Home » Archives by category » ចំនេះដឹង » ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាមលោក​លើកទី២​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

សង្រ្គាមលោក​លើកទី២​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅសប្តាហ៍​នេះ សេង ឌីណា បន្ត​លើកឡើង អំពី​សង្រ្គាម​លោកលើកទី២ ដោយ​ងាក​ចេញ​ពី​តំបន់​អឺរ៉ុប មក​មើល​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ​ម្តង។ ហ៊ីដេគី តូចូ (Hideki Tojo) នាយករដ្ឋមន្រ្តី​ជប៉ុន​ ក្នុង​សម័យសង្រ្គាម​លោកលើកទី២ នៅ​ពេល​ដែល​សង្រ្គាម​លោកលើកទី២ ចាប់ផ្តើម​ផ្ទុះឡើង នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ភ្លើងសង្រ្គាម​បាន​ឆាបឆេះ​រួចទៅហើយ នៅ​ក្នុង​តំបន់​អាស៊ី គឺ​សង្រ្គាម​រវាង​ជប៉ុន និង​ចិន ដែល​ចាប់ផ្ទុះឡើង តាំង​ពី​ឆ្នាំ​១៩៣៧។ នៅ​ពេល​ដែល​សង្រ្គាម​លោកលើកទី២​ចាប់ផ្ទុះឡើង នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ទឹកដី​មួយផ្នែក​ធំ​នៅ​ប៉ែក​ខាង​កើត​ប្រទេស​ចិន​ត្រូវ​បាន​កងទ័ព​ជប៉ុន​ឈ្លានពាន​កាន់កាប់​រួច​ទៅហើយ។ ចំណែក​ឯ​ទឹកដី​ដែល​នៅ​សេសសល់ មួយចំណែក​ត្រូវ​កាន់កាប់​ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​​របស់​លោក​ចាង…

សង្រ្គាម​លោកលើកទី២៖ ជប៉ុន​លប​វាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក​នៅ ​Pearl​ ​Harbor

សង្រ្គាម​លោកលើកទី២៖ ជប៉ុន​លប​វាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក​នៅ ​Pearl​ ​Harbor

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅសប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់ អំពី​សង្រ្គាម​លោកលើកទី២ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយសូម​លើកឡើង អំពី​ការ​លបវាយឆ្មក់​របស់​ជប៉ុន ទៅលើ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក នៅ​ Pearl Harbor ដែល​ជំរុញ​ឲ្យ​អាមេរិក​ឈានជើង​ចូល​ក្នុង​សង្រ្គាម​លោកលើកទី២។ នាវាចម្បាំង​អាមេរិក ដែល​ត្រូវ​ផ្ទុះឆេះ នៅ​ក្នុង​ការ​វាយប្រហារ​លើ Pearl Harbor ថ្ងៃទី៧ ធ្នូ ១៩៤១ ជាងពីរឆ្នាំ ក្រោយ​ពី​សង្រ្គាម​លោកលើកទី២​បាន​ផ្ទុះឡើង សហរដ្ឋ​អាមេរិក​បានព្យាយាម​រក្សា​នយោបាយ​ឯកោ​និយម​របស់ខ្លួន ដោយ​ព្យាយាម​មិនប្រឡូក​ខ្លួន​ចូល​ទៅ​ក្នុង​សង្រ្គាម។ ក៏ប៉ុន្តែ ការប្រឈមមុខដាក់គ្នា​ជាមួយ​ជប៉ុន នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស…

ផលវិបាក​ដែល​បន្សល់ទុក​ដោយ​សង្រ្គាមលោក​លើកទី២

ផលវិបាក​ដែល​បន្សល់ទុក​ដោយ​សង្រ្គាមលោក​លើកទី២

នៅក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​ផលវិបាក​ ដែល​បន្សល់ទុក​ដោយ​សង្រ្គាមលោក​លើកទី២។ នៅ​ក្នុង​តំបន់​អឺរ៉ុប សង្រ្គាម​លោកលើកទី២​​​បាន​បញ្ចប់ នៅ​ខែ​ឧសភា ឆ្នាំ​១៩៤៥ នៅ​​ក្រោយ​ពេល​ដែល​កងទ័ព​សហភាព​សូវៀត និង​កងទ័ព​សម្ព័ន្ធមិត្ត​លោកខាងលិច​បាន​វាយកាន់កាប់​ប្រទេស​អាល្លឺម៉ង់​ ហើយ​ពុះដែនដី​អាល្លឺម៉ង់​ចែកគ្នា​កាន់កាប់។ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ សង្រ្គាម​បាន​បន្ត​រហូត​ដល់​ខែ​សីហា ទើប​អធិរាជ​ជប៉ុន​ព្រម​ចុះចាញ់សង្រ្គាម ក្រោយ​ពី​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​លើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី។ នៅថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ កិច្ចព្រមព្រៀង​ចុះចាញ់​សង្រ្គាម​ដោយ​ឥតលក្ខខណ្ឌ​ត្រូវ​បាន​​ជប៉ុន តំណាង​ដោយ​រដ្ឋមន្រ្តី​ការបរទេស ចុះហត្ថលេខា នៅលើ​នាវាចម្បាំង​អាមេរិក និង​នៅ​ចំពោះ​មុខ​មេទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ សង្រ្គាម​លោកលើកទី២ ដែល​បាន​ផ្ទុះឡើង កាល​ពីថ្ងៃ​ទី​១…

ការ​ផ្ទុះឡើង​នៃ​សង្រ្គាមលោក​លើកទី២​ខែ​កញ្ញា​ឆ្នាំ​១៩៣៩

ការ​ផ្ទុះឡើង​នៃ​សង្រ្គាមលោក​លើកទី២​ខែ​កញ្ញា​ឆ្នាំ​១៩៣៩

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ការ​ឈ្លានពាន​ប៉ូឡូញ ដោយ​ហ៊ីត្លែរ ដែល​នាំ​ឲ្យ​ផ្ទុះ​សង្រ្គាម​លោក​លើកទី២ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩។ នៅ​ដើមឆ្នាំ​១៩៣៩ ក្រោយ​ពី​អាល្លឺម៉ង់​បាន​ចូល​ឈ្លានពាន​កាន់កាប់​ប្រទេស​អូទ្រីស និង​ឆេកូស្លូវ៉ាគី មហាអំណាច​អឺរ៉ុប ដែល​ឈ្នះ​សង្រ្គាម​លោកលើកទី១ គឺ​បារាំង និង​អង់គ្លេស ក៏​ចាប់ផ្តើម​ភ្ញាក់​ដឹងខ្លួន ពី​មហិច្ឆតា​​វាតទី​និយម​របស់​ហ៊ីត្លែរ។ គណៈរដ្ឋមន្រ្តី​បារាំង​បាន​ប្រជុំ​សម្រេច​គ្នា​ថា គេ​មិន​អាច​បន្ត​ទុក​បណ្តោយ​ឲ្យ​ហ៊ីត្លែរ​ឈ្លានពាន​ទៅលើ​ប្រទេស​ណាមួយ​ជាថ្មី​ទៀត​នោះទេ។ ចំណែក​នាយករដ្ឋមន្រ្តី​អង់គ្លេស​វិញ បាន​ចេញ​មុខ​ប្រកាស​ជាសាធារណៈ នៅថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ​១៩៣៩​ថា ប្រសិនបើ​អាល្លឺម៉ង់​ធ្វើការ​ឈ្លានពាន​ទៅលើ​ប្រទេស​តូចតាច​ណាមួយ​ថ្មី​ទៀត អង់គ្លេស​នឹង​ចេញមុខ​រារាំង ដោយ​​ប្រើ​គ្រប់​អំណាច​ទាំងអស់​ដែល​ខ្លួន​មាន។ ការ​ប្រកាស​នេះ គឺ​ជា​សារព្រមាន​យ៉ាង​ច្បាស់ៗ​ទៅដល់​ហ៊ីត្លែរ​ថា…

ចក្រភព​ម៉ុងហ្គោល​ក្រោម​អធិរាជ​ជិនហ្គីស ខាន់

ចក្រភព​ម៉ុងហ្គោល​ក្រោម​អធិរាជ​ជិនហ្គីស ខាន់

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូមលើក​ឡើង​អំពី​ចក្រភពម៉ុងហ្គោល ក្រោម​ការដឹកនាំ​របស់​អធិរាជ​ ជិនហ្គីស ខាន់ (Genghis Khan) ដែល​ជា​ចក្រភព​មាន​ទឹកដី​លាតសន្ធឹង​ធំបំផុត​មិន​ធ្លាប់​មាន ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ។ ឆ្នាំ​១១៦២ (ឯកសារ​ខ្លះ​ថា ឆ្នាំ​១១៥៥) នៅ​តំបន់​ភ្នំ នៃ​ដែនដី​ម៉ុងហ្គោល ទារក​មួយ​បាន​ចាប់កំណើត​ឡើង។ ទារក ដែល​​ពេល​ធំដឹងក្តីឡើង ក្លាយទៅជា​មេទ័ព និង​អធិរាជ​ដ៏​ល្បីល្បាញ​បំផុត​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក គឺ​ជិនហ្គីស ខាន់។ នៅ​ពេល​ដែល​ជិនហ្គីស ខាន់ ចាប់កំណើត និង​ធំដឹងក្តី ម៉ុងហ្គោល​នៅមិនទាន់​ក្លាយ​ជា​ប្រជាជាតិ​រួបរួមគ្នា​មួយ​នៅឡើយទេ។…

ភាពរុងរឿង​និង​ការ​ធ្លាក់ចុះ​នៃ​ចក្រភព​ម៉ុងហ្គោល​ក្រោយ​អធិរាជ​ជិនហ្គីស ខាន់

ភាពរុងរឿង​និង​ការ​ធ្លាក់ចុះ​នៃ​ចក្រភព​ម៉ុងហ្គោល​ក្រោយ​អធិរាជ​ជិនហ្គីស ខាន់

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​ អំពី​​​ភាពរុងរឿង និង​ការ​ធ្លាក់ដុនដាប​នៃ​ចក្រភព​ម៉ុងហ្គោល ​ក្រោយ​ពី​បាន​វាតទី​ពង្រីកទឹកដី ដែល​លាតសន្ធឹង​​ក្នុង​ទំហំ​ធំបំផុត​មិន​ធ្លាប់​មាន ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ។ នៅ​ក្នុង​អំឡុង​សតវត្សរ៍ទី១៣​ ចក្រភពម៉ុងហ្គោល ក្រោម​ការ​ដឹកនាំ​របស់​អធិរាជ ជិនហ្គីស ខាន់ គឺ​ជា​មហាអំណាច​ពិភពលោក ដែល​ត្រួតត្រា​ដែន​ដី​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្ស​ជាតិ។ គិត​ត្រឹមឆ្នាំ​១២២៧ ដែល​អធិរាជ​ ជិនហ្គីស ខាន់ ចូលទិវង្គត ដែនដី​ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​​ចក្រភព​ម៉ុងហ្គោល លាតសន្ធឹង​ចាប់តាំង​ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ រហូត​ទៅដល់​អឺរ៉ុប​ខាង​កើត។ បើ​គិត​ជា​ទំហំ​ផ្ទៃដី ចក្រភព​ម៉ុងហ្គោល​មាន​ទំហំ​ធំជាង​ចក្រភព​ម៉ាសេដ្វាន់​របស់​អាឡិចសង់ ឡឺក្រង់ (Alexandre…