿ ពេលនេះភ្លឺភ្នែកហើយ សូមជួយស៊ែរជាបន្ទាន់ដើម្បីការពារទាំងអស់គ្នា.. គ្រាន់តែ​ទះស្មាសោះ តែត្រូូវថ្នាំសណ្ដំ​? ឭតែគេនិយាយ​..តើពិតមែនអី? ពិតមែនហើយ និយាយអំពីមនុស្សដែលជួបរឿងរ៉ាវត្រូវគេដាក់ថ្នាំសណ្តំ គឺមនុស្សភាគច្រើនគ្រាន់តែបានលឺតាមការពាក្យនិយាយប្រាប់តៗគ្នាប៉ុណ្ណោះ ហើយពួកគេក៏មានការប្រុងប្រយ័ត្នខ្លួនផងដែរ ចំពោះបញ្ហានេះ ។ តាមរយះផេក WE SHARE ដែលបានបង្ហោះវីដេអូអប់រំទាក់ទងនឹងសាច់រឿង «មនុស្សត្រូវគេសណ្តំ» អមជាមួយពាក្យពេចន៍ទូន្មានថាៈ «ប្រយ័ត្នថ្នាំសណ្ដំ! កុំសាសងជាមួយមនុស្សមិនដែលស្គាល់, ជួបហើយដើរចេញឲ្យឆ្ងាយ, បើមានការសង្ស័យថតស្លាកឡានទុក..ហើយមើលជុំវិញយើងដោយប្រុងប្រយ័ត្ន កុំឲ្យធ្វេសប្រហែសឲ្យសោះ» ៕ នារីដែលត្រូវគេសណ្តំ នារីដែលត្រូវគេសណ្តំ នារីដែលត្រូវគេសណ្តំ នារីដែលត្រូវគេសណ្តំ នារីដែលត្រូវគេសណ្តំ…

សត្វពស់មួយក្បាលកើតមកចំលែកខុសគេ មានវែនតា និងមានពុកមាត់

សត្វពស់មួយក្បាលកើតមកចំលែកខុសគេ មានវែនតា និងមានពុកមាត់

សត្វពស់គឺជាប្រភេតសត្វដែលមនុស្សម្នាខ្លាចរអារបំផុត ចំឡែកអីតែសត្វពស់មួយក្បាលនេះបែរជាធ្វើឲ្យមនុស្សម្នាមិនខ្លាចហើយបែរជាអស់សំណើចទៅវិញ។ សូមមើលរូបភាពសត្វពស់មួយក្បាលនេះ តើអ្នកសង្កេតឃើញអ្វីនៅលើក្បាលរបស់វា? ពិតណាស់ វាមិនមែនការកាត់តតាមកម្មវិធី Photoshop ឡើយ តែវាក្រឡាពិតរបស់សត្វពស់មួយក្បាលនេះ ដែលក្បាលរបស់មើលទៅដូចពាក់វែនតា និងមានពុកមាត់ថែមទៀត។ ការពិតវាសត្វពស់មានស្រការសំគាល់ខុសគ្នា ហើយសត្វពេាះនេះត្រូវបានគេស្គាល់ថា ជាសត្វពស់មួយក្បាលដែលចិញ្ចឹមក្នុងសួនសត្វ Texas State Parks ដែលគេចែកចាយតាមបណ្តាញសង្គម Twiiter៕…

រន្ធត់ណាស់!! បង្គ្រាបករណីជួញដូរកុមារធំៗពីរ ត្រៀមជួញដូរទៅក្រៅប្រទេស ជួយស៊ែបន្តផងដើម្បីប្រយ័ត្នទាំងអស់គ្នា (មានវីដេអូ)

រន្ធត់ណាស់!! បង្គ្រាបករណីជួញដូរកុមារធំៗពីរ ត្រៀមជួញដូរទៅក្រៅប្រទេស ជួយស៊ែបន្តផងដើម្បីប្រយ័ត្នទាំងអស់គ្នា (មានវីដេអូ)

ថ្មីៗនេះនៅព្រំដែនថៃ-ម៉ាឡេស៊ី ប៉ូលិសថៃបានជួយរំដោះក្មេងៗបំរុងយកទៅលក់នៅក្រៅប្រទេស!តែជាអកុសលកុមាភាគច្រើនត្រូវបានស្លាប់បាត់ទៅហើយ។ តាមការសនិដ្ឋានជាបឋមអាចជាករណីជួញដូរអវៈយវៈ។ សូមឪពុកម្តាយគ្រប់រូប ប្រុងប្រយ័ត្នកូនជាទីស្រលាញ់ខ្លួនផង កុំគិតថាមានតែនៅក្នុងប្រទេសគេ។ ថ្មីៗនេះនៅព្រំដែនថៃ-ម៉ាឡេស៊ី ប៉ូលិសថៃបានជួយរំដោះក្មេងៗបំរុងយកទៅលក់នៅក្រៅប្រទេស! ថ្មីៗនេះនៅព្រំដែនថៃ-ម៉ាឡេស៊ី ប៉ូលិសថៃបានជួយរំដោះក្មេងៗបំរុងយកទៅលក់នៅក្រៅប្រទេស! ករណីមួយផ្សេងទៀត ចុះទៅជួយរំដោះទាន់ពេល។ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានការចូលឆ្មក់ ជួយសង្គ្រោះកុមារមួយក្រុម ដែលត្រៀមជួញដូរទៅប្រទេសចិន។ តាមរយៈវីដេអូរយៈពេល១១វិនាទី បង្ហាញពីការជួយសង្គ្រោះកុមារមួយក្រុម ដែលត្រៀមជួញដូរទៅប្រទេសចិន ធ្វើឲ្យមានភ័យខ្លាចគ្រប់គ្នា។ មិនថាកូនគេកូនយើង ជាសំណាងល្អហើយដែលប៉ូលិសចុះចាប់ក្រុមជួញដូរក្មេងៗ បំរុងលក់បន្តទៅប្រទេសចិននេះទាន់ពេល កុំអីមិនដឹងយ៉ាងណាទេ! ប្រភព: វៀតណាម ក្មេងៗដែលត្រូវបានជួយសង្គ្រោះ ក្មេងៗដែលត្រូវបានជួយសង្គ្រោះ ក្មេងៗដែលត្រូវបានជួយសង្គ្រោះ សូមទស្សនាវីដេអូនៃការជួយសង្គ្រោះទាំងអស់គ្នា៖…

ជីវិតដែលតស៊ូបំផុតដើម្បីការសិក្សា !!!

ជីវិតដែលតស៊ូបំផុតដើម្បីការសិក្សា !!!

កុមារនៅចិន ដែលតែងឡើងចំណោទភ្នំទៅរៀន ពេលនេះមានជណ្តើរ ដើម្បីឡើងទៅរៀនហើយ (ចិន)៖ ក្រុមកុមារនៅភូមិ Atule’er ដែលជាភូមិដាច់ស្រយាលនៅលើកំពូលភ្នំ Liangshan Yi ខេត្ត Sichuan ប្រទេសចិន, ពេលនេះពួកគេនិងមានសុវត្ថិភាពជាងមុនបន្តិចហើយ ក្នុងកាធ្វើដំណើរទៅសាលារៀន។ យោងតាមគេហទំព័រ Izismile ប្រទេសចិន, បានបង្ហាញថា នៅក្នុងភូមិនេះមានប្រជាជនរស់នៅចំនួន ៧២គ្រួសារ ហើយភូមិមួយនេះត្រូវបានគេហៅថា “ភូមិច្រាំងថ្មចោទ”។ ពេលទៅសាលារៀនម្តងៗ ក្រុមក្មេងទាំងនោះត្រូវឡើងតាមជ្រាំងថ្មចោទ ដែលមានកំពស់រហូតដល់ ៨០០ម៉ែត ដោយមានជណ្តើរធ្វើពីវល្ល៍ ចែកជា១៧ដំណាក់ ហើយវាពិតជាគ្មានសុវត្ថិភាពទាល់តែសោះសំរាប់ក្មេងៗទាំងនោះ។…