ម្តាយនេះចិត្តគាត់ធ្វើអំពីអ្វី? ចាប់កូនអាយុទើបតែ១ខួប បោកសម្លាប់យ៉ាងឃោរឃៅបំផុត

ខេត្តបាត់ដំបង៖ ស្រ្តីម្នាក់បានចាប់កូនស្រីខ្លួនឯងបោកនឹងជញ្ជាំងផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗគួឱ្យអាសូពន់ពេក។

ហេតុការណ៍ នេះកើតឡើង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៨​:៣០នាទី ចំណុចអណ្តូងពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះមូលហេតុដោយម្តាយ មានរោគសសៃប្រសាទ ទើបបានចាប់កូនស្រីខ្លួនឯងអាយុ១ខួបបោក និងក្តាផ្ទះបណ្តាល អោយស្លាប់ភ្លាមៗ នៅនឹកន្លែង។

ជនសង្ស័យជាម្តាយមានឈ្មោះ សុខឃី អាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅភូមិឃុំកើតហេតុខាងលើ រីឯកូនឈ្មោះ ណាល់ ស្រីពេជ្រ ទើបតែអាយុ១ខួប។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានមករាយការណ៍ អោយសមត្ថកិច្ចចុះទៅឃាត់ខ្លួន ពិនិត្យកន្លែងកើតហេតុ។ ពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕


រូបភាព


រូបភាព


រូបភាព


រូបភាព

Comments
Loading...