វិធីធ្វើម្ហូប៖ របៀបធ្វើ កង្កែបបោក

ក. គ្រឿងផ្សំ
– កង្កែប ៣គីឡូ; សាច់ជ្រូកបីជាន់ កន្លះគីឡូ; គ្រឿងបុក ១ចានចង្កិះ (គល់ស្លឹកគ្រៃ រមៀត ម្តេង ខ្ទឹមស ស្លឹកក្រូចសើច); ខ្ទឹមក្រហម ៤ដុំ ហាន់ស្តើងៗ; ខ្ទឹមស ១០កំពិស ចិញ្រ្ចាំអោយល្អិត; ទឹកត្រី ២ស្លាបព្រាបាយ; ស៊ុបមាន់ ២ស្លាបព្រាបាយ; អំបិល កន្លះស្លាបព្រាបាយ; ស្ករ ២ស្លាបព្រាបាយ; ម្សៅអំពិល ១ស្លាបព្រាបាយ (អត់ក៏បានតាមចំនូលចិត្ត); ម្ទេស ១៥គ្រាប់ (តាមចំនូលចិត្ត) ហាន់ល្អិតៗ; ស្លឹកក្រូចសើច ១០សន្លឹក ហាន់ជាសរសៃតូចៗ; ម្រះព្រៅ

ខ. របៀបធ្វើ
– លាងកង្កែបអោយស្អាត កាត់ជើងចេញទុកត្រឹមភ្លៅ រួចយកទៅប្រលាក់គ្រឿងមួយមុខបន្តិចៗ (ទឹកត្រី អំបិល ស្ករ ស៊ុបមាន់) ទុកមួយឡែត។
– ចិញ្រ្ចាំសាច់ជ្រូក និងជើងកង្កែប (កុំម៉ត់ពេក) រួចដាក់ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូច ចិញ្រ្ចាំចូលគ្នាមួយភ្លែត។
– ដាក់គ្រឿងផ្សំដែលនៅសល់ទាំងអស់ និងសាច់ខាងលើ ច្របល់ចូលគ្នាអោយសព្វ រួចហាន់ម្រះព្រៅដាក់ ច្របល់ចូលគ្នាអោយសព្វម្តង
ទៀតរួចយកទៅញោតចូលក្នុងកង្កែបអោយពេញ (កុំញោតណែនពេក) ដើម្បីបានឆ្អិនល្អ។
– យកកង្កែបបោកទៅអាំងដោយប្រើកំដៅតិចៗ រហូតដល់ឆ្អឹនល្អ ប្រហែលជា ៤០នាទីជាការស្រេច៕

Comments
Loading...