Home » Archives by category » ព័ត៌មាន » ព័ត៌មានអន្តរជាតិ (Page 8)

ស្ដ្រី​អាល្លឺម៉ង់​វ័យ​ ៦៥​ឆ្នាំ​មាន​កូន​ ១៣​នាក់​កើត​បាន​កូន​ភ្លោះ​ ១​​ដំប​ថែម​ទៀត

ស្ដ្រី​អាល្លឺម៉ង់​វ័យ​ ៦៥​ឆ្នាំ​មាន​កូន​ ១៣​នាក់​កើត​បាន​កូន​ភ្លោះ​ ១​​ដំប​ថែម​ទៀត

ក្រុងប៊ែរឡាំង: ទូរទស្សន៍ RTL បាន​​រាយការណ៍​កាល​ព្រលឹម​ថ្ងៃ​សៅរ៍​ថា ស្ដ្រី​អាល្លឺម៉ង់​វ័យ​ ៦៥ ​ឆ្នាំ​ម្នាក់ ដែល​មាន​កូន​ ១៣ ​នាក់​រួច​ទៅ​ហើយ បាន​ផ្ដល់​កំណើត​កូនភ្លោះ ៤ នាក់​ជាថ្មី​ម្ដង​ទៀត​ ក្រោយពី​ធ្វើការ​ចាក់​បញ្ចូល​មេជីវិត​​តាម​បែប​សិប្បនិម្មិត​ក្នុង​ប្រទេស​អ៊ុយក្រែន​។ យោងតាម​ទូរទស្សន៍ RTL អ្នកស្រី អានណហ្គ្រេត រ៉ោណិក ប្រសូត​បាន​កូនប្រុស ៣ នាក់ ឈ្មោះ ដ្រាយ ប៊េនស៍ និង​ហ្វន និង​កូនស្រី​ម្នាក់ ឈ្មោះ នីតា ដែល​ប្រសូត​មុន​ពេល​កំណត់​…

តើជាបាបកម្មនៃការសម្លាប់សត្វក្របីមែនឬ ? នេប៉ាល់វេទនាថ្មីម្តងទៀតហើយ បាក់រលំដីពីភ្នំ ក្លាយជាទឹកជំនន់

តើជាបាបកម្មនៃការសម្លាប់សត្វក្របីមែនឬ ? នេប៉ាល់វេទនាថ្មីម្តងទៀតហើយ បាក់រលំដីពីភ្នំ ក្លាយជាទឹកជំនន់

ប្រទេស​នេ​ប៉ាល់ មាន​កើតហេតុ​ថ្មី​មួយ​ទៀតហើយ គឺ​បាក់​ដី​រលំ នៅ​តំបន់​ភាគ​ខាងលិច​ប្រទេស ដោយ​ដី និង ថ្ម​ធ្លាក់​ទៅ​បិទផ្លូវ​ខ្សែទឹក​មួយកន្លែង បណ្តាលឱ្យ​កម្រិត​ទឹក​ឡើង​ខ្ពស់ នឹង​អាច​ធ្លាយ ជា​ទឹកជំនន់​ធំ​បាន ។ ប្រ​ជាជន​រាប់ពាន់នាក់​ត្រូវ​ជម្លៀស​ចេញពី​តំ​នោះ​ជាបន្ទាន់ ។​ ​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​រាយការណ៍​ថា ដី​បាក់រ​លំនៅ​ស្រុក​មេក​គី ចម្ងាយ ១៤០ គីឡូ​មែត្រ ពី​ទី​ក្រុងក​ដ្ឋ​ម៉ាន់​ឌូ ដែល​នេះ​ជា​ឥទ្ធិពល​បន្សល់​ពី​ការរញ្ជួយ​ដី 7.8 និង 7.3 កាលពី​ថ្ងៃទី ២៥ មេសា និង ១២ ឧសភា កន្លងមក…

ស្ពានកញ្ចក់ដ៏វែង និងខ្ពស់ជាងគេបង្អស់របស់ចិន ចាប់បើកជាផ្លូវការនៅខែកក្ដដាខាងមុខ

ស្ពានកញ្ចក់ដ៏វែង និងខ្ពស់ជាងគេបង្អស់របស់ចិន ចាប់បើកជាផ្លូវការនៅខែកក្ដដាខាងមុខ

ចិន៖ ប្រសិន​ជាអ្នកភ័យ​ខ្លាច​ខ្លាំង​ ដោយ​សារតែ​វា​មាន​កំពស់​ខ្ពស់​ អ្នកអាចមិនគួរ​ទៅ​កន្លែង​ដែល​​ខ្ពស់​​នោះទេ ជាក់​ស្ដែង​ដូចជារូបភាព​​មួយនេះ គឺជា​សមិទ្ធិ​ផល​ចុង​ក្រោយ​គេ​របស់​ប្រទេសចិនដែល​​​ធ្វើអោយមានការទាក់ទាញអ្នក​ទេសចរ​ជាច្រើន​។ ស្ពាន Zhangjiajie Grand Canyon skywalk ដែល​មានប្រវែងដ៏វែង​ និងកំពស់ប្រមាណ ៣០០ម៉ែត្រ​ចុះ​ទៅ​ខាង​ក្រោម​ ត្រូវ​បានចាត់​ចូល​ទៅ​​ក្នុង​ស្ពានកញ្ចក់​របស់​ពិភព​លោកដែលមាន​ប្រ​​​​​វែង​-វែងនិង​ខ្ពស់​​​​​​​​​ផង​ដែរ​​។ ស្ពាន​ដ៏ខ្ពស់ដែល​អាចធ្វើអោយអ្នក​ដើរ​នៅលើ​ស្ពាន​មាន​ការ​​វិល​មុខនេះ​ ត្រូវបាន​សាង​សង់​​ចេញ​ពីផ្នែក​​ម្ខាង​រវាង​​ច្រាំង​​ភ្នំ​ថ្ម​​ពីរ​នៅ​​ក្នុងតំបន់​ឧទ្យានជាតិ Zhangjiajie ដែល​នឹង​ចាប់​ដំណើរ​ការ​បើក​អោយអ្នកទេសចរចូលកំសាន្ត​ជាផ្លូវ​ការ​នៅ​​ខាង​កក្កដា​ខាងមុខ​នេះ​ បន្ទាប់ពីស្ពាន​នេះបានសាងសង់​រួចជាស្ថាពរ។ តាមរយៈការបង្ហាញ​ពីស្ពាននៅ​លើអាកាស​ដ៏អស្ចារ្យ​នេះ គេបាន​កំណត់ ដោយ​​អនុញ្ញាតអោយ​អ្នក​ទេសចរ​ត្រឹម​តែ​ចំនួន​៣០នាក់​ប៉ុណ្ណោះ ​អាច​​​ដើរ​នៅ​ក្នុងពេលតែ​មួយ​​នៅ​​លើ​ស្ពានកញ្ចក់​ដ៏​ខ្ពស់​នេះ​ ដើម្បីជា​ការ​ធានារចំពោះសុវត្ថិ​ភាព​​ផងដែរ​៕…

កូរ៉េ​ខាង​ជើង ប្រហារ​ជីវិត​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ខ្លួន

កូរ៉េ​ខាង​ជើង ប្រហារ​ជីវិត​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ខ្លួន

ក្រុង​សេអ៊ូលៈ ព័ត៌​មាន​ចារកម្ម​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ពី​ថ្ងៃ​ពុធ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក​គីម ជុង​អ៊ុន បាន​ប្រហារ​ជីវិត​​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ខ្លួន​ដោយ​បាញ់​កាំភ្លើង​ប្រឆាំង​យន្ត​ហោះ​ពី​បទ​រឹង​រូស និង​ការ​ដេក​ក្នុង​អំឡុង​​ពេល​នៃ​ការ​ជួប​ជុំ​យោធា​ផ្លូវ​ការច្រើន ដោយ​ព្រលយ​ពាក្យ​ពី​លទ្ធភាព​អស្ថិរ​ភាព​​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​ក្រុង​ព្យុង​យ៉ាង​។ ដោយ​ស្រង់​​សម្តី​ក្នុង​សន្និសីទ កាសែត​ខ្លីមួយ​របស់​សេវាកម្ម​ចារកម្ម​ជាតិ​នៅ​ឯទីចាត់​ការ​ខ្លួន​ក្នុង​ក្រុង​សេអ៊ូល ទីភ្នាក់​ងារ​នោះ​បាន​រាយ​ការណ៍​ថា លោក Hyon Yong-Chol ត្រូវ​បាន​​សម្លាប់​ដោយ​ក្រុម​បាញ់​កាំ​ភ្លើង​​នៅឯ​សាល​យោធា​មួយ​ នៅ​ចំ​ពោះ​មុខ​មនុស្ស​រាប់​រយ​នាក់​ ក្នុង​ក្រុង​ព្យុង​យ៉ាង​នៅ​ថ្ងៃ​ទី ៣០ មេសា។ បើសិន​ជាត្រូវ​បាន​បញ្ជាក់ ការ​ប្រហារ​ជីវិត​នេះ គូស​បញ្ជាក់​ពី​ការ​បង្ហាញ​មួយ​ទៀត​នៃ​ភាព គ្មាន​មេត្តា​របស់​លោក​គីម នៅ​ក្នុង​ការ​ដោះ​ស្រាយ សូម្បី​តែ​ជាមួយ​ក្រុម​មន្ត្រី​​ជាន់​ខ្ពស់​បំផុត ដែល​សង្ស័យ​ថា​គ្មាន​ភាព ស្មោះ​ត្រង់​ ក្រោយ​ពី​ការ​ប្រហារ​ជីវិត​ឪពុក​មា​ខ្លួន​ និង​ធ្លាប់​ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​ខាង​នយោបាយ…

តួលេខបឋមពីការរញ្ជួយដីនៅនេប៉ាល់ មានអ្នកស្លាប់៣៩នាក់ អ្នករបួស១១២៩នាក់

តួលេខបឋមពីការរញ្ជួយដីនៅនេប៉ាល់ មានអ្នកស្លាប់៣៩នាក់ អ្នករបួស១១២៩នាក់

នៅរសៀលថ្ងៃអង្គារម្សិលមិញ ប្រទេសនេប៉ាល់បានទទួលរងគ្រោះ​រញ្ជួយដីជាថ្មី​ទៀត នៅក្នុងរដ្ឋ​ធានីKathmandu ដែលបាន​ឆក់យក​ជីវិតមនុស្ស៣៩នាក់ និងអ្នករបួស​ជាង១០០០នាក់។ នេះបើតាមពត៌មានចុងក្រោយដែលបានមកពីអង្គភាពពត៌មានCNNត្រឹមម៉ោង ០០និង៣១នាទី អាធ្រាត្រ ថ្ងៃទី១៣ ខែឧសភា នេះ។ បើតាមអ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃរបស់​នេប៉ាល់ លោកLaxmi Prasad Dhakal បានឱ្យ​ដឹងថា មនុស្ស៣៦នាក់​បាន​ស្លាប់ នៅក្នុង​ប្រទេស ខណៈ ១១២៩នាក់បានទទួល​រងរបួស និង៣នាក់ទៀត​បានស្លាប់នៅព្រំប្រទល់​នៃ រដ្ឋBihar ប្រទេស​ឥណ្ឌា។ អ្នកការសែតលោក Bhrikuti Rai បាននិយាយថា មនុស្សជា​ច្រើន​នាក់កំពុង​គ្មានទីជំរក​និងចំនីអាហារ។ ផ្អែកទៅ​លើការ​សិក្សាភូមិសាស្ត្រ​របស់សហរដ្ឋអាមេរិក បាន​ឱ្យដឹងថា…

Floyd ​​ប្ដូរ​ចិត្ត​មិន​​ឡើង​វ៉ៃ​​ម្ដង​ទៀត​ជាមួយ Pacquiao ​ដោយ​ហេតុផល​២​យ៉ាង

Floyd ​​ប្ដូរ​ចិត្ត​មិន​​ឡើង​វ៉ៃ​​ម្ដង​ទៀត​ជាមួយ Pacquiao ​ដោយ​ហេតុផល​២​យ៉ាង

Floyd Mayweather ​បាន​ប្រកាស​ប្ដូរ​ចិត្ត​មិន​ឡើង​សង្វៀន​ប្រកួត​ជា​ថ្មី​ជាមួយ Manny Pacquiao ​ទៀត​ទេ ដោយ​សំអាង​លើ​ហេតុ​ផល​២​យ៉ាង​ គឺ​​អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន ​ចាញ់​មិន​ទទួល​ស្គាល់​ថា​ចាញ់​ និង​ជា​មនុស្ស​កំសាក។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ Floyd ​បាន​និយាយ​ថា​ព្រម​ឡើង​ប្រកួត​ជាមួយ Pacquiao ​ម្ដង​ទៀត​នៅ​ពេល​ដែល​បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ព្យាបាល​របួស​ស្មា​ជា​សះស្បើយ។ ផ្ទុយ​ទៅ​វិញ កាល​ពី​ម្សិលមិញ​នេះ កីឡាករ​មិន​ដែល​ចាញ់​៤៨​ប្រកួត​ជាប់​គ្នា​នេះ បែរ​ជា​ប្ដូរ​ចិត្ត​វិញ​ថា​លោក​មិន​ទៅ​ឡើង​វាយ​ជាមួយ​មនុស្ស​កំសាក ចាញ់​មិន​ព្រម​ចាញ់​នោះ​ទៀត​ទេ។ “ខ្ញុំ​ធ្លាប់​និយាយ​ថា​ខ្ញុំ​នឹង​ប្រកួត​ជាមួយ​គេ​ទៀត​មែន ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ប្ដូរ​ចិត្ត​ហើយ។ គាត់​ជា​មនុស្ស​ចាញ់​មិន​ព្រម​ចាញ់​ហើយ​គាត់​កំសាក​ណាស់។ ប្រសិន​បើ​អ្នក​ចាញ់ គួរ​តែ​ទទួល​ថា​ចាញ់​ទៅ។ ហើយ​និយាយ​ថា Mayweather អ្នក​ពិត​ជា​កំពូល​អ្នក​ប្រដាល់​មែន។ Pacquiao ​ជា​មនុស្ស​មាន​លេស…

ទីបំផុត Floyd នៅ​តែ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់

ទីបំផុត Floyd នៅ​តែ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់

ទី​បំផុត​កំពូល​កីឡាករ​មិន​ដែល​ចាញ់ Floyd Mayweather នៅ​តែ​អាច​រក្សា​កំណត់ត្រា​របស់​ខ្លួន ដោយ​យក​ឈ្នះ​ពិន្ទុ​កីឡាករ​សញ្ជាតិ​ហ្វីលីពីន Manny Pacquiao ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ ១២​ទឹក​ពេញ។ ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក WBC/WBA កីឡាករ Floyd Mayweather បាន​​ទទួល​ជ័យជម្នះ​ជា​ឯកច្ឆន្ទ​ពី​សំណាក់​ចៅក្រម​ទាំង​បី ដោយ​ពិន្ទុ ១១៨-១១០, ១១៦-១១២ និង ១១៦-១១២។ ជ័យ​ជម្នះ​នេះ បាន​ធ្វើ​ឲ្យ​កីឡាករFloyd Mayweather ​បង្កើត​កំណត់​ត្រា​ថ្មី ​ ដោយ​ប្រកួត ៤៨​ដង មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់។ ចំណែក​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​ស្ថាប័ន Manny…

បឹង​ព្រះ​ចន្ទ​ស្ថិត​នៅ​កណ្ដាល​វាល​ខ្សាច់​ប្រទេស​ចិន

បឹង​ព្រះ​ចន្ទ​ស្ថិត​នៅ​កណ្ដាល​វាល​ខ្សាច់​ប្រទេស​ចិន

ក្រុង​ឌុនហួង: យឺយូឃ្វេន ជា​បឹង​រាង​ចំណិត​ព្រះ​ចន្ទ​ដែល​ស្ដេច​គីង ដាក់​ឈ្មោះ​ឲ្យ ស្ថិត​លើ​វាល​ខ្សាច់ ចម្ងាយ ៦ គីឡូម៉ែត្រ​ខាង​ត្បូង​ទីក្រុង​ឌុនហួង ខេត្ដ​ហ្គានស៊ូ ប្រទេស​ចិន។ មីលដ្រេដ ខេបល និង ហ្វ្រង់សេស្កា ហ្វ្រេង បាន​ត្រាច់ចរ​មក​ដល់​បឹង​ព្រះ​ចន្ទ​នេះ និង​បាន​កត់ត្រា​ចូល​សៀវភៅ​របស់​ពួកគេ​ឈ្មោះ The Gobi Desert «នៅ​ជុំវិញ​ខ្លួន​យើង​មាន​សុទ្ធ​តែ​ពំនូក​ខ្សាច់​គរ​ជា​ស្រទាប់ៗ​ដ៏​ធំ​ល្វឹង​ល្វើយ​ដែល​ធ្វើ​ឲ្យ​យើង​អស់​សេចក្ដី​សង្ឃឹម​ក្នុង​ការ​ពុះពារ​រុល​ទៅ​មុខ។ ប៉ុន្ដែ​ក្រោយពី​យើង​ឆ្លង​កាត់​ភ្នំ​ខ្សាច់​ដ៏​ខ្ពស់​ចុង​ក្រោយ និង​មើល​ចុះ​ទៅ​ក្រោម យើង​បាន​មើល​ឃើញ​បឹង​ធំ​មួយ ដែល​វា​ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់»។ យោង​តាម​ការ​វាស់​វែង​ដែល​ធ្វើ​ក្នុង ឆ្នាំ​១៩៦០ បឹង​ព្រះ​ចន្ទ​មាន​ជម្រៅ​មធ្យម​ពី ៤-៥ ម៉ែត្រ…

រញ្ជួយ​ដី​នៅ​នេប៉ាល់​ អ្នក​ស្លាប់​កើន​ជិត​១០០០​​នាក់

រញ្ជួយ​ដី​នៅ​នេប៉ាល់​ អ្នក​ស្លាប់​កើន​ជិត​១០០០​​នាក់

គ្រោះ​រញ្ជួយ​ដី ​ក្នុង​កម្រិត​ ៧,៨ ​រីឆទ័រ ​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​នេប៉ាល់ ​បាន​ធ្វើឲ្យ​មាន​អ្នក​ស្លាប់​កាន់​តែ​ច្រើន។ ចំនួន​អ្នក​ស្លាប់ ​ជា​បណ្តោះ​អាសន្ន ​បាន​កើន​ឡើង​ដល់ ​៨៧៦​នាក់ ​នៅ​ទូទាំង​ប្រទេស ​ហើយ​ក្រុម​សង្គ្រោះ​ កំពុង​ធ្វើការ​យ៉ាង​ញាប់ដៃ​ដើម្បី​ស្វែងរក​​អ្នក​នៅ​រស់ ​ដែល​កប់​ជាប់​ក្នុង​គំនរ​បាក់បែក។ ដោយឡែក​ រដ្ឋាភិបាល​បារាំង ​និង​ ឥណ្ឌា បាន​បញ្ជាក់​ថា ​និង​ត្រៀម​ផ្តល់​ជា​ជំនួយ ​ដល់​នេប៉ាល់។ ការ​រុករក​សាកសព​ នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ ​ចំណែក​ប្រព័ន្ធ​ទំនាក់ទំនង ​ត្រូវ​បាន​កាត់ផ្តាច់​ស្ទើរតែ​ទាំង​ស្រុង ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ​មាន​ការ​លំបាក​ ក្នុង​ការ​ស្រង់​ចំនួន​អ្នក​ស្លាប់។ ក្រសួង​មហា​ផ្ទៃ ​នេប៉ាល់…

អាស៊ាន​សម្តែង​ក្តីបារម្ភ​រួម​គ្នា​ចំពោះ​សកម្មភាព​វាតទី​របស់​ចិន​នៅ​សមុទ្រចិន​ខាងត្បូង

អាស៊ាន​សម្តែង​ក្តីបារម្ភ​រួម​គ្នា​ចំពោះ​សកម្មភាព​វាតទី​របស់​ចិន​នៅ​សមុទ្រចិន​ខាងត្បូង

ថ្ងៃ​ចន្ទ ទី២៧ មេសា​នេះ​ជា​ថ្ងៃ​បិទបញ្ចប់​ជំនួបកំពូលអាស៊ាន​លើកទី២៦ នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ចេញ​ផ្សាយ​ថ្ងៃ​នេះ អាស៊ាន​បាន​លើកឡើង​ពី​ក្តីបារម្ភ​ទាក់ទង​នឹង​សកម្មភាព​របស់​ចិន​នៅ​ក្នុង​សមុទ្រចិនខាងត្បូង។ គួរ​រម្លឹក​ជូន​ថា ក្នុង​ចំណោម​ប្រទេស​ទំាង ១០ ជា​សមាជិក​អាស៊ាន មាន​ប្រទេស​មួយ​ចំនួន​កំពុង​បន្ត​ប្រឈម​មុខ​ត​ទល់​នឹង​ចិន​នៅ​ក្នុង​ជម្លោះ​ដណ្តើម​កោះ​គ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ជា​ប្រភព​ថាមពល និង​ជា​ជ្រុក​ត្រីសមុទ្រ​គ្រប់ប្រភេទ។ គឺ​ជា​សេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​អាស៊ាន​បាន​សម្តែង​ដោយ​មិន​លាក់លៀម​ចំពោះ​ក្តីបារម្ភ​របស់​ខ្លួន​ទាក់ទង​នឹង​សកម្មភាព​វាតទី​របស់​ចិន​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង។ ដោយ​មិន​បាន​លើក​ឡើង​ចំៗ​ពី​ប្រទេស​អាស៊ាន​ណា​មួយ​ដែល​កំពុង​ប្រឈម​មុខ​ទល់​នឹង​ប្រទេស​ចិន សេចក្តីថ្លែងការណ៍​គ្រាន់​តែ​បាន​បញ្ជាក់​ថា អាស៊ាន​សូម​ចូលរួម​រំលែក​ការ​ព្រួយបារម្ភ​ជាមួយ​ថ្នាក់ដឹកនំា​ប្រទេស​អាស៊ាន​ខ្លះ​ដែល​កំពុង​ខ្វាយខ្វល់​ជុំវិញ​សកម្មភាព​របស់​ចិន​នៅ​សមុទ្រចិន​ខាងត្បូង។ អាស៊ាន​បាន​យល់​ឃើញ​ថា សកម្មភាព​វាតទី​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​អាច​ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ គួរ​រម្លឹក​ជូន​ថា ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទំាង ១០ មាន​តែ ៤ប្រទេស​ប៉ុណ្ណោះ គឺ​ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ព្រុយណេ​ដែល​កំពុង​មាន​ជម្លោះ​ត…