Home » Archives by category » សិល្បៈ-កំសាន្ត » សិល្បៈជាតិ (Page 12)

ចម្រៀង​មួយ​បទ ៣ ជំនាន់ ៣ ទំនុក​រសជាតិកម្សត់​ទឹក​ភ្នែក​ដូច​​គ្នា

ចម្រៀង​មួយ​បទ ៣ ជំនាន់ ៣ ទំនុក​រសជាតិកម្សត់​ទឹក​ភ្នែក​ដូច​​គ្នា

ទឹកភ្នែក​ជនពាល​ដែល​ច្រៀង​ដោយ​កំពូល​តារា​ចម្រៀង​ខេម បាន​ទទួល​ការ​គាំទ្រ​ពី​យុវវ័យ​ជា​ច្រើន​មិន​ថា​តាម​ទីក្រុង​និង​ជនបទ។ បទ​ចម្រៀង​ដ៏​មាន​អត្ថន័យ​នេះ បាន​ច្រៀង​ដាស់តឿន​ដល់​យុវជន ចៀសវាង​ការ​សេព​គ្រឿង​អបាយមុខ​និង​ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ ដែល​នាំ​ឲ្យ​​កើត​ទុក្ខទោស​និង​ការ​សោកស្ដាយ​អស់​មួយ​ជីវិត។ យ៉ាង​ណា​ទំនុក​ភ្លេងចម្រៀងដ៏​លន្លង់លន្លោច​នេះ ធ្លាប់​ត្រូវ​បាន​កំពូល​តារា​ចម្រៀង​ខ្មែរ​ពីរ​ជំនាន់​គឺ​លោក ជា សាវឿន និង​លោក កែវ សារ៉ាត់​លើក​យក​មក​បកស្រាយ តែ​រៀបរាប់​ពី​សាច់​រឿង​ខុសៗ​គ្នា​។ លោក ជា សាវឿន ជា​តារា​ចម្រៀង​ដ៏​ល្បី​នា​សម័យ​សង្គមរាស្ត្រនិយម បាន​លើក​យក​បទ​ កវី​ចាញ់​ស្នេហ៍ ច្រៀង​រៀបរាប់​​ពី​រឿងរ៉ាវ​ខូចចិត្ត​របស់​លោក​ចំពោះ​នារី​ដែល​លោក​ស្រលាញ់ ដែល​បាន​លួច​ផិត​ក្បត់​ធ្វើ​ឲ្យ​លោក​ឈឺ​គ្រាំគ្រា​ចិត្ត​ស្ទើរ​ក្ស័យ។ ចំណែក​លោក​កែវ សារ៉ាត់ ដែល​ល្បីល្បាញ​នា​ទសវត្សរ៍ ៨០ ក៏​មាន​បទ​ចម្រៀង​មួយ​បទ​មាន​ទំនុក​​ភ្លេងដូច​​បទ ទឹកភ្នែក​ជនពាល​របស់​កំពូល​តារា​ចម្រៀង​ខេម​ដែរ។ ក្រោម​ចំណង​ជើង​ថា ដំណើរ​ឆ្លង​ដែន…

លោកទិត្យវិច្ឆកាស្រក់ទឹកភ្នែកលើតុបំភ្លឺរំលឹក

លោកទិត្យវិច្ឆកាស្រក់ទឹកភ្នែកលើតុបំភ្លឺរំលឹក

គួ​​​រ​​​អោ​​​យ​​​អា​​​ណិត​​​លោ​កទិ​ត្យវិច្ឆកាស្រក់ទឹកភ្នែកលើតុបំភ្លឺរំលឹកស្ថាភាពនក្រោយធ្លាក់ខ្លួនចាកចេញពីវិស័យសិល្បះព្រោះបកស្រាយបទសូរិយាអស្តង្គត 25 April 2015: សូមទស្សនាវីដេអូការបកស្រាយរបស់គាត់ទាំងអស់គ្នា៖…

ចន ច័ន្ទលក្ខិណា ល្បី​ដាក់ទុន​​​​ធ្វើ​ចម្ការម្រេច​ជាមួយ​សង្សារ

ចន ច័ន្ទលក្ខិណា ល្បី​ដាក់ទុន​​​​ធ្វើ​ចម្ការម្រេច​ជាមួយ​សង្សារ

ភ្នំពេញ: ជាមួយ​សម្ដី​​​អះអាង​ប្រាប់​សារព័ត៌មាន​​នៅតែ​រក្សា​ជំហរ​​ផ្ទុយ​នឹង​រូបភាព​​កៀកកើយ​ និង​​​ប្រើ​ភាសា​បេះដូង​នៅក្នុង​​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​នៅក្នុង​អ៊ីនស្តាក្រាម​​ជាមួយ​​​ការសម្ញែង​​ផ្ទះវីឡា​ដ៏ស្កឹមស្កៃ​ថ្មីសន្លាង​​មិន​ទាន់​ទាំង​​សង់​រួច តារាសម្តែង និង​​ម៉ូដែល ជាប់​ងារ​អ្នក​មេម៉ាយ​ចាយរាង​កូន​មួយ ចន ច័ន្ទលក្ខិណា ​​បាន​បង្ហើប​គម្រោង​ធ្វើ​ចម្ការ​ម្រេច​ជាមួយ​​លោក​ ហេង ឡុង ដែល​គេ​ស្គាល់​ថា ជា​សង្សារ​ថ្មី អ្នក​មាន​​ទ្រព្យស្តុក​នោះ​ផង​ដែរ​។ នៅក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ អ៊ីនស្តាក្រាម អ្នកនាង ចន ច័ន្ទលក្ខិណា ដែល​ប្រើ​ឈ្មោះ​ពិត​របស់​នាង​នៅ​ខាង​ក្រៅ ឈ្មោះ​ថា ម៉ុម ចនច័ន្ទ នោះ នាង​បាន​បង្ហាញ​សារ​យ៉ាង​ទទូច​ប្រាប់​ទៅ​មិត្តភក្ដិ​​ក្នុង​បណ្តាញ​សង្គម​មួយ​នេះ​ឲ្យ​ជួយ​គាំទ្រ លោក ហេង ឡុង ​ដោយ​សរសេរ​ថា៖​…

ប៊ី សុធារី​ ចេញ​ទៅ​បង្អួត​ឈុត​ប៊ីគីនី​នៅ​ក្រៅ​ប្រទេស​ទៀត​ហើយ

ប៊ី សុធារី​ ចេញ​ទៅ​បង្អួត​ឈុត​ប៊ីគីនី​នៅ​ក្រៅ​ប្រទេស​ទៀត​ហើយ

ចាប់ពី​ថ្ងៃ ២៤ នេះ ប៊ី សុធារី ​នឹង​ត្រូវ​ប្រកួត​ឈុត​ប៊ីគីនីរ​ហូត​ដល់​ថ្ងៃ ០៣ ឧសភា​ ក្នុង​កម្មវិធី Super Model International 2015 ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ហើយ​នាង​ គឺជា Super Model ​តំណាង​ប្រទេស​កម្ពុជា។ ​លោក ម៉ែន និមលរតន៍ ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Sun Super Models Cambodia ថ្លែង​ប្រាប់ Sabay មុន​នេះ​បន្តិច។…

រឿង បី ​កន្លះ គ្រោង​បញ្ចាំង​នៅ​កម្ពុជា​​ខែ​ឧសភា-មិថុនា

រឿង បី ​កន្លះ គ្រោង​បញ្ចាំង​នៅ​កម្ពុជា​​ខែ​ឧសភា-មិថុនា

ភ្នំពេញ: ក្រោយពី​បាន​ចាក់បញ្ចាំង​នៅ​ប្រទេស​សិង្ហបុរី​ដោយ​ទទួល​បាន​ការគាំទ្រ​ជា​អន្តរជាតិ ខ្សែភាពយន្ត​ឆ្លុះបញ្ចាំង​អំពើ​​​ជួញដូរ​មនុស្ស និង​ជំនួញ​ព្រហ្មចារី​រឿង​ «បី កន្លះ» ​​ដែល​ពី​មុន​ត្រូវ​បាន​ក្រសួង​​​​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​បដិសេធ​វត្តមាន​តាម​រោងកុន​នោះ ពេលនេះ​បាន​ទិដ្ឋាការ​​ចាក់បញ្ចាំង​ក្នុង​ស្រុក​ហើយ។ អ្នកដឹកនាំ​រឿង​កម្ពុជា​លោក ឆាយ បូរ៉ា នា​រសៀល​​ម្សិលមិញ​បាន​​ប្រកាស​​​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ «ខ្ញុំ​បាន​ទទួល​ទិដ្ឋាការ​សម្រាប់​រឿង បី​កន្លះ ​ហើយ»។ ភាពយន្ត​​សម័យ​បែប​មនោសញ្ចេតនា​រយៈពេល​​ ១ ​ម៉ោង​កន្លះ​​​ជា​វណ្ណកម្ម​ដ៏ល្បី​មួយ​នៅ​ឆ្នាំ​ ២០១៣ ដែល​សហការ​ផលិត​ដោយ​​ផលិតករ​ខ្មែរ និង​សិង្ហបុរី​​និយាយ​ពី​ការជួញដូរ​មនុស្ស​ និង​ឧក្រិដ្ឋកម្ម​ផ្លូវភេទ​ដ៏ធ្ងន់ធ្ងរ​​នៅ​ប្រទេស​​កម្ពុជា។ ដឹកនាំ​ការសម្តែង​ដោយ​លោក ឆាយ បូរ៉ា និង​និពន្ធ​ដោយ​លោក ចាស្ទីន ឌីមិន រឿង​​​បី​កន្លះ​ដើម​ឡើយ​​គ្រោង​​ចាក់បញ្ចាំង​នៅ​រោងកុន​​ក្នុង​ស្រុក​​កាលពី​ចុង​ឆ្នាំ​…

គង់ សុជាតិ ​ប្រាប់​ពីវិធី​សាមញ្ញថែរក្សា​សម្រស់ ឲ្យ​នៅ​ក្មេង​ខ្ចី

គង់ សុជាតិ ​ប្រាប់​ពីវិធី​សាមញ្ញថែរក្សា​សម្រស់ ឲ្យ​នៅ​ក្មេង​ខ្ចី

អ្នក​ម្ដាយ​កូន​បី​បាន​និយាយ​ប្រាប់​មុន​នេះ​ បន្ទាប់ពី​មាន​មជ្ឈដ្ឋាន​ទាំង​ក្នុង និង ​ក្រៅ​សិល្បៈ​តែង​កោត​សរសើរ​អ្នកនាង​ថា ​នៅ​មាន​សម្រស់​ស្រស់​ស្អាត​ដូច​ក្មេង​ស្រី​ខ្ទង់​វ័យ ២០ ឆ្នាំ។ “តាមពិត​ទៅ​ គឺ​គ្មាន​អ្វី​ច្រើន​ទេ​អូន ដូច​តែ​គេ​ដូច​តែ​ឯង​ដែរ​នឹង…. ដោយ​ពេល​ខ្ញុំ​ចេញ​ក្រៅ​ផ្ទះ​ម្ដង​ៗ ​ត្រូវ​ប្រើ​ផលិតផល​ការពារ​កម្ដៅ​ថ្ងៃ ផ្ដល់​សំណើម​ដល់​ស្បែក​មុខ និង ​ខ្លួន។ ចំណែក​អាហារ​ត្រូវ​ញ៉ាំ​ឲ្យ​គ្រប់​បី​ពេល​ ដើម្បី​ទ្រទ្រង់​រាងកាយ គឺ​ពេល​ព្រឹក​ញ៉ាំ​បាយ​បន្តិច និង​ ទឹកដោះគោ ឬ​ទឹក​ផ្លែឈើ​ណា​ដែល​មាន​ជាតិ​ផ្អែម​តិច​ព្រោះ​កុំ​ឲ្យ​មាន​ជាតិ​កាឡូរី​ខ្ពស់ មិន​បណ្ដាល​ឲ្យ​ឡើង​គីឡូ។ ពេល​ថ្ងៃត្រង់​បាយ​កន្លះ​វែក សាច់​ពីរ បី​ដុំ ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន​ជាង​សាច់ និង​ បាយ ហើយ​អ្វី​ដែល​សំខាន់​ គឺ​ខ្ញុំ​មិន​ចូលចិត្ត​ទឹក​ស៊ីអ៊ីវ…

ទេព បូព្រឹក្ស និង​ពេជ្រ សូលីកា ធ្លាយ​រូប​​លេង​បៀ​រង​ការរិះគន់

ទេព បូព្រឹក្ស និង​ពេជ្រ សូលីកា ធ្លាយ​រូប​​លេង​បៀ​រង​ការរិះគន់

ភ្នំពេញ: មិន​ស្ងាត់​មួយ​ឆាកសិល្បៈ​ឡើយ គ្រប់​វត្តមាន​សិល្បករ និង​សិល្បការិនី តែងតែ​បញ្ចេញ​សារ​អប់រំ​សង្គម ពិសេស​សំដៅ​លើ​យុវវ័យ​សូម​​ឲ្យ​ចៀសផុត​ពី​គ្រឿងញៀន និង​ល្បែង​ពាលា ដែល​បំផ្លាញ​ខ្លួនឯង និង​នាំឲ្យ​ប៉ះពាល់​ដល់​សង្គម។ ប៉ុន្តែ​ផ្ទុយពី​ជំហរ​ស្ថាបនា​សង្គម រូបភាព​អ្នកសិល្បៈ​មួយ​ក្រុម​លេចធ្លាយ​នៅក្នុង​បណ្តាញ​​សង្គម ដែល​អង្គុយ​លេងបៀ ដោយ​ពីរ​នាក់ គេ​ស្គាល់​ថា ជា​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ផលិតកម្ម​រស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស និង​តារាចម្រៀង ពេជ្រ សូលីកា។ មួយ​សន្លឹក​នេះ​ធ្វើឲ្យ​មាន​ការរិះគន់​យ៉ាងខ្លាំង​ពី​មហាជន ដោយ​ចោទ​ថា អ្នកសិល្បៈ​បាន​តែ​ប៉ោចៗ តែ​ការអនុវត្ត​ផ្ទុយ​ស្រឡះ។ នៅ​ចន្លោះ​ទីតាំង​ដ៏តូចចង្អៀត​ខាងក្រោយ​មាន​​​តែ​ទ្រនាប់ជើង និង​សម្លៀកបំពាក់​រយីងរយោង លើ​តុ​មូល​តូច​មួយ បង្ហាញ​គំនរ​សន្លឹក​បៀមាន ប៊ិក…

ម្តាយ នី មុន្នីនាថ ថា កូនៗ​កំពុងតែ​មើល​ចិត្ត​គ្នា​សិន

ម្តាយ នី មុន្នីនាថ ថា កូនៗ​កំពុងតែ​មើល​ចិត្ត​គ្នា​សិន

ភ្នំពេញ: នៅ​ក្រោយ​ដំណើរ​វេចបង្វេច​ហោះហើរ​​​ទៅ​អាមេរិក​ដោយ​ស្ងប់ស្ងាត់​របស់​សង្សារ​តារាសម្តែង​​ម្ចាស់​ពាន​តារា​ទឹកភ្នែក កញ្ញា នី មុន្នីនាថ ពាក្យចចាមអារ៉ាម​​ភ្ញាក់ផ្អើល​​បែរ​ផ្ទុះ​ថា នោះ​​​ដោយសារ​​​ខកចិត្ត​នឹង​សំណើ​រំអុក​សុំ​រៀបការ​​ឆាប់ៗ​មិន​បាន​។ ប៉ុន្តែ​​ដំណឹង​ដ៏រសើប​នេះ​ត្រូវ​បាន​​ម្តាយ​កញ្ញា នី មុន្នីនាថ បដិសេធ​ថា៖ «គ្មាន​រឿង​បែប​​នេះ​ទេ ហើយ​កូនៗ​ក៏​គ្មាន​ការអាក់អន់​ចិត្ត​គ្នា​ដែរ​ កំពុង​មើល​ចិត្ត​គ្នា​​»។ ចំណង​ស្នេហ៍​ឆ្លងទ្វីប រវាង​​តារាសម្តែង​ជាប់​​ងារ​​កំពូល​តារា​ទឹកភ្នែក​​កញ្ញា នី មុន្នី​នាថ និង​សង្សារ​អាណិកជន​ខ្មែរ​អាមេរិក​អាយុ​​ ៤២ ​ឆ្នាំ​ លោក សូឡាំង បាន​បើកចំហ​បង្ហាញ​សាធារណៈ​នៅ​ដើម​ឆ្នាំ ២០១៥ ក្រោយពី​កញ្ញា នី មុន្នីនាថ​ រលត់​ដំណឹង​​​ស្នេហ៍​ចចាមអារ៉ាម​​​ពី​​អតីតតារាសម្តែង​ជើងចាស់​ពោះម៉ាយ លោក…

ចន ច័ន្ទលក្ខិណា ព្រួយ​ចិត្ត

ចន ច័ន្ទលក្ខិណា ព្រួយ​ចិត្ត

ចន ច័ន្ទលក្ខិណា មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន ក្រោយ​ប្ដូរ​ទីតាំង​ហាង​សាឡន​ទៅ​​រក​កន្លែង​ថ្មីនៅ​ម្ដុំ​ស្ដុប​សន្ធរ​ម៉ុក បណ្ដាល​ឱ្យ​ដាច់​ម៉ូយ​ជា​ច្រើន និង​ ប៉ះពាល់​ដល់​ប្រាក់​ចំណូល​ទៀត​ផង។ តារា​រូប​នេះ​បញ្ជាក់​ថា៖ “បើ​នៅ​រដូវ​ប្រាំង​មិន​អី​ទេ តែ​នៅ​ពេល​ចូល​ដល់​រដូវ​វស្សា ពិត​ជា​ស្ងាត់​ហើយ​ព្រោះ​មិន​សូវ​មាន​កម្មវិធី​នោះ​ទេ”។ តារា​សម្ដែង​ជើង​ចាស់​ខាង​លើ​បាន​បន្ត​ថា ទោះ​បី​ជាមាន​ការជួន​ដំណឹង​ទៅ​កាន់​អតិថិជនជាង​​កន្លះ​ឆ្នាំ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​ការ​កត់​សម្គាល់​ឃើញ​ថា មិន​សូវ​អ៊ូអរ​ដូច​ពី​មុន​ដែរ។ អតិថិជន​ទាំង​អ្នក​ក្នុង​សិល្បៈ និង ​ក្រៅ​រង្វង់​សិល្បៈ​ហាក់​មិន​ស្គាល់​ស្គាល់​ទីតាំង​នេះ​ទេ។ ជាមួយ​គ្នា​នោះ តារា​បង្ហាញ​ម៉ូដ​រូប​នេះ​ឱ្យ​ដឹង​ថា ការពិត​ទៅ​អ្នក​នាង​មិន​ចង់​មាន​ការ​ផ្លាស់​ប្ដូរ​បែប​នេះ​ទេ ព្រោះ​កំពុង​តែ​កាក់កប​ខ្លាំង នាំ​ឱ្យ​បុគ្គលិក​ជាង ​១០​នាក់​អាច​រក​ចំណូល​បាន​គួរសម​ផ្គត់ផ្គង់​ជីវភាព​របស់​ពូក​គេ។ ប៉ុន្តែ​ដោយ​សារ​តែ​ដល់​កុង​ត្រា ហើយ​ម្ចាស់​ផ្ទះ​មិន​ព្រម​បន្ត ទុក​ទីតាំង​នេះ ​ឱ្យ​កូន​ចៅ​របស់​គេ​រក​ស៊ី​វិញ​ម្ដង ដូច្នេះ​មាន​តែ​បង្ខំ​ចិត្ត​រើ​ចេញ​រក​កន្លែង​ថ្មី។ ម្ចាស់​ហាង​រូប​នេះ…

ទឹម រដ្ឋា សិចស៊ី ក្រោយ​មាន​បុរស​សុំស្នេហ៍​ច្រើន

ទឹម រដ្ឋា សិចស៊ី ក្រោយ​មាន​បុរស​សុំស្នេហ៍​ច្រើន

ភ្នំពេញ: ជាមួយ​ការអះអាង​មិន​ដាច់​ពី​មាត់​ថា បេះដូង​ពេល​នេះ​​នៅ​ទំនេរ និង​ចង់​មាន​សេរីភាព​ធ្វើអ្វី​តាម​ចិត្ត​របស់​ខ្លួន​នោះ ស្រាប់តែ តារាសម្តែង​ និង​​ម៉ូដែល កញ្ញា ទឹម រដ្ឋា ​ដែល​​ទើប​ខកស្នេហ៍​បុរស​ប៉ាគីស្ថាន បាន​បង្ក​ការភ្ញាក់ផ្អើល​ដោយ​តុបតែង​កាយ​សិចស៊ី​យ៉ាង​ចាស់ដៃ។ ការរំលេច​រូបថត​​ពាក់អាវ​សំណាញ់​​ធ្លុះឆ្លុះ​ឃើញ​អាវទ្រនាប់​ប៊ីគីនី​កំប៉ិត​ឡិត​ស្ទើរ​អាក្រាត​កាយ​នាំឲ្យ​តារាសម្តែង​ស្រី​​ម្នាក់​នេះ​រង​នូវ​ការរិះគន់​ធ្ងន់ៗ ប៉ុន្តែ​នាង​បែរ​ជា​ក្លាហាន​សរសេរ​ពាក្យ​​ផ្គើន​ថា​៖ «នេះ​ជា​ចរិត​របស់​ខ្ញុំ​»។ក្រោយពី​បញ្ចប់​សម្ព័ន្ធស្នេហ៍​ពី​បុរស​សម្បូរ​រោម​មុខ ហ្សាក់គី កញ្ញា ទឹម រដ្ឋា បង្ហើប​​ថា នាង​​ចង់​​ធ្វើ​​​រឿង​មួយ​​ឲ្យ​ភ្ញាក់ផ្អើល​ដល់​​មហាជន​​សិន មុន​​​គិត​រឿង​​បើក​បេះដូង​ទទួល​ស្នេហ៍​ថ្មី​។ ពាក្យសម្ដី​​ដ៏ភ្ញាក់ផ្អើល​របស់​តារាសម្តែង​ខកស្នេហ៍​នេះ បាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​​ដែល​និយម​​តាមដាន​ជីវិត​អ្នកសិល្បៈ​មាន​ការទន្ទឹង​​​ចាំអ៊ុត​យ៉ាងអន្ទះសា ថា តើ​ជា​​អ្វី​ទៅ​ដែល​ កញ្ញា ទឹម រដ្ឋា ​នឹង​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល​​នោះ​?…