មេគយខេត្តប៉ៃលិនលោក រិុត គង់ស្លាប់ហើយដោយគ្រោះថ្នាក់ចរាចរណ៏គួរឲ្យរន្ធត់

ប៉ៃលិន)៖ សេចក្តីរាយការណ៏ដ៏ច្បាស់ការបានឲ្យដឹងមកថា លោក រិុត គង់ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិ ប៉ៃ លិន ព្រំ នៃសាខាគយនិងរដ្ឋាករខេត្តប៉ៃលិនបានទទួលមរណៈហើយកាលពីម៉ោង​១១៖២៥នាទីយប់ថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៧ ការទទួលមរណភាព របស់លោករិុត គង់នោះគឺ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តរបស់លោក បុកជាមួយរថយន្តដឹកគ្រឿងចក្រកាយដី ហេតុការណ៏គ្រោះថ្នាក់នោះកើតឡើងក្នុងភូមិរថក្រោះឆេះ ខេត្តប៉ៃលិន។
នគរបាល​ចរាចរណ៏ខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់មុននេះបន្តិចថា មុនពេល​កើតហេតុគឺ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ២០១៧ លោក រ៉ិត គង់ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកព្រំដែនព្រំ បានធ្វើដំណើរចេញពី​កន្លែងធ្វើការរបស់គាត់ ត្រឡប់ទៅផ្ទះនៅឯខេត្តបាត់ដំបង លុះដល់កន្លែងកើតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តរបស់លោក រិុត គង់ បុកជាមួយរថយន្តធុនធំដឹកគ្រឿងចក្របណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។
លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិនបានបញ្ជាក់លើករណីគ្រោះថ្នាក់ចរាចរណ៏នោះថា គ្រោះថ្នាក់ចរាចរណ៍ពិតជាកើតឡើង​នៅចំណុចភូមិរថក្រោះឆេះ សង្កាត់ស្ទឹងកាច់ខណ្ឌសាលាក្រៅ ខេត្តនិងក្រុង ប៉ៃលិន ហើយ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នោះ ដោយសារ​រថយន្តជនរងគ្រោះបានបើករេចង្កូតទៅខាងឆ្វេងដៃបានប៉ះជាមួយរថយន្តដឹកទំនិញបណ្តាលឲ្យក្រឡាប់ជាច្រើនជុំស្លាប់មន្ត្រីគយនោះតែម្តង។ លោកបន្តថា នៅព្រឹកនេះ កម្លាំងសមត្ថកិច្ច បាន​​​ចុះស្ទួចរថយន្ត​ទាំងពីរចេញពីកន្លែង​កើតហេតុ​ ដើម្បីយកទៅរក្សានៅស្នងការខេត្តប៉ៃលិនដើម្បីដោះស្រាយតាមយន្តការច្បាប់៕

Loading...