ប្តីដ៏គួរអោយស្រលាញ់​ហើយក្លាហាន ជួយសម្រាលកូនអោយប្រពន្ធ នៅតាមផ្លូវ!! កំពុងល្បីពេញពិភពលោក

ប្រទេសថៃ៖ សង្គមអនឡាញនៅស្រុកថៃ កំពុងកក្រើករឿងស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេទៅមន្ទីរពេទ្យមិនទាន់ ក៏ត្រូវប្តីជួយបង្កើតឲ្យនៅតាមផ្លូវ ទាំងយប់ងងឹត ហើយបានបុរសម្នាក់បើកឡានមកឃើញក៏ផុសទាំងរូប និងខ្លឹមសារ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Art Bioplus បានបង្ហោះ។

ជារូបដែលស្ត្រីដេកផ្ទាល់បញ្ឈរជង្គង់នៅលើថ្នល់ ហើយបុរសជាប្តីបានប្រើដៃទាំងពីរចាប់ទាញទារក។ នៅជិតកន្លែងនោះ គេឃើញម៉ូតូមួយគ្រឿង និងមានមួកឃ្លុបសុវត្ថិភាព ដែលតាមព័ត៌មានថាគាត់ជាប្តីបានឌុបប្រពន្ធមកមន្ទីរពេទ្យ តែទៅមិនទាន់ក៏កើតនៅកណ្តាលផ្លូវតែម្តងទៅ តែមានបុរសម្នាក់ជិះឡានមកដល់ ក៏ចុះមកមើល រួចបានព័ត៌មាន និងថតរូប ជូនដំណឹងទៅក្រុមសង្គ្រោះ ប៉ុន្តែមួយសន្ទុះក៏មានរថយន្តសាមុយមកទទួលផងដែរ។

ដោយសារជារឿងគួរឱ្យអាណិត ដល់ប្តីប្រពន្ធឆ្លងទន្លេនេះ ទើបសង្គមអនឡាញនាំគ្នា Share ភ្លូកទឹក ភ្លូកដី នៅក្នុងស្រុកថៃ។

ហេតុការណ៍នេះបានកើតឡើង ក្នុងស្រុកម៉ងឃែ ខេត្តស្រះបុរី ប្រទេសថៃ វេលាម៉ោង ២៣.០០ ងងឹតឈឹង ក៏បានរថយន្តសង្គ្រោះនាំទារក និងម្តាយទៅកាន់មន្ទីរពេទ្យជាបន្ទាន់ទៅ៕ ប្រភព៖ matenak

ប្តីដ៏គួរអោយស្រលាញ់​ហើយក្លាហាន ជួយសម្រាលកូនអោយប្រពន្ធ នៅតាមផ្លូវ

Loading...