Home » Archives by category » សិល្បៈ-កំសាន្ត » សិល្បៈអន្តរជាតិ (Page 3)

អតីត​តួប្រុស Transformers ត្រូវ​របួស​ពេល​ថតកុន​ថ្មី

អតីត​តួប្រុស Transformers ត្រូវ​របួស​ពេល​ថតកុន​ថ្មី

ក្រុងឡូសអេនជឺលេស: តារា​ភាពយន្ដ​អាមេរិក សៀ ឡាបូហ្វ បាន​រងរបួស​ក្បាល​ និង​ដៃ​ពេល​កំពុង​ថត​ភាពយន្ដ​ចុងក្រោយ​បំផុត «​American Honey»។ តារា​វ័យ​ ២៩ ​ឆ្នាំ​ដែល​ល្បី​ក្នុង​រឿង «​Transformers» វគ្គ​មុនៗ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាលពី​រាត្រី​ថ្ងៃ​អង្គារ​ដោយ​បាន​ដេរ​ជាច្រើន​ថ្នេរ។ ភ្នាក់ងារ​របស់​លោក​និយាយ​ថា ឡាបូហ្វ រងរបួស​ស្រាល​នា​ពេល​កំពុង​ថត​នៅ​កណ្ដាល​អធ្រាត្រ។ សារព័ត៌មាន​នានា​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ទង្វើ​ប្លែកៗ​របស់​លោក​ សៀ ឡាបូហ្វ​ ដូចជា ការ​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​ដោយ​ពាក់​ថង់​ក្រដាស​លើ​ក្បាល​ដែល​សរសេរ​ពាក្យ​ថា​ «​ខ្ញុំ​លែង​ជា​តារា​ល្បី​ទៀត​ហើយ​»៕…

តារា​ម៉ូដែល​ថៃ​ទៅ​ចាក់​ក្ដោង​ច្រមុះ​ឱ្យ​ស្រួច តែ​លទ្ធផល​…

តារា​ម៉ូដែល​ថៃ​ទៅ​ចាក់​ក្ដោង​ច្រមុះ​ឱ្យ​ស្រួច តែ​លទ្ធផល​…

ដោយ​សារ​តែ​ចង់​ស្អាត​ដាច់​គេ​ នារី​ម៉ូដែល​ថៃ​ម្នាក់​បាន​សម្រេច​ចិត្ត​ទៅ​ចាក់​បំពេញ​ក្ដោង​ច្រមុះ​ដើម្បី​មើល​ទៅ​ស្រួច​ តែ​លទ្ធផល​ដែល​នាង​ទទួល​បាន​បែរ​ជា​រឿង​ដ៏​ខក​បំណង​ និង​សោក​ស្ដាយ​ជា​ខ្លាំង​ ព្រោះ​តែ​មុខ​នាង​ឡើង​ប៉ោង​ដូច​ត្រូវ​ឃ្មុំ​ទិច​។ យោង​តាម​ការ​បង្ហោះ​រូបភាព​ក្រោយ​វះកាត់​របស់​នាង​នៅលើ​ Facebook ឃើញ​ថា​ការ​វះកាត់​នោះ​បាន​ធ្វើ​ឱ្យ​នាង​មើល​ទៅ​ខុស​ពី​មុន​ស្រឡះ​ ដែល​គួរ​ឱ្យ​ខ្លាច​។ គ្រូ​ពេទ្យ​ត្រូវ​គេ​រាយការណ៍​ថា​បាន​ចាក់​ស៊ីលីខូន​នៅ​ក្នុង​ច្រមុះ​របស់​នាង ហើយ​បាន​លួច​ចាក់​ចូល​តំបន់​ថ្ងាស​ និង​រោម​ចិញ្ចើម​ទៀត​ផង​។ នេះ​ជា​ករណី​ដ៏​គួរ​ឱ្យ​សោកស្ដាយ​ និង​ជា​សារ​ក្រើន​រំលឹក​ដល់​នារី​ៗ​ដែល​ចង់​ទៅ​វះ​កាត់​កែ​សម្ផស្ស​ គួរ​តែ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​ជា​មុន​អំពី​គ្រូពេទ្យ​ដែល​ទទួល​បន្ទុក​ វះកាត់​នោះ ដើម្បី​ចៀសវាង​លទ្ធផល​ខក​បំណង​បែប​នេះ​៕…

អាន ថុងប្រាកស៊ុម​ឈ្នះ​ពាន​ ៤​​ក្នុង​ឆមាស​ទី​១ ​នៃ​ឆ្នាំ​​២០១៥​នេះ

អាន ថុងប្រាកស៊ុម​ឈ្នះ​ពាន​ ៤​​ក្នុង​ឆមាស​ទី​១ ​នៃ​ឆ្នាំ​​២០១៥​នេះ

ក្រុងបាងកក: តារា​ភាពយន្ដ​ថៃ អាន ថុងប្រាកស៊ុម បាន​ទទួល​ពាន​រង្វាន់ ៤ ខុសៗ​គ្នា​ត្រឹមតែ​​រយៈពេល​ ៦ ​ខែ​។ តារា​វ័យ​ ៣៨ ​ឆ្នាំ​ បាន​ផ្ដួល​តារា​ស្រករ​ក្រោយ​ដោយ​ឈ្នះ​ពាន​ EFM ជា​តារា​មាន​ប្រជាប្រិយ​បំផុត​។ ចំពោះ​ពាន​រង្វាន់​តារា​ស្យាម នាង​ជាប់​ឈ្មោះ​ប្រកួត​ជា​តារា​មាន​ប្រជាប្រិយ​ផង​ដែរ​ ប៉ុន្ដែ​បែរ​ជា​ឈ្នះ​ងារ​ជា​តារា​ឆ្នើម​។ តារា​​កូនកាត់​ថៃ​ស៊ុយអែត​រូប​នេះ​បាន​ពាន​មួយ​ទៀត​ Howe Star Idol Award ជា​តារា​ប្រចាំ​ទស្សនាវដ្ដី Howe និង​ជា​តារា​ឆ្នើម​នាំ​មុខ​គេ​ក្នុង​កម្មវិធី​ពាន​ទូរទស្សន៍​មាស​លើក​ទី​ ២៩ ​​​៕…

Miley Cyrus ​​ថត​ស្រាត​ឱប​ជ្រូក​ដាក់​លើ​ទស្សនាវដ្ដី​​

Miley Cyrus ​​ថត​ស្រាត​ឱប​ជ្រូក​ដាក់​លើ​ទស្សនាវដ្ដី​​

តារា​ចម្រៀង​វ័យ​២២​ឆ្នាំ ​Miley Cyrus ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ម្ដង​ទៀត​បន្ទាប់​ពី​នាង​បាន​ចេញ​មុខ​លើ​ទស្សនាវដ្ដី​ Paper ​ថត​ជា​មួយ​សត្វ​ជ្រូក​ដោយ​គ្មាន​​​​ស្លៀក​អ្វី​សោះ​នៅ​លើ​ខ្លួន។ ម្ចាស់​បទ​ “The Wrecking ball” ​រូប​នេះ​បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ថា​ នាង​មិន​មាន​ការ​ខ្ពើម​រអើម​អ្វី​ទេ​ដែល​ថត​ជា​មួយ​សត្វ​ជ្រូក​ហើយ​ខ្លួន​ប្រឡាក់​សុទ្ធ​តែ​ភក់​នោះ​ខណៈ​ដែរ​ការ​ថត​នេះ​តម្រូវ​ឲ្យ​នាង​ស្រាត​ទាំង​អស់​​ដោយ​គ្មាន​អ្វី​មក​បិទ​បាំង​បន្តិច​សោះ។​ ក្នុង​រូប​លើ​ទស្សនាវដ្ដី​​នាង​បាន​បញ្ចេញ​ស្នាម​ញញឹម​យ៉ាង​ស្រស់​ស្រាយ​ និង​ឱប​ជ្រូក​ពណ៌ស​​មួយ​ក្បាល ​ហើយ​នៅ​ក្រោម​រូប​បាន​សរសេរ​ថា​ “Miley Cyrus use your voice”។ ចំពោះ​ទស្សនាវដ្ដី​ Paper ​ជា​ទស្សនាវដ្ដី​ល្បី​ឈ្មោះ​មួយ​ទី​ក្រុង ​​​​​​​​​​​​New York ​ ហើយ​មិនមែន​មាន​តែ​ Miley Cyrus​​ ដែល​បាន​ថត​ឲ្យ​ទស្សនាវដ្ដី​មួយ​នេះ​គឺ​មាន​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​ធ្លាប់​បង្ហាញ​ខ្លួន​​ដូច​ជា​…

Akon ​​ប្ដេជ្ញា​​​​​ឲ្យ​ប្រជាជន​អាហ្វ្រិក​ ៦០០ ​លាន​នាក់​​មាន​អគ្គិសនី​ប្រើប្រាស់

Akon ​​ប្ដេជ្ញា​​​​​ឲ្យ​ប្រជាជន​អាហ្វ្រិក​ ៦០០ ​លាន​នាក់​​មាន​អគ្គិសនី​ប្រើប្រាស់

​​​មនុស្ស​ជា​ច្រើន​ស្គាល់​តារា​ចម្រៀង​ Akon ​​ត្រឹម​​​ជា​តារា​ប៉ុប​ល្បី​ដែល​តែង​បង្ហាញ​ខ្លួន​លើ​ឆាក​តន្ត្រី​ទំនើបៗ​ប៉ុណ្ណោះ។ ​តែ​ក្រៅ​ពី​អាជីព​ចម្រៀង​ ​តារា​ស្បែកខ្មៅ​អាមេរិក​រូប​នេះ​បាន​ធ្វើ​រឿង​សប្បុរសធម៌​ដ៏​អស្ចារ្យ​ជា​ច្រើន​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង។ ​កាល​ពី​ឆ្នាំ ​២០១៤ ​​ម្ចាស់​បទ​ “I Wanna Love You” ​​បាន​បង្កើត​​​គម្រោង​​​មនុស្សធម៌​មួយ​មាន​ឈ្មោះ​ថា ​Akon Lighting Africa ​​​ដើម្បី​ផ្ដល់​អគ្គិសនី​ដោយ​ថាមពល​ព្រះ​អាទិត្យ​​ដល់​ប្រជាជន​រស់នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ក្នុង​ទ្វីប​អាហ្វ្រិក​បាន​ប្រើប្រាស់។ ​តារា​ចម្រៀង​អាមេរិក​សញ្ជាតិ​ដើម​សេណេហ្គាល់​​ទើប​នឹង​បើក​សមាគម​ Solar Academy ​​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខំ​ប្រឹងប្រែង​នាំ​យក​អគ្គិសនី​ដល់​ប្រជាជន​​អាហ្វ្រិក​រាប់​លាន​នាក់​ខាងលើ។ សមាគម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រដ្ឋធានី​ Bamako ​ប្រទេស​ម៉ាលី​ ​ដោយ​មាន​គោលបំណង​ជួយ​​បង្រៀន​វិស្វករ​​​វ័យ​ក្មេង​ឲ្យ​ចេះ​ផលិត​ថាមពល​​​ដើរ​​ដោយ​ពន្លឺ​ព្រះ​អាទិត្យ។ ​​​ដោយសារ​អំណោយ​ផល​ពី​ពន្លឺ​ព្រះ​អាទិត្យ​ខ្លាំង​ ​៣២០ ​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​នៅ​អាហ្វ្រិក​ ​Sambo Baithily…

រឿង​ ៧​យ៉ាង​​​​ដែល​​​អ្នក​​​មិន​​​ដែល​​​ដឹង​​ពី​​ជីវិត​​សិល្បៈ​​ស្រី​ស្អាត​​​ Shu Qi

រឿង​ ៧​យ៉ាង​​​​ដែល​​​អ្នក​​​មិន​​​ដែល​​​ដឹង​​ពី​​ជីវិត​​សិល្បៈ​​ស្រី​ស្អាត​​​ Shu Qi

តារា​សម្ដែង​តៃវ៉ាន់​ល្បី​ឈ្មោះ​​នាង Shu Qi គឺ​ជា​តារា​ស្រី​ដែល​ឈ្នះ​ពាន​​រង្វាន់​ជា​ច្រើន​​ក្នុង​វិស័យ​សិល្បៈ ដោយ​នាង​បាន​សម្ដែង​​​ក្នុង​រឿង​​ជា​ច្រើន​រាប់​ទាំង​ភាពយន្ត​ហូលីវូដ​ផង។ ថ្ងៃ​នេះ ​Sabay ​នឹង​បង្ហាញ​ពី​ជីវិត​ខ្លះ​ៗ​របស់​នាង​ក្នុង​វិស័យ​សិល្បៈ​ដែល​ប្រិយមិត្ត​មិនដែល​ដឹង។ ១ ​Shu Qi មាន​វ័យ​៣៩ឆ្នាំ​ហើយ ​ប៉ុន្តែ​នាង​បាន​ថត​ភាពយន្ត​ចំនួន​៨០​រឿង ​និង​រឿង​​ភាគ​ទូរទស្សន៍​ចំនួន​៥​រឿង​ផ្សេង​ទៀត។ នាង​បាន​ធ្វើ​ការ​ជា​តារា​ម៉ូដែល​ក្រៅ​ម៉ោង​នៅ​ពេល​ដែល​នាង​រៀន​នៅ​វិទ្យាល័យ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ នៅ​អាយុ​១៦​ឆ្នាំ​​​​នាង​​​បាន​សម្ដែង​ក្នុង​​ភាពយន្ត​​កូន​ជ្រូក។ ២ ​រឿង​ដំបូង​របស់​នាង​បាន​បញ្ចាំង​ក្នុង​ឆ្នាំ​១៩៩៥ ហើយ​នាង​ទទួល​ភាព​ល្បីល្បាញ​នៅ​ពេល​នាង​សម្ដែង​ក្នុង​រឿង​​ដែល​គេ​ចាត់​បញ្ចូល​ជា​ “Category 3″ ​​សំដៅ​លើ​ភាពយន្ត​ដែល​មាន​ឈុត​ត្រេកត្រអាល​ច្រើន​នៅ​ក្នុង​ទីក្រុង​ហុងកុង។​ ​បើ​ទោះ​ជា​សម្ដែង​ក្នុង​រឿង​ដែល​មាន​ឈុត​ក្ដៅ​សាច់​ច្រើន​បែប​នេះ​ក្ដី​​​​ Shu Qi ​​នៅ​តែ​អាច​ឈ្នះ​ពាន​ ​​​​”Best Supporting Actress “​ក្នុង​ឆ្នាំ​១៩៩៧ក្នុង​ទីក្រុង​ហុងកុង​ដដែល​។…

Chompoo តារា​ហូលីវូដ​សរសើរ​ស្ទីល​តែង​ខ្លួន​ឡូយ

Chompoo តារា​ហូលីវូដ​សរសើរ​ស្ទីល​តែង​ខ្លួន​ឡូយ

ក្រុងកាន: ក្នុង​ឱកាស​​ចូលរួម​មហោស្រព​ភាពយន្ត​ក្រុង​កាន​ប្រទេស​បារាំង​កាលពី​សប្ដាហ៍​មុន តារា​សម្ដែង​កូនកាត់​ថៃ​អង់គ្លេស​នាង អារីយ៉ា អាល់ប៊ើតា ហៅ Chompoo បាន​ទាក់ទាញ​ក្រសែ​ភ្នែក​អ្នក​ជំនាញ​ផ្នែក​ច្នៃម៉ូដ​នៅ​ហូលីវូដ។ តារាស្រី​វ័យ​ ៣៣ ​ឆ្នាំ​ទើប​រៀបការ​ប្ដី​មហាសេដ្ឋី​ផ្អើល​ប្រទេស​ថៃ​ថែម​​ទាំង​ត្រូវ​បាន​វេបសាយ​ល្បី huffingtonpost សរសើរ​​ពី​ស្ទីល​តែង​ខ្លួន​របស់​នាង​ជាមួយ​នឹង​ម៉ាក​ផលិតផល​ថ្លៃ​កប់​ពពក​ដូចជា Chanel, Christian Dior និង Burberry Prorsum ខណៈ​ដែល​នាង​ជា​តារា​តំណាង​គ្រឿង​សម្អាង L’Oreal Paris៕…

ឮ​​​ថា​ Myolie Wu ​​ចាកចេញ​​​ពី​​​​TVB ​

ឮ​​​ថា​ Myolie Wu ​​ចាកចេញ​​​ពី​​​​TVB ​

កិច្ចសន្យា​របស់​តារា​សម្ដែង​​ហុងកុង​ Myolie Wu​ នឹង​អស់​សុពលភាព​នៅ​ចុង​ខែ​កក្កដា​ខាង​មុខ​នេះ​បន្ទាប់​ពី​ចំណាយ​ពេល​១៦​ឆ្នាំ​នៅ​ TVB ​​ ហើយ​មាន​ពាក្យ​លេច​​​ឮ​​ថា​នាង​នឹង​ចាក​ចេញ​ពី​ក្រុមហ៊ុន​ទូរទស្សន៍​​ដ៏​ល្បី​មួយ​នេះ​។ ​មាន​ពាក្យ​​ចចាមអារ៉ាម​បាន​និយាយ​ថា​ពេល​ថ្មីៗនេះ​តារា​ស្រី​វ័យ​៣៥​ឆ្នាំ​រូប​នេះ​បាន​ចុះ​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ​ជា​មួយ​ក្រុម​ហ៊ុន​តារា​សម្ដែង​​ ​Stephen Shiu Jr. ​​ជា​មួយ​ទឹក​ប្រាក់​ដ៏​ច្រើន​ប្រមាណ​២៥​លាន​ដុល្លារ​ហុងកុង ​​​(ជាង​៣​លាន​ដុល្លារ​អាមេរិក)។ មាន​ផលិតកម្ម​ជា​ច្រើន​ចង់​អន្ទង​យក​កញ្ញា​ឯក​​​​​ហុងកុង​ឆ្នាំ​១៩៩៩ ​លេខ​ ៣​​​ ​​​​រូប​នេះ​ទៅ​សម្ដែង​ក្នុង​ផលិតកម្ម​របស់​ពួក​គេ​ដែល​ក្នុង​នោះ​​​​​​មាន​ដូច​ជា៖ ​​Huayi Brothers, ​Now TV ​និង​​​ ATN Talent របស់​លោក​ Richard Li ​ជា​ដើម។ ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​បន្ទាប់​ពី​បាន​ដេក​គិត​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ម្ចាស់​ពាន​តារា​ប្រជាប្រិយភាព​របស់​ទូរទស្សន៍​ TVB…

តួ​ឯក​ស្រី Transformers ស្រាត​គ្មាន​សល់​ក្នុង​ទស្សនាវដ្ដី​លេខ​ថ្មី

តួ​ឯក​ស្រី Transformers ស្រាត​គ្មាន​សល់​ក្នុង​ទស្សនាវដ្ដី​លេខ​ថ្មី

តារា​សម្ដែង​និង​ម៉ូដែល​អង់គ្លេស Roise Huntington-Whiteley បាន​បង្ហាញ​ស្ទីល​ថ្មី​ដោយ​ស្រាត​សំលៀក​បំពាក់​គ្មាន​សល់ ក្នុង​លេខ​ថ្មី របស់​ទស្សនាវដ្ដី​បុរស​បារាំង Lui ចេញ​ផ្សាយ​​ខែ​មិថុនា។ ត្បិត​តែ​តារា​ស្រី​វ័យ ២៨ឆ្នាំ​រូប​ធ្លាប់​ថត​ឈុត​សិចស៊ី​ជា​ច្រើន​កន្លង​មក​ក្ដី ប៉ុន្តែ​ឈុត​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​រូបថត​ភាគ​ច្រើន​សុទ្ធ​តែ​សិចស៊ី​ខ្លាំង និង​សុទ្ធ​តែ​មាន​ស្ទីល​ប្លែក​ៗ ដូច​ជា​ឈុត​ជាមួយ​ពស់​សិប្បនិម្មិត និង​ឈុត​សំលៀកបំពាក់​ប្លាស្ទិក។ ក្រៅ​ពី​ទស្សនាវដ្ដី Liu ថ្មី​ៗ​នេះ​ដែរ តារា​ម៉ូដែល​របស់​ក្រុមហ៊ុន Victoria’s Secret រូប​នេះ ក៏​បាន​ថត​ឲ្យ​ទស្សនាវដ្ដី Harper’s Bazaar ដែរ ប៉ុន្តែ​មិន​មាន​ឈុត​ស្រាត​ដូច្នេះ​ទេ។ Roise Huntington-Whiteley…

តារា​ល្បី​ៗ​ទាំង​ពីរ​ដួង​របស់​សិង្ហបុរី ហូរ​ទឹក​ភ្នែក​ក្នុង​បេសកកម្ម​មនុស្ស​ធម៌​នៅ​កំពង់ចាម

តារា​ល្បី​ៗ​ទាំង​ពីរ​ដួង​របស់​សិង្ហបុរី ហូរ​ទឹក​ភ្នែក​ក្នុង​បេសកកម្ម​មនុស្ស​ធម៌​នៅ​កំពង់ចាម

តារា​ល្បី​ទាំង​ពីរ​ដួង​របស់​ប្រទេស​សិង្ហបុរី​គឺ Elvin Ng និង​អ្នកនាង Zoe Tay ហៅ បូបូ បាន​ជួប​រឿង​រន្ធត់​ចិត្ត​រហូត​ដល់​ហូរ​ទឹក​ភ្នែក ក្នុង​បេសកកម្ម​មនុស្ស​ធម៌​ដែល​ជា​បេសកកម្ម​ទី​៣​របស់​ខ្លួន​នៅ​ខេត្ត​កំពង់ចាម សម្រាប់​ដំណើរ​មក​កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ។ នេះ​បើ​តាម​លោក សុខ គង់ តំណាង​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែ​កាប PPCTV។ តំណាង​ក្រុមហ៊ុន​រូប​នេះ បាន​រៀបរាប់​ឲ្យ​ដឹង​ថា កាល​ពី​ថ្មី​ៗ​នេះ Elvin Ng និង​អ្នកនាង Zoe Tay ហៅ បូបូ បាន​នាំ​យក​ជំនួយ និង​មូលនិធិ​សប្បុរសធម៌​របស់​ក្រុមហ៊ុន PPCTV និង…

Page 3 of 41234