បង្អែមដែលមានរសជាតិឆ្ងាញ់ តែកុំមើលរូបរាង..

ថៃ៖ ហាងលក់បង្អែម និងចាហួយ​ដែលមាន​រសជាតិ​ដ៏​ឆ្ងាញ់​មួយកន្លែងក្នុងខេត្ត Pathum Thani ភាគខាងជើងក្រុងបាងកក បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនៅលើបណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ម្ដងទៀត ដោយសារតែបានច្នៃប្រឌិត បង្អែមចាហួយមួយប្រភេទដែលមាន​រូបរាង​ដូច​លាមក​មនុស្ស។

នេះ​មិនមែនជា​លើក​ដំបូងទេ ដែល​ហាង​ខាងលើនេះ​ធ្វើ​ចាហួយ​ដែលមាន​រូបរាង​គួរឱ្យ​ខ្ពើម​ដូចនេះ កាលពី​ខែ​មុន ហាងបង្អែម​មួយ​នេះ​ក៏បានធ្វើ​បង្អែម​មួយ​ប្រភេទ​មាន​រូបរាង​ដូច​លាមក​សត្វ​ឆ្កែផងដែរ។

បង្អែមចាហួយដែលច្នៃប្រឌិតថ្មីនេះ សូម្បីតែ​ពណ៌​ រូបរាង ក៏ដូចជា​លាមក​មនុស្ស​​ដែរ គឺ​វា​មាន​ពណ៌​លឿង និងពណ៌​ត្នោត ដែល​ធ្វើឱ្យ​អតិថិជន​ងាយស្រួល​ជ្រើសរើសតាមការចូលចិត្ត។


បង្អែមដែលមានរសជាតិឆ្ងាញ់ តែកុំមើលរូបរាង..


បង្អែមដែលមានរសជាតិឆ្ងាញ់ តែកុំមើលរូបរាង..


បង្អែមដែលមានរសជាតិឆ្ងាញ់ តែកុំមើលរូបរាង..


បង្អែមដែលមានរសជាតិឆ្ងាញ់ តែកុំមើលរូបរាង..

Comments
Loading...