ពិតជាអស្ចារ្យ មែន! អាឡិចហ្សូរ៉ា និង ឌី សូនីតា ធ្វើវិដេអូខ្លីមួយនេះផ្អើលពេញហ្វេសប៊ុក.. មិនដល់២៤ម៉ោងផងមានអ្នកមើលជិត២លានដង (មានវីដេអូ)

មួយរយៈនេះអ្នកនិយមតាមដានសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងវីដេអូឃ្លីបខ្លីៗដែលថតលក្ខណៈកំប្លែងៗ សប្បាយៗ បាញ់ចំៗបេះដូងយុវវ័យមួយចំនួនធំ។

យ៉ាងណាមិញដូចវីដេអូមួយកាលពីម្សិលមិញនេះ ដែលអាឡិចហ្សូរ៉ា និង ឌី សូនីតា បានបង្ហោះមិនដល់២៤ម៉ោងស្រួលបួលផង មានអ្នកមើលជិត2លានដង អ្នក Like រហូតដល់ជាង២មុឺននាក់ 22K អ្នកComments ជិត2ពាន់ និងជាពិសេសជាងនោះមានអ្នកចែករំលែក Share រហូតដល់ 33,753 នាក់ ដែលចំនួននេះគឹមិនធ្លាប់មានទេ ក្នុងប្រវត្តិវីដេអូខ្លីរបស់តារានៅក្នុងប្រទេសកម្ពុជា។

នៅក្នុងវីដេអូនោះលក្ខណៈកំប្លែង តែបាញ់ចំបេះដូងយុវវ័យមួយចំនួនសម័យបច្ចុប្បន្ននេះ។


រូបភាព


រូបភាព


រូបភាព

ចង់ដឹងថាហេតុអីវីដេអូនេះមានការចាប់អារម្មណ៍ខ្លាំងយ៉ាងនេះ? សូមទស្សនាវីដេអូខាងក្រោមនេះ៖

ព័ត៌មានទាក់ទង៖ « ទីបំផុត អាឡិចហ្សូរ៉ា និង ឌី សូនីតា ទម្លាយទំនាក់ទំនងស្និទ្ធស្នាលច្បាស់ៗហើយថា…»

ទើបតែ​ថ្មីៗ​នេះ​មាន​ពាក្យ​លេចឮ​មក​ថា ពិធីករ និង ជា​តារា​សម្តែង​រូប​ស្រស់​សង្ហា អេ​ឡិច​ហ្សូ​រ៉ា បាន​បង្កើត​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​កញ្ញា ឌី សូ​នី​តា ជា​តារា​សម្តែង​ដូចគ្នា ដែល​ពាក្យ​លេចឮ​នេះ​បានកើត​ឡើង​ស្រប​ពេលដែល​តារា​សម្តែង​វ័យក្មេង​ទាំងពីរ​បានបង្ហាញ​កាយវិការ​ស្និទ្ធស្នាល​ប្លែក​គួរឱ្យ​ចាប់អារម្មណ៍​ជាមួយគ្នា​ជា​ញឹកញាប់ និង បើកចំហ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

​ពិតជា​គួរឱ្យ​សង្ស័យ​ណាស់​នូវ​ទំនាក់ទំនង​រវាង​តារា​ទាំងពីរ​រូបនេះ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​គេ​បាន​មើលឃើញថា លោក អេ​ឡិច​ហ្សូ​រ៉ា និង កញ្ញា ឌី សូ​នី​តា តែងតែ​បណ្តើរគ្នា​ទៅណា​មក​ណា​ជាមួយគ្នា​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ ។ មិនតែប៉ុណ្ណោះ​រាល់​ពេលដែល​អ្នក​ទាំងពី​រ​ធ្វើដំណើរ​ទៅណា​ម្តងៗ គេ​ចាប់អារម្មណ៍​ឃើញ​មានការ​បង្ហោះ​ជា​ឃ្លី​ប​វីដេអូ​នឹង​គ្នា​ជា​ញឹកញាប់​ផងដែរ បើទោះជា​សកម្មភាព​ក្នុង​វីដេអូ​ខ្លី​នោះ​មាន​លក្ខណៈ​បែប​កំប្លែង​ស្ងួត​ពិតមែន តែ​យ៉ាង​ក៏បាន​បង្ក​ឱ្យ​មហាជន និង អ្នកគាំទ្រ​មានការ​សង្ស័យ​ដែរ ។

រឹតតែ​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ទៀត​នោះ គឺ​បន្ទាប់ពី​មហាជន​បាន​ស្តាប់​ចម្រៀង​និពន្ធ​ថ្មី​មួយ​បទ​មាន​ចំណងជើង «​ចង់បាន Bro…» របស់​កញ្ញា ឌី សូ​នី​តា ដែល​ទើប​នឹងមាន​ចេញ​ថ្មីៗ​នេះ ហាក់​បានបង្ហាញ​ចេញពី​ចេតនា និង អារម្មណ៍​ពិត​របស់​នាង​ចង់បាន​លោក អេ​ឡិច​ហ្សូ​រ៉ា មក​ធ្វើជា​គូស្នេហ៍​ដូច្នេះ​ដែរ ។ តើ​ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល​រវាង​តារា​សម្តែង​ទាំងពីរ​ពិត​ដូចជា​គេ​បានលើកឡើង​ដែរឬទេ ?

​ទាក់ទង​នឹង​ភាពស្និទ្ធស្នាល​នេះដែរ លោក អេ​ឡិច​ហ្សូ​រ៉ា បាន​អះអាងថា នោះ​គ្រាន់តែ​ជាការ​យល់ឃើញ​របស់​ម​ហា​ជន​ប៉ុណ្ណោះ តាមពិត​លោក និង កញ្ញា ឌី សូ​នី​តា មិនមាន​សម្ពន្ធភាព​ណាមួយ​លើសពី​មិត្តភក្តិ​ដែល​ចាប់​ដៃគូ​គ្នា​ក្នុង​សិល្បៈ​នោះឡើយ ។ លោក​ថា ខ្លួន​បានចាត់ទុក សូ​នី​តា ជា​ប្អូនស្រី​ដ៏​ល្អ​ម្នាក់​ប៉ុណ្ណោះ ហើយដោយ​សារ​មានការ​គាំទ្រ​ខ្លាំង​ជុំវិញ​វីដេអូ​បែប​កំប្លែង​ស្ងួត​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ ទើប​លោក និង សូ​នី​តា លេង​បែប​ស្និត​ស្នាល​អ៊ីចឹង ។ បើ​ងា​មក​មក​កញ្ញា ឌី សូ​នី​តា វិញ​ក៏​ហាក់​មិន​ខុសពី​លោក អេ​ឡិច​ហ្សូ​រ៉ា ប៉ុន្មាន​ដែរ ដោយ​កញ្ញា​បាន​ប្រាប់​តាមរយៈ​សារព័ត៌មាន​មួយ​ថា ការស្និទ្ធស្នាល​ប្លែក​នោះ​មិនមែន​ក្នុងន័យ​ស្នេហា​ឡើយ គឺ​នាង​គ្រាន់តែ​រាប់អាន​លោក អេ​ឡិច​ហ្សូ​រ៉ា ដូចជា​បងប្រុស​ម្នាក់​ប៉ុណ្ណោះ ៕


រូបភាព


រូបភាព


រូបភាព


រូបភាព


រូបភាព

Comments
Loading...