Home » Archives by category » ព័ត៌មាន (Page 31)

បុគ្គលិកសុខាភិបាល​ម្នាក់ឆេះខ្លោចស្លាប់​ក្នុងភ្លើងដោយសារ​ឆេះបន្ទប់ពិសោធន៍

បុគ្គលិកសុខាភិបាល​ម្នាក់ឆេះខ្លោចស្លាប់​ក្នុងភ្លើងដោយសារ​ឆេះបន្ទប់ពិសោធន៍

ភ្នំពេញ ៖ ករណីអគ្គិភ័យឆេះ បន្ទបពិសោធន៍ នៅសាកលវិទ្យាល័យ សុខាភិបាល ឫហៅថាសាលាពេទ្យ នាព្រឹក ព្រលឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ បានសម្លាប់បុគ្គលិកពេទ្យ ម្នាក់ ដែលនៅ ក្នុងអាគារនោះ។ លោក ញ៉ែម សៅណុល អធិការរង នគរបាល ខណ្ឌដូនពេញ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សៀត អាយុជាង៣០ឆ្នាំ ត្រូវបានភ្លើងឆេះ ស្លាប់ដោយ អង្គុយលើកៅអី ដោយសារតែ…

ទីបំផុត Floyd នៅ​តែ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់

ទីបំផុត Floyd នៅ​តែ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់

ទី​បំផុត​កំពូល​កីឡាករ​មិន​ដែល​ចាញ់ Floyd Mayweather នៅ​តែ​អាច​រក្សា​កំណត់ត្រា​របស់​ខ្លួន ដោយ​យក​ឈ្នះ​ពិន្ទុ​កីឡាករ​សញ្ជាតិ​ហ្វីលីពីន Manny Pacquiao ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ ១២​ទឹក​ពេញ។ ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក WBC/WBA កីឡាករ Floyd Mayweather បាន​​ទទួល​ជ័យជម្នះ​ជា​ឯកច្ឆន្ទ​ពី​សំណាក់​ចៅក្រម​ទាំង​បី ដោយ​ពិន្ទុ ១១៨-១១០, ១១៦-១១២ និង ១១៦-១១២។ ជ័យ​ជម្នះ​នេះ បាន​ធ្វើ​ឲ្យ​កីឡាករFloyd Mayweather ​បង្កើត​កំណត់​ត្រា​ថ្មី ​ ដោយ​ប្រកួត ៤៨​ដង មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់។ ចំណែក​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​ស្ថាប័ន Manny…

បឹង​ព្រះ​ចន្ទ​ស្ថិត​នៅ​កណ្ដាល​វាល​ខ្សាច់​ប្រទេស​ចិន

បឹង​ព្រះ​ចន្ទ​ស្ថិត​នៅ​កណ្ដាល​វាល​ខ្សាច់​ប្រទេស​ចិន

ក្រុង​ឌុនហួង: យឺយូឃ្វេន ជា​បឹង​រាង​ចំណិត​ព្រះ​ចន្ទ​ដែល​ស្ដេច​គីង ដាក់​ឈ្មោះ​ឲ្យ ស្ថិត​លើ​វាល​ខ្សាច់ ចម្ងាយ ៦ គីឡូម៉ែត្រ​ខាង​ត្បូង​ទីក្រុង​ឌុនហួង ខេត្ដ​ហ្គានស៊ូ ប្រទេស​ចិន។ មីលដ្រេដ ខេបល និង ហ្វ្រង់សេស្កា ហ្វ្រេង បាន​ត្រាច់ចរ​មក​ដល់​បឹង​ព្រះ​ចន្ទ​នេះ និង​បាន​កត់ត្រា​ចូល​សៀវភៅ​របស់​ពួកគេ​ឈ្មោះ The Gobi Desert «នៅ​ជុំវិញ​ខ្លួន​យើង​មាន​សុទ្ធ​តែ​ពំនូក​ខ្សាច់​គរ​ជា​ស្រទាប់ៗ​ដ៏​ធំ​ល្វឹង​ល្វើយ​ដែល​ធ្វើ​ឲ្យ​យើង​អស់​សេចក្ដី​សង្ឃឹម​ក្នុង​ការ​ពុះពារ​រុល​ទៅ​មុខ។ ប៉ុន្ដែ​ក្រោយពី​យើង​ឆ្លង​កាត់​ភ្នំ​ខ្សាច់​ដ៏​ខ្ពស់​ចុង​ក្រោយ និង​មើល​ចុះ​ទៅ​ក្រោម យើង​បាន​មើល​ឃើញ​បឹង​ធំ​មួយ ដែល​វា​ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់»។ យោង​តាម​ការ​វាស់​វែង​ដែល​ធ្វើ​ក្នុង ឆ្នាំ​១៩៦០ បឹង​ព្រះ​ចន្ទ​មាន​ជម្រៅ​មធ្យម​ពី ៤-៥ ម៉ែត្រ…

ចុងភៅសណ្ឋាគារ លំដាប់ផ្កាយ៥ សូហ្វីតែលភូកេត្រា នៅភ្នំពេញ ក្លាយជា ចោរប្លន់ និងចាប់ស្រ្តីធ្វើជា ចំណាប់ខ្មាំងទៀតផង

ចុងភៅសណ្ឋាគារ លំដាប់ផ្កាយ៥ សូហ្វីតែលភូកេត្រា នៅភ្នំពេញ ក្លាយជា ចោរប្លន់ និងចាប់ស្រ្តីធ្វើជា ចំណាប់ខ្មាំងទៀតផង

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាវុធហត្ថក្រុងភ្នំពេញ បានថ្លែងឲ្យដឹងថា បុរសម្នាក់ដែលធ្វើសកម្មភាពប្លន់ អ្នកដំណើរនៅកោះពេជ្រ នៅល្ងាចមិញនេះ គឺជាចុងភៅនៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ភូកេត្រា នៅរាជធានីភ្នំពេញ។ ជនសង្ស័យជាចោរប្លន់ត្រូវបានអាវុធហត្ថ ចាប់បានប្រមាណ ១៥នាទីក្រោយកើតហេតុ ក្រោមការ បញ្ជាផ្ទាល់ ភ្លាមៗពីមេបញ្ជាការអាវុធហត្ថ រាជធានី ភ្នំពេញ ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានធ្វើឲ្យ ជនសង្ស័យជាចោរប្លន់ ចាប់តាមនៅចំណុចម្តុំ អតីតរោងភាពយន្តអង្គរ នៅវេលាម៉ោង ប្រមាណ ១៦៖៤០នាទី រសៀលថ្ងៃទី២៧ ខែមេសានេះ…

រញ្ជួយ​ដី​នៅ​នេប៉ាល់​ អ្នក​ស្លាប់​កើន​ជិត​១០០០​​នាក់

រញ្ជួយ​ដី​នៅ​នេប៉ាល់​ អ្នក​ស្លាប់​កើន​ជិត​១០០០​​នាក់

គ្រោះ​រញ្ជួយ​ដី ​ក្នុង​កម្រិត​ ៧,៨ ​រីឆទ័រ ​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​នេប៉ាល់ ​បាន​ធ្វើឲ្យ​មាន​អ្នក​ស្លាប់​កាន់​តែ​ច្រើន។ ចំនួន​អ្នក​ស្លាប់ ​ជា​បណ្តោះ​អាសន្ន ​បាន​កើន​ឡើង​ដល់ ​៨៧៦​នាក់ ​នៅ​ទូទាំង​ប្រទេស ​ហើយ​ក្រុម​សង្គ្រោះ​ កំពុង​ធ្វើការ​យ៉ាង​ញាប់ដៃ​ដើម្បី​ស្វែងរក​​អ្នក​នៅ​រស់ ​ដែល​កប់​ជាប់​ក្នុង​គំនរ​បាក់បែក។ ដោយឡែក​ រដ្ឋាភិបាល​បារាំង ​និង​ ឥណ្ឌា បាន​បញ្ជាក់​ថា ​និង​ត្រៀម​ផ្តល់​ជា​ជំនួយ ​ដល់​នេប៉ាល់។ ការ​រុករក​សាកសព​ នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ ​ចំណែក​ប្រព័ន្ធ​ទំនាក់ទំនង ​ត្រូវ​បាន​កាត់ផ្តាច់​ស្ទើរតែ​ទាំង​ស្រុង ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ​មាន​ការ​លំបាក​ ក្នុង​ការ​ស្រង់​ចំនួន​អ្នក​ស្លាប់។ ក្រសួង​មហា​ផ្ទៃ ​នេប៉ាល់…

ក្រសួងមហាផ្ទៃ​ រហូត​មក​ទល់​ពេលនេះ​មាន​ជន​ភៀស​ខ្លួន​អូស្ត្រាលី​តែ​ម្នាក់​គត់​យល់​ព្រមមកកម្ពុជា​

ក្រសួងមហាផ្ទៃ​ រហូត​មក​ទល់​ពេលនេះ​មាន​ជន​ភៀស​ខ្លួន​អូស្ត្រាលី​តែ​ម្នាក់​គត់​យល់​ព្រមមកកម្ពុជា​

ជា​ថ្មី​ម្ដង​ទៀត សារព័ត៌មាន The Guardian នៅ​អូស្ត្រាលី បាន​រាយការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ទី​២៧​នេះ​ថា ជន​ភៀស​ខ្លួន​យ៉ាង​ហោច​ណាស់​៤​នាក់​ហើយ ដែល​បាន​យល់​ព្រម​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​។ ភ្លាម​ៗ​បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​នេះ ក្រសួង​មហាផ្ទៃ​បាន​ចេញ​មុខ​មក​បញ្ជាក់​ជា​ថ្មី​ថា រហូត​មក​ទល់ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ មាន​ជន​ភៀស​​ខ្លួននៅ​​អូស្ត្រាលី​តែ​ម្នាក់​គត់ ដែល​យល់​ព្រម​មករស់​នៅ​ប្រទេស​​កម្ពុជា​​។ ហើយ​ជន​ភៀស​ខ្លួន​ដែល​ស្ម័គ្រ​ចិត្ត​មក​កម្ពុជា​នោះ​ទៀត​សោត ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​កម្ពុជា​ ជា​មុន​សិន មុន​នឹង​ចាក​ចេញ​ពី​អូស្ត្រាលី មក​តាំង​ទី​លំនៅ​ថ្មី​នៅ​កម្ពុជា​។ យោង​តាម​កាសែត The Guardian ជន​ភៀស​ខ្លួន​៤​នាក់ ដែល​ស្ម័គ្រ​ចិត្ត​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​កម្ពុជា​នោះ រួម​មាន បុរស​ជនជាតិ​ភូមា​រ៉ូហ៊ីងយ៉ា​ម្នាក់ បុរស​ជន​ជាតិ​អ៊ីរ៉ង់​ម្នាក់ និង​​គូ​ស្វាមី​ភរិយា​មួយ​គូ​​។ ក្រៅ​ពី​បាន​រាយការណ៍​ថា ចំនួន​ជន​ភៀស​ខ្លួន​នៅ​អូស្ត្រាលី​ដែល​យល់​ព្រម​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​កម្ពុជា កើន​ឡើង​ដល់​៤​នាក់​ហើយ​នោះ…

អាស៊ាន​សម្តែង​ក្តីបារម្ភ​រួម​គ្នា​ចំពោះ​សកម្មភាព​វាតទី​របស់​ចិន​នៅ​សមុទ្រចិន​ខាងត្បូង

អាស៊ាន​សម្តែង​ក្តីបារម្ភ​រួម​គ្នា​ចំពោះ​សកម្មភាព​វាតទី​របស់​ចិន​នៅ​សមុទ្រចិន​ខាងត្បូង

ថ្ងៃ​ចន្ទ ទី២៧ មេសា​នេះ​ជា​ថ្ងៃ​បិទបញ្ចប់​ជំនួបកំពូលអាស៊ាន​លើកទី២៦ នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ចេញ​ផ្សាយ​ថ្ងៃ​នេះ អាស៊ាន​បាន​លើកឡើង​ពី​ក្តីបារម្ភ​ទាក់ទង​នឹង​សកម្មភាព​របស់​ចិន​នៅ​ក្នុង​សមុទ្រចិនខាងត្បូង។ គួរ​រម្លឹក​ជូន​ថា ក្នុង​ចំណោម​ប្រទេស​ទំាង ១០ ជា​សមាជិក​អាស៊ាន មាន​ប្រទេស​មួយ​ចំនួន​កំពុង​បន្ត​ប្រឈម​មុខ​ត​ទល់​នឹង​ចិន​នៅ​ក្នុង​ជម្លោះ​ដណ្តើម​កោះ​គ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ជា​ប្រភព​ថាមពល និង​ជា​ជ្រុក​ត្រីសមុទ្រ​គ្រប់ប្រភេទ។ គឺ​ជា​សេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​អាស៊ាន​បាន​សម្តែង​ដោយ​មិន​លាក់លៀម​ចំពោះ​ក្តីបារម្ភ​របស់​ខ្លួន​ទាក់ទង​នឹង​សកម្មភាព​វាតទី​របស់​ចិន​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង។ ដោយ​មិន​បាន​លើក​ឡើង​ចំៗ​ពី​ប្រទេស​អាស៊ាន​ណា​មួយ​ដែល​កំពុង​ប្រឈម​មុខ​ទល់​នឹង​ប្រទេស​ចិន សេចក្តីថ្លែងការណ៍​គ្រាន់​តែ​បាន​បញ្ជាក់​ថា អាស៊ាន​សូម​ចូលរួម​រំលែក​ការ​ព្រួយបារម្ភ​ជាមួយ​ថ្នាក់ដឹកនំា​ប្រទេស​អាស៊ាន​ខ្លះ​ដែល​កំពុង​ខ្វាយខ្វល់​ជុំវិញ​សកម្មភាព​របស់​ចិន​នៅ​សមុទ្រចិន​ខាងត្បូង។ អាស៊ាន​បាន​យល់​ឃើញ​ថា សកម្មភាព​វាតទី​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​អាច​ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ គួរ​រម្លឹក​ជូន​ថា ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទំាង ១០ មាន​តែ ៤ប្រទេស​ប៉ុណ្ណោះ គឺ​ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ព្រុយណេ​ដែល​កំពុង​មាន​ជម្លោះ​ត…

តារាសម្តែងលោក សុវណ្ណ មករា បើករថយន្តបុក រថយន្តកាម៉ារីឆ្លាមដោយអចេតនា(មានវីឌីអូ)

តារាសម្តែងលោក សុវណ្ណ មករា បើករថយន្តបុក រថយន្តកាម៉ារីឆ្លាមដោយអចេតនា(មានវីឌីអូ)

សូមទស្សនាព័ត៌មានលំអិតទាំងអស់គ្នា៖…

មន្ត្រី​ថា គ្រោះថ្នាក់​ចរាចរណ៍​លើ​ក្បួន​រថយន្ត​ព្រះអង្គម្ចាស់​អាច​ជា​ភេរវកម្ម​នយោបាយ

មន្ត្រី​ថា គ្រោះថ្នាក់​ចរាចរណ៍​លើ​ក្បួន​រថយន្ត​ព្រះអង្គម្ចាស់​អាច​ជា​ភេរវកម្ម​នយោបាយ

ភ្នំពេញៈ មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​​បាន​ចាត់ទុក​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​​ លើ​ក្បួន​រថយន្ត​របស់​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ កាល​ថ្ងៃ​សៅរ៍​​ថា អាច​​ជា​​រឿង​ភេរវកម្ម​នយោបាយ ខណៈ​ដែល​អ្នកម្នាង​ អ៊ុក ផល្លា ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​ថៃ​កាលពី​ម្សិលមិញ​។ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​របស់​គណបក្ស​ ហ៊្វុនស៊ិនប៉ិច បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​​កាលពី​ម្សិលមិញ​​ថា តាង​នាម​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ លោក​​បាន​ឲ្យ​មេធាវី​គណបក្ស​​ រៀបចំ​បណ្តឹង​​​មួយ​​ដែល​រំពឹង​ថា​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​​ចន្ទ​នេះ​។ លោក បន្ត​ថា​៖ «​​ខ្ញុំ​មិន​អាច​និយាយ​អំពី​បណ្តឹង​នេះ​​បាន​ទេ​ ​ទុក​ឲ្យ​មេធាវី​​ធ្វើ​ការងារ​ទៅ​តាម​​នីតិវិធី​ច្បាប់​​។ ​​ខ្ញុំ​មិន​​ហ៊ាន​និយាយ​ថា​ ជា​​ភេរវកម្ម​នយោបាយ​ទេ​​​ ប៉ុន្តែ​បញ្ហា​​រថយន្ត​បុក​​ឡាន​ព្រះអង្គ​ គឺ​មិន​ធម្មតា​…

អ្នក​ម្នាង​ផល្លា​​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះនៅ​ប្រទេស​សិង្ហបុរី

អ្នក​ម្នាង​ផល្លា​​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះនៅ​ប្រទេស​សិង្ហបុរី

រាជ​ធានី​ភ្នំពេញ​ ៖ ប្រភព​បាន​ឱ្យ​ដឹង​ថា អ្នក​ម្នាង​ផល្លាត្រូវ​បាន​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅប្រទេស​សាំង​ហ្គាពួរ ខណ​:​ស្ថានភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។ អ្នក​ម្នាង​ផល្លា​ត្រូវ​បាន​បញ្ជូន​ចេញពី​មន្ទី​រពេទ្យ​កាល់​ម៉ែត កាល​ពី​វេលា​​ម៉ោង​១ និង១០​នាទីរសៀល ថ្ងៃ​ទី​២៦ មេសា ២០១៥ នេះ ​តាម​រថយន្ត​មន្ទី​ពេទ្យ​រ៉ូ​យ៉ាល់​រតន​:៕…