Home » Archives by category » ចំនេះដឹង

ចង់ទៅដើរលេងនៅថៃ អស់លុយតិច កុំភ្លេចអានអត្តបទនេះ

ចង់ទៅដើរលេងនៅថៃ អស់លុយតិច កុំភ្លេចអានអត្តបទនេះ

ប្រសិនបើលោកអ្នកដែលមានគម្រោងចង់ទៅដើរលេង ឬទិញអីវ៉ាន់ នៅប្រទេសថៃ លោកអ្នកគួរតែដឹងចំនុចសំខាន់ៗទាំងអស់នេះ ដើម្បីអាចឲ្យជាគំនិតហើយ ងាយស្រួលត្រៀមថវិការផងដែរ។ ថ្ងៃនេះយើងសូមណែនាំចំនុចខ្លះៗដើម្បីធ្វើឲ្យលោកអ្នកចំណាយតិចហើយដើរលេងយ៉ាងសប្បាយរីករាយ ខាងក្រោមនេះគឺជា ចំនុចពិសេសៗដែលអ្នកគួរដឹង៖ ***តើត្រូវជិះយន្តហោះឬរថយន្ត? សំនួរមួយនេះគឺអាស្រ័យទៅលើថវិការបស់អ្នកខ្លួនឯង តែនៅពេលអ្នកអានចំណុចណែនាំខាងក្រោមនេះហើយ អ្នកនឹងដឹងថាត្រូវជ្រើសរើសធ្វើដំណើរទៅថៃដោយយន្តហោះឬជិះឡាន *បើជិះយន្តហោះ -ចំណាយច្រើន ខ្ទង់ពី ១៦០ដុល្លារ ទៅជាង ២០០ដុល្លារ តែទទួលបទពិសោធន៍ប្លែកក្នុងជីវិត -រហ័ស ចំណាយពេលប្រហែល ១ម៉ោង ពីភ្នំពេញទៅបាំងកក -មិនបាច់អស់ថ្លៃញាំបាយ សម្រាប់អ្នកដែលមិនធ្លាប់ជិះយន្តហោះឆ្លងប្រទេសពីមុនមក គួរសាកល្បងរសជាតិធ្វើដំណើរតាមយន្តហោះ ព្រោះ វាជាបទពិសោធន៍កម្រសម្រាប់អ្នករាល់គ្នា។ ហេតុអ្វី?…

ធ្វើ​ដូច​ម្ដេច​ទើប​អាច​បំភ្លេច​មនុស្ស​ម្នាក់ ដែល​អ្នក​ធ្លាប់​ស្រឡាញ់​អស់​ពី​បេះដូង?

ធ្វើ​ដូច​ម្ដេច​ទើប​អាច​បំភ្លេច​មនុស្ស​ម្នាក់ ដែល​អ្នក​ធ្លាប់​ស្រឡាញ់​អស់​ពី​បេះដូង?

សេចក្ដី​ស្នេហា គឺ​កើត​ឡើង​រវាង​ចិត្ត និង​ចិត្ត ហើយក៏មិនមែនមានចំពោះតែយុវវ័យដែរ។ វា​អាច​នឹង​រង​គ្រោះ​គ្រប់​ពេល និង​គ្រប់​ភាគី ដែល​បាន​សាង​វា​ឡើង។ បើ​សិន​ជា​យើងបាន​បែក​បាក់​ពី បុរស ឬ​នារី​ម្នាក់ ដែល​យើង​ធ្លាប់​ស្រឡាញ់ យើង​ច្បាស់​ជា​ចង់​លុប​រូប​គេ​ចេញ​ពី​បេះ​ដូង​មិន​ខាន។ តើ​វា​ជា​ការ​ងាយ​ស្រួល​មែន​ទេ ដែល​បំភ្លេច​មនុស្ស​ម្នាក់ ដែល​យើង​ធ្លាប់​ស្រឡាញ់​អស់​ពី​បេះ​ដូង? មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ។ គ្រប់​ពេល​យើង​តែង​តែ​រំលឹក​ខ្លួន​ឯង​ថា បំភ្លេច!!… បំភ្លេច!!!… តែ​ពាក្យ​បំភ្លេច​នេះ គ្រាន់​តែ​ចេញ​ពី​មាត់​ខាង​ក្រៅ​ប៉ុណ្ណោះ។ ពេល​ដែល​អ្នក​និយាយ​ពាក្យ​បំភ្លេច​គេ វា​ប្រៀប​ដូច​ជា​ការ​ហៅ​ឈ្មោះ​គេ ឲ្យ​កាន់​តែ​ចង​ចាំ​អញ្ចឹង។ តើ​មាន​វិធី​បែប​ណា ទើប​អាច​បំភ្លេច​គេ​បាន​ដូច​បំណង? ថ្ងៃ​នេះយើងសូម​ធ្វើ​ការ​បង្ហាញ​ជូន​មិត្ត​អ្នក​អាន​ដែល​មាន​វិបត្តិ ចង់​បំភ្លេច​មនុស្ស​ម្នាក់ ដែល​បាន​ឆ្លាក់​ឈ្មោះ​របស់​គេ នៅ​លើ​បេះ​ដូង​របស់​យើង…

អនុវត្តតាមវិធីដ៏សាមញ្ញនេះ អ្នកនឹងនិយាយថាលាហើយ បបូរមាត់ខ្មៅនិងប្រេះ

អនុវត្តតាមវិធីដ៏សាមញ្ញនេះ អ្នកនឹងនិយាយថាលាហើយ បបូរមាត់ខ្មៅនិងប្រេះ

ជាធម្មតាបបូរមាត់តែងតែប្រែប្រួលទៅតាមវ័យ មិនថាប្រុស ឬស្រីទេ ហើយកត្តាដែលអាចបណ្តាលឲ្យបបូរមាត់ខ្មៅ អាចមកពីកត្តាជាច្រើនដូចជា៖ កម្តៅថ្ងៃ ការទទួលទានជាតិកាហ្វេអ៊ីនច្រើន បម្រែបម្រួលអរម៉ូន និងជាពិសេសការជក់បារីជាដើម។ ប៉ុន្តែអ្វីៗតែងតែមានដំណោះស្រាយ ចឹងសូមកុំបារម្ភប្រសិនបើអ្នកជួបនឹងបញ្ហាបបូរមាត់ជាំខ្មៅ និងប្រេះ អ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១.ត្រសក់ វិធីនេះមានភាពងាយស្រួលណាស់ ដោយអ្នកគ្រាន់តែយកត្រសក់មួយចំណិតមកត្រដុសលើបបូរមាត់ថ្មមៗ ប្រហែល៥នាទី ជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ។ ២.ទឹកឃ្មុំ វិធីនេះកាន់តែងាយស្រួលទៀត ដោយយកទឹកឃ្មុំលាបលើបបូរមាត់របស់អ្នកមុនពេលចូលគេង ពេលព្រឹកឡើងលាងសម្អាតចេញជាមួយទឹកក្តៅអ៊ុនៗ។ ធ្វើបែបនេះជារៀងយប់នោះបបូរមាត់របស់អ្នកប្រែទៅជាពណ៌ផ្កាឈូកជាមិនខាន។ ៣.ក្រូចឆ្មារ ច្របាច់ក្រូចឆ្មារ ១ចំណិត រួចយកទៅទឹកវាមកលាបលើបបូរមាត់មុនពេលចូលគេង។ ធ្វើបែបនេះម្តងជារៀងរាល់ថ្ងៃ ប្រហែល២ខែ អ្នកនឹងឃើញការប្រែប្រួលដ៏អស្ចារ្យ…

អត្ថប្រយោជន៏គ្មានគូប្រៀបនៃគ្រាប់ជី ដែលអ្នកមិនធ្លាប់ដឹង

អត្ថប្រយោជន៏គ្មានគូប្រៀបនៃគ្រាប់ជី ដែលអ្នកមិនធ្លាប់ដឹង

គ្រាប់ជីផ្ទុកទៅដោយសារធាតុចិញ្ចឹម និងផ្តល់អត្ថប្រយោជន៏ផ្សេងៗដល់សុខភាព។ វាផ្ទុកទៅដោយសារធាតុចិញ្ចឹមខ្ពស់ ហើយមានផ្ទុកកាឡូរីទាប។ វាអាចត្រូវបានគេចាត់ទុកថា ជាអាហារជំនួយសុខភាពបំផុតនៅលើពិភពលោក។ គ្រាប់ជី​បានផ្តល់​អត្ថប្រយោជន៏​សំខាន់​ដល់ទាំង​រាងកាយ និងខួរក្បាល។ គ្រាប់ជីជួយកាត់បន្ថយកម្តៅក្នុងរាងកាយ, ជួយព្យាបាលជំងឺទឹកនោមផ្អែម, ជំងឺទល់លាមក, ឡើង​ជាតិ​អាស៊ីត និងធ្វើឲ្យស្បែកមានសុខភាពល្អ។ គ្រាប់ជីផ្ទុកទៅដោយអាស៊ីតអាល់ហ្វា-លីណូឡេនិច ដែលអាច​ជួយជម្រុញ​ដល់កោសិកា​រំលាយ​ជាតិខ្លាញ់​ក្នុងប្រព័ន្ធរំលាយ​អាហារ។ ក្រៅពីវាបានផ្តល់អត្ថប្រយោជន៏ជាច្រើនដល់សុខភាព តែវាក៏អាចមានប្រសិទ្ធិភាពព្យាបាលបញ្ហាទាក់ទងនឹងស្បែក។ វត្តមាន​នៃវីតាមីន​ក្នុងគ្រាប់ជីអាចជួយរក្សាសុខភាពសក់ និងស្បែក។ ដូច្នេះ ខាងក្រោមនេះនឹងបង្ហាញពីអត្ថប្រយោជន៏នៃគ្រាប់ជី៖ ផ្ទុកទៅដោយសារធាតុចិញ្ចឹម គ្រាប់ជីផ្ទុកទៅដោយសារធាតុចិញ្ចឹម។ បន្ថែមគ្រាប់ជីទៅក្នុងរបបអាហារប្រចាំថ្ងៃ អាចជួយផ្តល់បរិមាណកាបូហៃដ្រាត, ប្រូតេអ៊ីន, ជាតិខ្លាញ់, សារធាតុខនិជ និងជាតិសរសៃគ្រប់គ្រាន់ដល់អ្នក។ ជួយសម្រួលដល់ការរំលាយអាហារ…

សញ្ញា ៥យ៉ាង ដែលបង្ហាញថា អ្នកមានជំងឺស្ត្រេសធ្ងន់ធ្ងរ ប៉ុន្តែអ្នកមិនដែលចាប់អារម្មណ៍ពីវា

សញ្ញា ៥យ៉ាង ដែលបង្ហាញថា អ្នកមានជំងឺស្ត្រេសធ្ងន់ធ្ងរ ប៉ុន្តែអ្នកមិនដែលចាប់អារម្មណ៍ពីវា

អ្នកដឹងហើយថាការស្ត្រេស ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរខ្លាំងណាស់ ចំពោះសុខភាពរបស់អ្នក។ ប៉ុន្តែអ្នកខ្លះក៏មិនដែលដឹងថាស្ត្រេសនោះមានរូបរាងយ៉ាងម៉េចដែរ ទើបធ្វើអោយពួកគេមិនអើរពើចំពោះអាការៈប្លែកៗដែលបានកើតឡើងលើខ្លួន។ ខាងក្រោមនេះជាសញ្ញាធំៗមួយចំនួន ដែលអ្នកគួរតែដឹងអំពីជំងឺស្ត្រេស៖ ១. ចេះតែព្រួយបារម្ភ​អំពីបញ្ហាការងារ និងជីវិតឥតឈប់ឈរ ភាពមិនអាចប្រឈមនឹងឧបសគ្គក្នុងជីវិត និង មិនអាចគ្រប់គ្រងការងារគឺជាបញ្ហាទី ១ ដែលបណ្តាលអោយមានជំងឺស្ត្រេស។ ការព្រួយបារម្ភឥតឈប់ឈរអាចនាំអោយមានបញ្ហាផ្លូវចិត្ត និង សរីរវិទ្យា។ ប្រសិនបើអ្នកចេះតែបើកមើល email, ទូរស័ព្ទ, ចេះតែពិនិត្យមើលក្រដាសការងាររបស់អ្នកម្តងហើយម្តងទៀត ឥតឈប់ឈរនៅពេលយប់ នោះអ្នកទំនងជាមានជំងឺស្ត្រេសហើយ។ ២. អ្នកមិនអាចអត់ធ្មត់បាន កង្វះនៃភាពអត់អោន ហើយឆាប់ឆេវឆាប់ជាមួយនឹងសមាជិកគ្រួសារ រឺក៏មិត្តភក្តិគឺជាសញ្ញាយ៉ាងច្បាស់មួយនៃជំងឺស្ត្រេស។ ប្រសិនបើអ្នករកឃើញថាខ្លួនអ្នននិយាយម៉ាត់ៗជានិច្ចជាមួយអ្នកដទៃ…

អស្ចារ្យ ម៉េស!! ការគេងស្រាត ផ្តល់អត្ថប្រយោជន៍ច្រើនដល់ម្លឹងផង.. (មានវីដេអូ)

អស្ចារ្យ  ម៉េស!! ការគេងស្រាត ផ្តល់អត្ថប្រយោជន៍ច្រើនដល់ម្លឹងផង.. (មានវីដេអូ)

តើអ្នកអាចស្ថិតនៅក្នុងសភាពអាក្រាតបានយូរប៉ុណ្ណាដែរ? ប្រាកដណាស់ដែលថាមនុស្សយើងភាគច្រើនមាន អារម្មណ៍រសាប់រសល់នៅពេលដែលអាក្រាតកាយ ហើយក៏មិនអាចគេងដោយសភាពបែបនេះបានដែរ តែអ្នកដឹងទេថាអ្នកវិទ្យាសាស្ត្របានបង្ហាញថា ការគេងអាក្រាតកាយអាចធ្វើអោយ សុខភាពរបស់មនុស្សយើងកាន់តែប្រសើរឡើង។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់វា៖ ១- មានរាងស្អាត៖ នៅពេលដែលអ្នកគេងអាក្រាតនោះវាជួយកាត់បន្ថយអរម៉ូនស្ត្រេស ហើយអរម៉ូនដែលបម្លែងអាហារទៅជាថាមពលមានភាពប្រសើរឡើង ដែលជាកត្តាធ្វើអោយអ្នកមានរាងស្អាត។ ២- ចរន្តឈាម៖ វាជួយអោយចរន្តឈាមរបស់អ្នកដើរស្រួល ព្រោះថាសភាពអាក្រាតនោះអាចអោយ លំហូរឈាមហូរដោយស្រួល និងសេរីផងដែរ ៣- ធ្វើអោយគុណភាពទឹកកាមប្រសើរឡើង៖ ការស្រាវជ្រាវបង្ហាញថា បុរសដែលគេងអាក្រាតកាយនោះទំនងជាមានទឹកកាម ដែលប្រសើរជាអ្នកដែលមិនធ្វើដូច្នោះ។ មូលហេតុគឺថាខោដែលតឹងពេកអាចធ្វើអោយពងស្វាសឡើងកំដៅ ដែលជាកត្តាធ្វើអោយសមត្ថភាពទឹកកាមចុះថយ។ ៤- គេងស្កប់ស្កល់៖ ប្រសិនជាអ្នកជួបបញ្ហាគេងមិនលក់នោះ សូមសាកល្បងគេងអាក្រាតកាយនោះអ្នកនឹងឆាប់គេងលក់…

ហេតុអ្វីបានជាអ្នកធ្វើការចង់ដាច់ខ្យល់ ប្រាក់ខែពាន់ដុល្លារ តែនៅតែមិនសល់? .. (មានវីដេអូ)

ហេតុអ្វីបានជាអ្នកធ្វើការចង់ដាច់ខ្យល់ ប្រាក់ខែពាន់ដុល្លារ តែនៅតែមិនសល់? .. (មានវីដេអូ)

ខ្ញុំមានលុយ $1000 ទៅទិញទូរសព្ទ័តម្លៃ $1200 បានខ្ចីគេ $200 ថែមទៀត ដោយគិតថាទិញបានមកធ្វើអោយខ្ញុំមាន ភាពហឺរហារ ឡូយ សប្បាយចិត្ត តែវាធ្វើអោយខ្ញុំសប្បាយបានតែរយៈពេលខ្លី បន្ទាប់មកខ្ញុំត្រូវជំពាក់បំណុលគេ $200 ហើយត្រូវចំណាយលុយ លើទូរសព្ទ័រាល់ខែ។ ស្រាប់ថ្ងៃមួយនោះទូរសព្ទ័ខ្ញុំវាធ្លាក់ខូច ខ្ញុំក៏យកវាទៅលក់ស្រាប់តែបានតម្លៃតែ $400 ចឹងខ្ញុំត្រូវខាតអស់ $800 ហើយត្រូវយកលុយ $200 សងគេទៀត ចឹងខ្ញុំសល់តែ $200 ក្នុងរយៈពេល៣ខែ ពីមានលុយ $1000 សល់តែ…

ក្រុម​អ្នកវិទ្យាសាស្ត្រ​ខ្មែរវ័យក្មេង បានធ្វើ​ឲ្យ​សាធារណជន​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង!

ក្រុម​អ្នកវិទ្យាសាស្ត្រ​ខ្មែរវ័យក្មេង បានធ្វើ​ឲ្យ​សាធារណជន​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង!

ក្រុម​វិទ្យាសាស្ត្រ និង​វិស្វកម្ម គឺជា​ឈ្មោះ​របស់​ក្រុមយុវជន​វ័យក្មេង​មួយក្រុម ដែលមាន​ទេពកោសល្យ​ខាង​ផលិត​ថាមពល​អគ្គិសនី។ ពួកគេ​មាន​សមាជិក​ចំនួន ១៧នាក់ ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី៨ ទី៩ ទី១០ និង​ទី១១ នៃ​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ ក្រុង​សៀមរាប និង​មាន​អាយុ​ចន្លោះ​ពី ១៣ ទៅ១៦ឆ្នាំ។ ថ្នាក់​គ្រប់គ្រង​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ បានប្រគល់​បន្ទប់រៀន​មួយ​បន្ទប់ ដើម្បី​សម្រួល​ដល់​ការពិសោធន៍ និង​ទុកដាក់​សម្ភារ របស់​ក្រុម​វិទ្យាសាស្ត្រ​វ័យក្មេង ក្រោយពី​ក្រុម​នេះ​បាន​បង្កើតជា​ផ្លូវការ នៅ​ដើមឆ្នាំ២០១៤ ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង…

នារីដែលបុរសគួរយកធ្វើជាប្រពន្ធឲ្យបាន

នារីដែលបុរសគួរយកធ្វើជាប្រពន្ធឲ្យបាន

គួរសង្កេត​មើល​លក្ខណៈ អាកប្ប​កិរិយា អត្តចរិត​ឲ្យ​បាន​ល្អិត​ល្អន់ មុន​នឹង​សម្រេច​ចិត្ត​យក​នារីណា​ម្នាក់​មក​ធ្វើ​ជា​ភរិយា។ ស្ត្រី​ដែល​គួរ​យក​ធ្វើ​ភរិយា​មាន​លក្ខណៈ ៧ យ៉ាង​ដូច​ខាង​ក្រោម ៖ ១. មានវ័យប្រហាក់ប្រហែលគ្នា កុំ​ឲ្យ​ខុស​គ្នា​ឆ្ងាយ​ពេក បើ​ប្រពន្ធ​ក្មេង ចំណែក​ឯ​អ្នក​មាន​វ័យ​ចាស់ ចូល​ក្បួន​បរា មិន​សុខ​ចម្រើន​ទេ។ ២. យល់ចិត្តថ្លើមគ្នា ស្រឡាញ់​គ្នា ចេះ​ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក មាន​អធ្យា​ស្រ័យ​ដល់​គ្នា អាច​រស់​នៅ​ជា​មួយ​គ្នា​កើត។ ៣. ប្រព្រឹត្តតាមចិត្តគ្នា ពេល ​ប្តី​ចង់​ធ្វើ​ចង់​រក​អ្វី ត្រូវ​ចេះ​ជួយ​ជ្រោម​ជ្រែង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក មិន​ត្រូវ​អង្គុយ​ចាំ​ចាប់​កុំ​ហុស​គ្នា​ទេ។ ៤. ចង់បានទ្រព្យតាមគន្លងធម៌ បាន​ដោយ​សុចរិត​ទៀង​ត្រង់…

ប្រយោគ ​៣ឃ្លា ​អ្នកមិន​គួរ​និយាយ​ដាក់​ស្វាមី​ឡើយ

ប្រយោគ ​៣ឃ្លា ​អ្នកមិន​គួរ​និយាយ​ដាក់​ស្វាមី​ឡើយ

អ្នក​ត្រូវ​ចង់​ចាំថា​ ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ អ្នក​មិន​ត្រូវ​ប្រើ​ប្រយោគ​បី​ឃ្លារ​ជា​មួយ​ស្វាមី ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ជា​ដាច់​ខាត ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អាច​ធ្វើ​ឲ្យ​គេ​អាក់​អន​់ស្រពោន​ចិត្ត នៅ​ពេល​ដែល​បាន​ឮសម្ដី​ទាំង​នេះ ​ចេញ​ពី​មាត់​របស់​អ្នក​ ហើយ​គេ​អាច​គិត​ថា​អ្នក​ជា​មនុស្ស​សាំញាំ​ច្រើន​ទៀត​ផង។ ប្រុសៗ​ជា​មនុស្ស​ចូល​ចិត្ត​លាក់​រឿង​នៅ​ក្នុង​ចិត្ត​ណាស់ គឺ​ពុំ​សូវ​បញ្ចេញ​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ឡើយ ប៉ុន្តែ​ប្រុសៗ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​ភាព​ទន់​ភ្លន់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ដៃ​គូ​ណាស់​ដែរ។ ដូច្នេះ​ហើយ ​ក្នុង​នាម​អ្នក​ជា​មនុស្ស​ទី​ស្រឡាញ់​របស់​គេ ត្រូវ​ចេះ​ប្រើ​ពាក្យ​សំដី​ឲ្យ​បាន​សម​រម្យ តែ​បើ​អ្នក​និយាយ​ពាក្យ​គំរោះ​គំរើយ​មិន​ចេះ​គោរព​គេ​វិញ​នោះ មិន​យូរ​មិន​ឆាប់​នឹង​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​មិន​ខាន​ឡើយ ហើយ​អាច​ឈាន​ដល់​ការ​ចែក​ផ្លូវ​គ្នា​ទៀត​ក៏​ថា​បាន។ ខាង​ក្រោម​នេះ​ គឺ​ជា​ប្រយោគ​ ៣​ឃ្លា​ដែល​អ្នក​មិន​គួរ​ប្រើ​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ឡើយ ១. ថ្ងៃ​ក្រោយ​បើ​ធ្វើ​មិន​បាន​កុំ​និយាយ!! ២. ម៉េចមិត្តភក័្តសំខាន់ជាងគ្រួសារទៀត..​? ៣. អន់ម៉េស.. មើលប្តីគេ..…

Page 1 of 512345