Home » Archives by category » ចំនេះដឹង (Page 4)

របៀបធ្វើ ខគោ

របៀបធ្វើ ខគោ

គ្រឿងផ្សំ សាច់គោ ០.៥ Kg (សាច់មានសសៃវៀវ, សាច់បាង រឺ ពោះគោ រិតតែឆ្ងាញ់)។ កាត់ជាដុំតូចៗល្មម បន្លែ: ការ៉ុត ២ ម៉ើមធំៗ កាត់ជាដុំទ្រវែង, ជីរណា នាងវង និង ខ្ទឹមបារាំងហាន់ជាសសៃៗ, ក្រូចឆ្មារ, ខ្ទឹមលីង។ រំដេង ៥០g បុកអោយម៉ត់ ប៉ូចកាក់ ៥ ផ្កា យកទៅរំលីងអោយឈ្ងុយ រួចបុកអោយម៉ត់ ម្ទេសឆ្អើរ…

របៀបធ្វើ ភ្លាសាច់គោ

របៀបធ្វើ ភ្លាសាច់គោ

ស្រីមេផ្ទះភាគច្រើនតែងតែ មានការពិបាកក្នុងការរកមុខម្ហូបថ្មីៗ ដែលងាយស្រួលធ្វើ មានរស់ជាតិឆ្ងាញ់ ព្រមទាំងល្អចំពោះសុខភាពចំពោះក្រុមគ្រួសារ។ ដូច្នេះថ្ងៃនេះដែលមង្គលការសូមណែនាំដែលម្ហូបមួយមុខទៀតដែលមាន រសជាតិឆ្ងាញ់ ហើយងាយស្រួធ្វើគឺ ” ភ្លាសាច់គោ ” ។ គ្រឿងផ្សំ៖ -សាច់គោ យកសាច់ផុយ (ហាន់ជាបន្ទះស្ដើងៗ) -ក្រូចឆ្មារ ចិតសំបកចេញតិចសិន ចាំច្របាច់យកទឹក (កុំអោយវាខាសំបកក្រូច) -ម្ទេសប្លោកក្រហម ខៀវ (ហាន់ជាសសៃៗ) -គល់ស្លឹកគ្រៃ (ហាន់ស្ដើងៗ) -សណ្ដែកគួរ -ស្លឹកជីគ្រប់មុខ -សណ្ដែកដី (បុករៀងម៉ត់បន្តិច) -ប្រហុកសាច់សុទ្ធ…

សូម​បញ្ឈប់​ការប្រើ​ប្រេងកូឡា និង​ប្រេងខ្យល់ លើ​កុមារ​តូចៗ​

សូម​បញ្ឈប់​ការប្រើ​ប្រេងកូឡា និង​ប្រេងខ្យល់ លើ​កុមារ​តូចៗ​

តាមរយៈការសិក្សាមួយ ដែលចេញផ្សាយដោយវិទ្យាស្ថាន Oxford បានបង្ហាញថា នៅក្នុងប្រទេសកម្ពុជាយើង ឪពុកម្តាយមួយភាគធំ កំពុងយល់ខុស ក្នុងការប្រើប្រាស់ ប្រេងកូឡា ចំពោះទារកទើបកើត និងកុមារតូច។ ប្រេងកូឡា និងប្រេងខ្យល់ មានផ្ទុកសារធាតុ camphor, menthol និង eucalyptus ដែលជាសារធាតុពុល ហើយងាយនឹងធ្វើឲ្យកុមារតូចៗ មានគ្រោះថ្នាក់ដោយមិនដឹងខ្លួនបាន។ អំឡុងពេលសិក្សាស្រាវជ្រាវ ទៅលើទារកតូចៗ នៅក្នុងប្រទេសកម្ពុជាបានរកឃើញ ឪពុកម្តាយខ្មែរភាគច្រើន បានលាបប្រេងកូឡា និងប្រេងខ្យល់ ដោយផ្ទាល់ទៅលើស្បែកទារក។ ហើយគេអាចរកទិញបានដោយងាយ នៅតាមហាងលក់ទំនិញនានា។…

សង្រ្គាមលោក​លើកទី២​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

សង្រ្គាមលោក​លើកទី២​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅសប្តាហ៍​នេះ សេង ឌីណា បន្ត​លើកឡើង អំពី​សង្រ្គាម​លោកលើកទី២ ដោយ​ងាក​ចេញ​ពី​តំបន់​អឺរ៉ុប មក​មើល​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ​ម្តង។ ហ៊ីដេគី តូចូ (Hideki Tojo) នាយករដ្ឋមន្រ្តី​ជប៉ុន​ ក្នុង​សម័យសង្រ្គាម​លោកលើកទី២ នៅ​ពេល​ដែល​សង្រ្គាម​លោកលើកទី២ ចាប់ផ្តើម​ផ្ទុះឡើង នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ភ្លើងសង្រ្គាម​បាន​ឆាបឆេះ​រួចទៅហើយ នៅ​ក្នុង​តំបន់​អាស៊ី គឺ​សង្រ្គាម​រវាង​ជប៉ុន និង​ចិន ដែល​ចាប់ផ្ទុះឡើង តាំង​ពី​ឆ្នាំ​១៩៣៧។ នៅ​ពេល​ដែល​សង្រ្គាម​លោកលើកទី២​ចាប់ផ្ទុះឡើង នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ទឹកដី​មួយផ្នែក​ធំ​នៅ​ប៉ែក​ខាង​កើត​ប្រទេស​ចិន​ត្រូវ​បាន​កងទ័ព​ជប៉ុន​ឈ្លានពាន​កាន់កាប់​រួច​ទៅហើយ។ ចំណែក​ឯ​ទឹកដី​ដែល​នៅ​សេសសល់ មួយចំណែក​ត្រូវ​កាន់កាប់​ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​​របស់​លោក​ចាង…

សង្រ្គាម​លោកលើកទី២៖ ជប៉ុន​លប​វាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក​នៅ ​Pearl​ ​Harbor

សង្រ្គាម​លោកលើកទី២៖ ជប៉ុន​លប​វាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក​នៅ ​Pearl​ ​Harbor

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅសប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់ អំពី​សង្រ្គាម​លោកលើកទី២ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយសូម​លើកឡើង អំពី​ការ​លបវាយឆ្មក់​របស់​ជប៉ុន ទៅលើ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក នៅ​ Pearl Harbor ដែល​ជំរុញ​ឲ្យ​អាមេរិក​ឈានជើង​ចូល​ក្នុង​សង្រ្គាម​លោកលើកទី២។ នាវាចម្បាំង​អាមេរិក ដែល​ត្រូវ​ផ្ទុះឆេះ នៅ​ក្នុង​ការ​វាយប្រហារ​លើ Pearl Harbor ថ្ងៃទី៧ ធ្នូ ១៩៤១ ជាងពីរឆ្នាំ ក្រោយ​ពី​សង្រ្គាម​លោកលើកទី២​បាន​ផ្ទុះឡើង សហរដ្ឋ​អាមេរិក​បានព្យាយាម​រក្សា​នយោបាយ​ឯកោ​និយម​របស់ខ្លួន ដោយ​ព្យាយាម​មិនប្រឡូក​ខ្លួន​ចូល​ទៅ​ក្នុង​សង្រ្គាម។ ក៏ប៉ុន្តែ ការប្រឈមមុខដាក់គ្នា​ជាមួយ​ជប៉ុន នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស…

ផលវិបាក​ដែល​បន្សល់ទុក​ដោយ​សង្រ្គាមលោក​លើកទី២

ផលវិបាក​ដែល​បន្សល់ទុក​ដោយ​សង្រ្គាមលោក​លើកទី២

នៅក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​ផលវិបាក​ ដែល​បន្សល់ទុក​ដោយ​សង្រ្គាមលោក​លើកទី២។ នៅ​ក្នុង​តំបន់​អឺរ៉ុប សង្រ្គាម​លោកលើកទី២​​​បាន​បញ្ចប់ នៅ​ខែ​ឧសភា ឆ្នាំ​១៩៤៥ នៅ​​ក្រោយ​ពេល​ដែល​កងទ័ព​សហភាព​សូវៀត និង​កងទ័ព​សម្ព័ន្ធមិត្ត​លោកខាងលិច​បាន​វាយកាន់កាប់​ប្រទេស​អាល្លឺម៉ង់​ ហើយ​ពុះដែនដី​អាល្លឺម៉ង់​ចែកគ្នា​កាន់កាប់។ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ សង្រ្គាម​បាន​បន្ត​រហូត​ដល់​ខែ​សីហា ទើប​អធិរាជ​ជប៉ុន​ព្រម​ចុះចាញ់សង្រ្គាម ក្រោយ​ពី​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​លើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី។ នៅថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ កិច្ចព្រមព្រៀង​ចុះចាញ់​សង្រ្គាម​ដោយ​ឥតលក្ខខណ្ឌ​ត្រូវ​បាន​​ជប៉ុន តំណាង​ដោយ​រដ្ឋមន្រ្តី​ការបរទេស ចុះហត្ថលេខា នៅលើ​នាវាចម្បាំង​អាមេរិក និង​នៅ​ចំពោះ​មុខ​មេទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ សង្រ្គាម​លោកលើកទី២ ដែល​បាន​ផ្ទុះឡើង កាល​ពីថ្ងៃ​ទី​១…

ផលវិបាក​៦​យ៉ាង​​​ដែល​​គួរ​​យល់ដឹង ​​នៅ​ពេល​​​​ឲ្យ​កូន​តូចៗ​​​របស់​លោក​អ្នក​ប្រើ​​ទូរស័ព្ទ​ស្មាតហ្វូន​!

ផលវិបាក​៦​យ៉ាង​​​ដែល​​គួរ​​យល់ដឹង ​​នៅ​ពេល​​​​ឲ្យ​កូន​តូចៗ​​​របស់​លោក​អ្នក​ប្រើ​​ទូរស័ព្ទ​ស្មាតហ្វូន​!

បច្ចុប្បន្ន​នេះ ដោយសារ​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ធ្វើ​ឲ្យ​​មនុស្ស​កាន់តែ​ងាយស្រួល​ក្នុង​ទំនាក់​ទំនង​ និង ប្រើប្រាស់​ផ្សេងៗ​ឧបករណ៍​ផ្សេងៗ​។ ​ជាមួយ​គ្នា​នោះ​ដែរ​ ទូរស័ព្ទ​ដៃ​វៃឆ្លាត​ (Smart Phone) មាន​មុខងារ​កាន់​តែ​ទំនើប និង ទាន់សម័យ ដូចជា​ ការ​ថតរូប កម្មវិធី​ហ្គេម​ អ៊ីនធឺណិត និង ​កម្មវិធី​កម្សាន្ត​មួយ​ចំនួន​ទៀត​ដែល​មនុស្ស​ចូលចិត្ត​ប្រើ​។ ដោយសារតែ​បែបនេះ​ហើយ បាន​ជា​មនុស្ស​សឹងគ្រប់គ្នា​ តែង​កាន់​ទូរស័ព្ទ​ក្នុង​ដៃ​ជានិច្ច​។ ​យ៉ាងណាក៏ដោយ ​បើ​តាម​អ្នកជំនាញ​មួយ​ចំនួន​​ឲ្យ​ដឹង​ថា ទូរស័ព្ទ​ដៃ​វៃឆ្លាត​ (Smart Phone) គឺ​មិនសូវ​មាន​ផល​ល្អ​នោះ​ទេ​សម្រាប់​ក្មេងៗ​ ​ដូច្នេះ​​មិន​គួរ​ឲ្យ​ក្មេងៗ​ប្រើប្រាស់​ច្រើន​ពេក​នោះ​ទេ​។​​ ខាងក្រោម​នេះ​គឺ​ជា​ ​ផលវិបាក​៦​យ៉ាង​​…

ការ​ផ្ទុះឡើង​នៃ​សង្រ្គាមលោក​លើកទី២​ខែ​កញ្ញា​ឆ្នាំ​១៩៣៩

ការ​ផ្ទុះឡើង​នៃ​សង្រ្គាមលោក​លើកទី២​ខែ​កញ្ញា​ឆ្នាំ​១៩៣៩

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ការ​ឈ្លានពាន​ប៉ូឡូញ ដោយ​ហ៊ីត្លែរ ដែល​នាំ​ឲ្យ​ផ្ទុះ​សង្រ្គាម​លោក​លើកទី២ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩។ នៅ​ដើមឆ្នាំ​១៩៣៩ ក្រោយ​ពី​អាល្លឺម៉ង់​បាន​ចូល​ឈ្លានពាន​កាន់កាប់​ប្រទេស​អូទ្រីស និង​ឆេកូស្លូវ៉ាគី មហាអំណាច​អឺរ៉ុប ដែល​ឈ្នះ​សង្រ្គាម​លោកលើកទី១ គឺ​បារាំង និង​អង់គ្លេស ក៏​ចាប់ផ្តើម​ភ្ញាក់​ដឹងខ្លួន ពី​មហិច្ឆតា​​វាតទី​និយម​របស់​ហ៊ីត្លែរ។ គណៈរដ្ឋមន្រ្តី​បារាំង​បាន​ប្រជុំ​សម្រេច​គ្នា​ថា គេ​មិន​អាច​បន្ត​ទុក​បណ្តោយ​ឲ្យ​ហ៊ីត្លែរ​ឈ្លានពាន​ទៅលើ​ប្រទេស​ណាមួយ​ជាថ្មី​ទៀត​នោះទេ។ ចំណែក​នាយករដ្ឋមន្រ្តី​អង់គ្លេស​វិញ បាន​ចេញ​មុខ​ប្រកាស​ជាសាធារណៈ នៅថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ​១៩៣៩​ថា ប្រសិនបើ​អាល្លឺម៉ង់​ធ្វើការ​ឈ្លានពាន​ទៅលើ​ប្រទេស​តូចតាច​ណាមួយ​ថ្មី​ទៀត អង់គ្លេស​នឹង​ចេញមុខ​រារាំង ដោយ​​ប្រើ​គ្រប់​អំណាច​ទាំងអស់​ដែល​ខ្លួន​មាន។ ការ​ប្រកាស​នេះ គឺ​ជា​សារព្រមាន​យ៉ាង​ច្បាស់ៗ​ទៅដល់​ហ៊ីត្លែរ​ថា…

ការ​ភ្ជាប់​ទឹកដី​កម្ពុជាក្រោម ​(កូសាំងស៊ីន) ​ទៅក្នុង​ប្រទេស​វៀតណាម​ឆ្នាំ១៩៤៩

ការ​ភ្ជាប់​ទឹកដី​កម្ពុជាក្រោម ​(កូសាំងស៊ីន) ​ទៅក្នុង​ប្រទេស​វៀតណាម​ឆ្នាំ១៩៤៩

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​លើកឡើង អំពី​ដំណើរការ​រំសាយ​អាណានិគម​នៅ​ឥណ្ឌូចិន ដោយ​ផ្តោត​ជាពិសេស​ទៅលើ​បញ្ហា​​កូសាំងស៊ីន (ឬ​កម្ពុជាក្រោម)។ លោក Vincent Auriol ប្រធានាធិបតី​បារាំង​ពី​ឆ្នាំ​១៩៤៧ ដល់​១៩៥៤ និង​អតីត​អធិរាជ​​អាណ្ណាម បាវ ដាយ សហភាព​ឥណ្ឌូចិន​ ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង តាំង​ពី​​សតវត្សរ៍​ទី​១៩ ​ត្រូវ​បែងចែក​ជា ៥រដ្ឋ​ផ្សេងគ្នា គឺ​ កម្ពុជា ឡាវ តុងកឹង (វៀតណាម​ខាង​ជើង) អាណ្ណាម (វៀតណាម​កណ្តាល) និង​កូសាំងស៊ីន (កម្ពុជាក្រោម)…

ចក្រភព​ម៉ុងហ្គោល​ក្រោម​អធិរាជ​ជិនហ្គីស ខាន់

ចក្រភព​ម៉ុងហ្គោល​ក្រោម​អធិរាជ​ជិនហ្គីស ខាន់

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូមលើក​ឡើង​អំពី​ចក្រភពម៉ុងហ្គោល ក្រោម​ការដឹកនាំ​របស់​អធិរាជ​ ជិនហ្គីស ខាន់ (Genghis Khan) ដែល​ជា​ចក្រភព​មាន​ទឹកដី​លាតសន្ធឹង​ធំបំផុត​មិន​ធ្លាប់​មាន ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ។ ឆ្នាំ​១១៦២ (ឯកសារ​ខ្លះ​ថា ឆ្នាំ​១១៥៥) នៅ​តំបន់​ភ្នំ នៃ​ដែនដី​ម៉ុងហ្គោល ទារក​មួយ​បាន​ចាប់កំណើត​ឡើង។ ទារក ដែល​​ពេល​ធំដឹងក្តីឡើង ក្លាយទៅជា​មេទ័ព និង​អធិរាជ​ដ៏​ល្បីល្បាញ​បំផុត​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក គឺ​ជិនហ្គីស ខាន់។ នៅ​ពេល​ដែល​ជិនហ្គីស ខាន់ ចាប់កំណើត និង​ធំដឹងក្តី ម៉ុងហ្គោល​នៅមិនទាន់​ក្លាយ​ជា​ប្រជាជាតិ​រួបរួមគ្នា​មួយ​នៅឡើយទេ។…

Page 4 of 512345