គាត់ស្មានថាពួកខ្ញុំក្លាហានខ្លាំងបានមិនប្រាប់.. លេងទឹកនៅស្រះនេះ២ថ្ងៃហើយ ថ្ងៃទី៣បានប្រាប់.. ដឹងហើយប្រលឹងសឹងហោះចេញពីខ្លួន

កាលពីម្សិលមិញនេះនៅលើ Facebook ដែលមានឈ្មោះថា «អឿន រស់នៅអមរើន» បានសរសេរ Status មួយដែលគាត់ចង់បង្ហាញថាពួកគាត់ភ័យស្ទើរ លោះព្រលឹងចេញមកហើយ ដែលក្រោយពីគាត់បានងូតទឹកក្នុងស្រះនេះអស់រយះពេល២ថ្ងៃទៅហើយ ទើបអ្នកភូមិនៅទីនេះដាច់ចិត្តប្រាប់ ពេលស្តាប់ហើយរន្ធត់បេះដូងចង់លោតចេញក្រៅ ហើយគាត់បានរៀបរាប់នូវអត្ថន័យដូចខាងក្រោមនេះ៖

‌«និយាយពីថា ហួសចិត្ត ឯងហែលទឹកស្រះនេះលេងឡើង២ថ្ងៃមកហើយ ហើយអ្នកភូមិគាត់ឈរសម្លឹងរហូតទាល់តែយើងភ័យ ដល់តែថ្ងៃទី៣ទើបគាត់ដាច់ចិត្តប្រាប់ថា នៅក្នុងស្រះនេះ មានក្រពើ២ក្បាល គេឃើញច្រើនដងណាស់ ហើយថ្ងៃមុនបរទេសថតបានទៀត។ កាដុំឆែប ពូហ្អា តាំងពីថ្ងៃដំបូងម៉េចពូ មិនប្រាប់ មកប្រាប់អីពេលនេះទៅហើយ! គាត់ឆ្លើយថា ឃើញពួកអូនឯងក្លាហានខ្លាំង ពូសូមសរសើរ ។
ចង់និយាយថា ក្លាហានប្រកាច់យរអី ព្រលឹងហោះទៅសាច់អាចម៍អស់បានហើយពូអើយ! ពួកអូនមិនមែនមកថតរឿងនេសាទក្រពើរទេពូ!»

Comments
Loading...