Home » Archives by category » ព័ត៌មាន (Page 2)

ពលរដ្ឋ​ខ្មែរ និង​ថៃ​ជាច្រើន​នាក់​រងរបួស​ធ្ងន់​ស្រាល ខ​ណះ​រថយន្ត​បើក​ធ្លាក់​ផ្លូវ​នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​

ពលរដ្ឋ​ខ្មែរ និង​ថៃ​ជាច្រើន​នាក់​រងរបួស​ធ្ងន់​ស្រាល ខ​ណះ​រថយន្ត​បើក​ធ្លាក់​ផ្លូវ​នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​

ពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​ចំនួន​៦​នាក់​ត្រូវគេ​រាយការណ៍​មក​ថា បាន​រងរបួស​ធ្ងន់ ស្រាល និង​អ្នកបើកបរ​ស្លាប់​ក្នុងចំណោម​អ្នកដំណើរ​ជនជាតិ​ថៃ​៦​នាក់​ផ្សេងទៀត ដែល​ជិះ​នៅក្នុង​រថយន្តឈ្នួល​មួយគ្រឿង​ដែល​បាន​ផ្ទុះ​កង់​ក្រោយ​បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ​ចូល​ប្រឡាយ​ក្នុង​ខេត្ត​ឈុន​បុរី​ប្រទេស​ថៃ។​ ​យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​បានបញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ករ​ឡើង​ដោយ​ខ្លួនឯង​រវាង​រថយន្ត​ប្រភេទ​តូ​រី​ស​មួយគ្រឿង​បើក​បែក​កង់​រ៉េ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ កាលពី​វេលា​ម៉ោង​៩ និង​៣០ នាទី​ព្រឹក​ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវ​លេខ​៣៤៤​ក្បែ​ជើងភ្នំ​ខ្លែង ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ​៤៦+៨០០ ស្ថិតក្នុង ស្រុក​ណង​យ៉ៃ ខេត្ត​ឈុន​បុរី ប្រទេស​ថៃ។​ ​ប្រភពពី​អ្នកដំណើរ​ដែលជា​ជនជាតិខ្មែរ​ជិះ​នៅក្នុង​រថយន្ត​នោះបាន​និយាយថា ពួកគាត់​មិនមែនជា​ក្រុម​ពលករ​នោះទេ តែ​ជា​ភ្ញៀវ​ទេសចរណ៍​ចូលទៅ​លេង​នៅក្នុង​ប្រទេស​ថៃ ហើយ​នៅមុន​ពេល​កើតហេតុ​គឺ​ពួកគាត់​ទាំងអស់គ្នា (​ពលរដ្ឋ​ខ្មែរ​៦​នាក់ និង​ពលរដ្ឋ​ថៃ​៦​នាក់​) បាន​ជិះ​រថយន្ត​ចេញពី​ចំណត​ឈ្លើ​ម​ថៃ ស្ថិតក្នុង​ខេត្ត​ឈុន​បុរី ឆ្ពោះទៅកាន់​ខេត្ត​ត្រាត ខណៈពេលដែល​រថយន្ត​កំពុង​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​នោះ ក៏​ស្រាប់តែ​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង…

ស្ត្រីម្នាក់ប្តីធ្វើការស្រុកឆ្ងាយ នៅផ្ទះបីនាក់កូនត្រូវឃាតករទំលុះទ្វារផ្ទះ រំលោភសម្លាប់ទាំងបីនាក់គួរអោយរន្ធត់

ស្ត្រីម្នាក់ប្តីធ្វើការស្រុកឆ្ងាយ នៅផ្ទះបីនាក់កូនត្រូវឃាតករទំលុះទ្វារផ្ទះ រំលោភសម្លាប់ទាំងបីនាក់គួរអោយរន្ធត់

ប្រទេសថៃ៖ សពម្ដាយកូន ៣នាក់ ត្រូវបានរកឃើញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីបានរកឃើញសពហើយ សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យ និងធ្វើកោសលវិច្ច័យ និងផ្អែកតាមការស៊ើបអង្កេត ពីអ្នកភូមិរួចមក សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា ករណីនេះសង្ស័យថាជាករណីរំលោភ ហើយឈានទៅដល់សម្លាប់បំបិទមាត់។ បច្ចុប្បន្នសមត្ថកិច្ចចម្រុះ កំពុងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីតាមរកឃាតករយកមកផ្តន្ទាទោសតាមច្បាប់៕ ស្ត្រីម្នាក់ប្តីធ្វើការស្រុកឆ្ងាយ នៅផ្ទះបីនាក់កូនត្រូវឃាតករទំលុះទ្វារផ្ទះ រំលោភសម្លាប់ទាំងបីនាក់គួរអោយរន្ធត់ ស្ត្រីម្នាក់ប្តីធ្វើការស្រុកឆ្ងាយ នៅផ្ទះបីនាក់កូនត្រូវឃាតករទំលុះទ្វារផ្ទះ រំលោភសម្លាប់ទាំងបីនាក់គួរអោយរន្ធត់ ស្ត្រីម្នាក់ប្តីធ្វើការស្រុកឆ្ងាយ នៅផ្ទះបីនាក់កូនត្រូវឃាតករទំលុះទ្វារផ្ទះ រំលោភសម្លាប់ទាំងបីនាក់គួរអោយរន្ធត់…

រថយន្ត១គ្រឿងជ្រុល​ទៅបុកម៉ូតូ១ ស្លាប់៣នាក់ ​និង​របួស៣នាក់ នៅស្រុក​សេសាន ខេត្តស្ទឹងត្រែង!!

រថយន្ត១គ្រឿងជ្រុល​ទៅបុកម៉ូតូ១ ស្លាប់៣នាក់ ​និង​របួស៣នាក់ នៅស្រុក​សេសាន ខេត្តស្ទឹងត្រែង!!

(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្តសាំងយុង ១គ្រឿង បានជ្រុលទៅបុកម៉ូតូម៉ាកស្មាស់ ១គ្រឿងទៀត បណ្តាលឲ្យស្លាប់មនុស្ស៣នាក់ និងរងរបួស៣នាក់ទៀត។ មន្រ្តីនគរបាលបានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅចំណុចផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ជនរងគ្រោះមានឈ្មោះ ១.សាវ ម៉ក់ អ្នកបើករថយន្តសាំងយុង, ២.លឿង ណារី ភេទស្រី អ្នកជិះក្នុងរថយន្តជាមួយ, ៣.ព្រុំ ម៉ាញ ជាមន្រ្តីនគរបាលស្រុកសេសាន (អ្នកជិះម៉ូតូ)។…

ដឹងរឿងពិតហើយ ហេតុអីបានអាប្តីឃោរឃៅនេះវ៉ៃសម្រាតប្រពន្ធចង…

ដឹងរឿងពិតហើយ ហេតុអីបានអាប្តីឃោរឃៅនេះវ៉ៃសម្រាតប្រពន្ធចង…

ខេត្តកំពត៖ កាលពី​វេលា​ម៉ោង៦ល្ងាច​ថ្ងៃទី១៩ មករា ២០១៧​អំពើ​ព្រៃផ្សៃ​ដែល​បុរស​ជា​ប្តី​តិរច្ឆាន​ម្នាក់​បានធ្វើ​ទារុណកម្ម​មកលើ​ស្ត្រី​ជា​ប្រពន្ធ​គ្មាន​ក្តីមេត្តា ដោយ​ចាប់ចង​ព្យួរ​ដូច​សត្វ​ធាតុ​នៅក្រោម​ផ្ទះ ហើយ​បាន​យក​កាំបិត​មក​ច្រៀក​សម្លៀកបំពាក់​ឱ្យ​រហែក​នៅ​ខ្លួនប្រាណ​អាក្រាត មិនតែប៉ុណ្ណោះ​ប្តី​សាហាវ​នេះ​បាន​យក​ប្រេងកាត​មក​ស្រោច​ប្រុង​ដុត​ទាំង​រស់​ទៀត ។ ​តាម​ការរៀបរាប់​របស់ប្រពន្ធជាស្ត្រី​រងគ្រោះ​ឈ្មោះ ពេជ្រ គិ អាយុ៣៣ឆ្នាំ នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច បានឱ្យដឹងថា ប្តី​កំណាច​នេះ បានធ្វើ​ទារុណកម្ម ខឹង​គាត់​ទៅ​ដេក​ផ្ទះ​ម្តាយ​ដោយ​ទៅ​មើល​កូន​ឈឺ តែ​ជននេះ​មិន​ស្តាប់​បាន​ចាប់​ចងដៃ​ចងជើង និង​យក​កាំបិត​វះច្រៀក​សម្លៀកបំពាក់​ដូច​គេ​ចាប់​សម្រាត​ខោអាវ អាក្រាត​ហើយ​ចាប់ចង​ព្យួរ​ស្រោច​ទឹក​ពីលើ និង​ច្រក​ទឹកអំបិល​ឱ្យ​ផឹក ព្រមទាំង​ប្រុង​ដុត​សម្លាប់​ទៀត ។ ប្តី​នេះ​ជា​ប្តី​ក្រោយ​ដែល​បាន​សែនព្រេន​ជាមួយគ្នា​បាន​រយៈពេល​តែ៣ខែ​មុននេះ​ប៉ុណ្ណោះ ។ បុរស​ជា​ប្តី​ក្រោយនេះ បាន​រយៈពេល៣ខែ​ប៉ុណ្ណោះបានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសំបែងស្ទើរគ្មានសល់។…

កម្លាំងនគរបាលជាច្រើននាក់ឡោមព័ទ្ធ បង្ក្រាបបានមេជួញដូរគ្រឿងញៀន ជនជាតិម៉ាឡេស៊ី នៅខណ្ឌ៧មករា, ជនសង្ស័យបានសុំសញ្ជាតិខ្មែរដាក់ឈ្មោះថា​ «ប៊ុន កឺយ»

កម្លាំងនគរបាលជាច្រើននាក់ឡោមព័ទ្ធ បង្ក្រាបបានមេជួញដូរគ្រឿងញៀន ជនជាតិម៉ាឡេស៊ី នៅខណ្ឌ៧មករា, ជនសង្ស័យបានសុំសញ្ជាតិខ្មែរដាក់ឈ្មោះថា​ «ប៊ុន កឺយ»

(​ភ្នំពេញ)៖ កម្លាំង​នគរបាលខណ្ឌ៧មករាជាច្រើននាក់ ក្រោមការសម្របសម្រួលពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាប និងឆែកឆេរ​នៅ​ក្នុង​អា​ផាត់​មែន​មួយ​​យីហោ ​«​សុខា​វីឡា​» បន្ទប់លេខ៦០១ ​​តាម​បណ្តោយ​ផ្លូវ​លេខ១៥៦ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ជាលទ្ធផល ចាប់បានមេក្លោងជួញដូរគ្រឿងញៀនម្នាក់ ជាជាតិម៉ាឡេស៊ី និងមានសញ្ជាតិខ្មែរឈ្មោះថា «ប៊ុន កឺយ»។ មេក្លោងគ្រឿងញៀនដែលត្រូវសមត្ថកិច្ចប្រាប់ថា ជាកូនអ្នកមានទ្រព្យម្នាក់នៅប្រទេសម៉ាឡេស៊ីនោះ ត្រូវបាននគរបាលខណ្ឌ៧មករា ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីបន្តការសួរនាំ និងចាត់ការបន្តទៀត។ មន្រ្តីនគរបាលខណ្ឌ៧មករា…

យុវជនម្នាក់រួមជាមួយស្រីស្អាត បើករថយន្តទំនើបបុកចូលរោងកុនលុច្ស និងសំអាងការលុច, ក្រោយកើតហេតុភ្លាមឡើងឡានទំនើបមួយទៀតជិះចេញបាត់

យុវជនម្នាក់រួមជាមួយស្រីស្អាត បើករថយន្តទំនើបបុកចូលរោងកុនលុច្ស និងសំអាងការលុច, ក្រោយកើតហេតុភ្លាមឡើងឡានទំនើបមួយទៀតជិះចេញបាត់

(ភ្នំពេញ)៖ នៅម៉ោងប្រមាណ១១យប់ថ្ងៃអាទិត្យនេះ រថយន្តសេរីទំនើបម៉ាក JAGUAR ស្លាកលេខភ្នំពេញ 2AL-1718 បើកដោយយុវជនម្នាក់ រួមដំណើរដោយនារីស្រស់សោភាម្នាក់ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ត្រង់ភ្លើងស្តុប រោងកុនលុច្ស បានបើករេចង្កូតទៅបុករោងកុនលុច្ស និងសំអាងការលុច្សតែម្តង។ ករណីនេះបានបណ្តាលឲ្យខូចខាតរបង និងជញ្ជាំង ហើយរថយន្តខូចខាតផ្នែកខាងមុខ តែមិនបណ្តាលឲ្យយុវជន និងនារី ដែលជិះក្នុងរថយន្តរងរបួសនោះទេ។ អ្នកដែលឃើញហេតុការណ៌នៅទីនោះបាននិយាយថា ករណីបុកនេះបណ្តាលមកពីយុវជននោះប្រលែងគ្នាជាមួយនារីស្រស់ស្អាតនោះ ហើយនៅពេលបើកបុកហើយ អ្នកទាំងពីរនោះក៏បានឡើងរថយន្តទំនើបមួយជិះចេញបាត់។ ករណីនេះកើតឡើង នាម៉ោងជាង១១យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី២…

អគ្គីភ័យឆេះតូបលក់អីវ៉ាន់ នៅផ្សារកណ្តាលទៀបភ្លឺ…(វីដេអូ)

អគ្គីភ័យឆេះតូបលក់អីវ៉ាន់ នៅផ្សារកណ្តាលទៀបភ្លឺ…(វីដេអូ)

ភ្នំពេញ ៖ នៅវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧មានអគ្គីភ័យបានកើតឡើងនៅក្នុងផ្សារកណ្តាល ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សមត្ថកិច្ចផ្នែកអគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាឲ្យដឹងថាអ្នកគ្រប់គ្រងឈ្មោះ ចាប ឌីណា ភេទប្រុស អាយុ ៣៨ឆ្នាំមុខរបរ ប្រធានផ្សារ តូបដែលឆេះជាប្រភេទសំណង់តូបសង់ពីដែកប្រក់ស័ង្កសី ទំហំ ២,៥ម៉េត្រ គុណ២,៥ម៉ែត្រ ។ ខូចខាតសម្ភារឆេះតូបទំហំតូច និងធំអស់ទាំងស្រុងចំនួន ១៤តូប និងឆេះរោលចំនួន ៣តូប ។ សមត្ថកិច្ចបន្តថារថយន្តចេញពន្លត់ចំនួន…

វាយសម្លាប់កូនឯង យ៉ាងព្រៃផ្សៃ ព្រោះតែខឹងរឿងបន្តិចបន្ទួច នៅស្រុកអង្គរជ័យ

វាយសម្លាប់កូនឯង យ៉ាងព្រៃផ្សៃ ព្រោះតែខឹងរឿងបន្តិចបន្ទួច នៅស្រុកអង្គរជ័យ

(កំពត): ព្រោះតែរឿងខឹងកូនបន្តិចបន្ទួចរឿងដើរលេងច្រើន ធ្វើឲ្យជនដៃដល់ ជាឪពុកយកដំបង វាយកូនយ៉ាងព្រៃផ្សៃ រហូតដល់ស្លាប់បាត់បង់ជីវិត នៅម៉ោង៥:៤៥នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនល្មើស ស្ថិតក្នុងភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ មន្ត្រីនគរបាលជំនាញស្រុកអង្គរជ័យ បានឲ្យដឹងថា ជនសង្ស័យជាឪពុក ឈ្មោះ ខៀវ កី អាយុ៤៦ឆ្នាំ។ ចំណែក ជនរងគ្រោះជាកូន ឈ្មោះ លៀស ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ។ ឪពុក…

ចាប់ខ្លួនគូស្នេហ៍មួយគូ ក្រោយពីប្រព្រឹត្តរឿងឥតកេរ្តិ៍ខ្មាស នៅមាត់សមុទ្រចំពោះមុខក្មេង.. (មានវីដេអូ)

ចាប់ខ្លួនគូស្នេហ៍មួយគូ ក្រោយពីប្រព្រឹត្តរឿងឥតកេរ្តិ៍ខ្មាស នៅមាត់សមុទ្រចំពោះមុខក្មេង.. (មានវីដេអូ)

អាមេរិក៖ គូស្នេហ៍មួយត្រូវបានចាប់ខ្លួននៅរដ្ឋ Florida ក្រោយពីពួកគេទាំង២ បានរួមភេទនៅលើឆ្នេរខ្សាច់ចំពោះមុខមនុស្សជាច្រើន ដែលក្នុងនោះមានទាំងកូនក្មេងទៀតផង។ នាង Elissa Alvarez អាយុ២០ឆ្នាំ ជាអ្នករត់តុ និងលោក Jose Caballero អាយុ៣៩ឆ្នាំ ជាគ្រូបង្វឹកហាត់ ត្រូវស្ត្រីចំណាស់ម្នាក់ថតបានសកម្មភាព របស់ពួកគេកំពុងតែរួមភេទគ្នានៅលើឆ្នេរខ្សាច់ Cortez ក្នុងទីក្រុង Bradenton តំបន់ Manatee County។ អ្នកស្រី Emily Hall ជាសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ប៉ូលីសអោយដឹងថា គូស្នេហ៍១គូនោះនៅក្បែរគាត់…

សូមទស្សនាវីដេអូ ដែលថតបានសកម្មភាពស្តែងៗ ករណីឃាតករដៃឆៅ តាមបាញ់ដល់មុខផ្ទះកាលពីយប់មិញ

សូមទស្សនាវីដេអូ ដែលថតបានសកម្មភាពស្តែងៗ ករណីឃាតករដៃឆៅ តាមបាញ់ដល់មុខផ្ទះកាលពីយប់មិញ

សូមទស្សនាវីដេអូ ដែលថតបានសកម្មភាពស្តែងៗ ករណីឃាតករដៃឆៅ តាមបាញ់ដល់មុខផ្ទះកាលពីយប់មិញ៖ ព័ត៌មានពាក់ព័ន្ធ៖ (ភ្នំពេញ)៖​ ស្រ្តី២នាក់ពេលកំពុងបើករថយន្តចេញពីក្លឹប Mango លុះមកដល់ជិតធនាគារកាណាឌីយ៉ាកែងចូលទៅផ្សារអូរឡាំពិក ខណ្ឌ៧មករា ស្រាប់តែត្រូវខ្មាន់កាំភ្លើង២នាក់ បើកម៉ូតូដេញបាញ់ប្រហាររហូត៥គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល នាយប់រំលងអាធ្រាត្រាចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ ករណីនេះអាចផ្តើមចេញពីរឿងគំនុំ ក៏ដោយសារតែក្រុមខ្មាន់កាំភ្លើង ក្រោយបាញ់ប្រហារហើយ បានបើកម៉ូតូគេចខ្លួនបាត់ មិនបានប្លន់យកទ្រព្យសម្បត្តិនោះទេ។ នារីរងគ្រោះម្នាក់ឈ្មោះ​ស៊ន បូលីន អាយុ២៨ឆ្នាំដែលរងរបួសស្រាល នៅក្នុងហេតុការណ៍បាញ់ប្រហារខាងលើនេះ បានប្រាប់ថា មុនកើតហេតុ ពួកគេទាំង២នាក់បានបើកឡានមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2X-8883ចេញពីក្លឹបកំសាន្ត Mango…