ក្តុកក្តួលណាស់!! តើពិធីករកីឡាដ៏ល្បីលោក ម៉ា សេរី មានជំងឺអ្វីដល់ថ្នាក់ពោលពាក្យថា «លាទៅមុនហើយណា..»

ប្រហែលប៉ុន្មានម៉ោងមុននេះគណណីហ្វេសប៊ុកតារាសម្តែងជើងចាស់ Monyka Sunnary (ម៉ូនីកា ស៊ុនណារី) បានបង្ហោះរូប ទៅសួរសុខទុក្ខលោក ម៉ា សេរី នៅមន្ទីរពេទ្យសូវៀត ព្រមទាំងបានសរសេររៀបរាប់ថា៖ « មកមើលលោក ម៉ា សេរី នៅមុន្ទីពេទ្យសូវៀតគួរអោយអាណិតណាស់,គ្រាន់តែឃើញនាងខ្ញុំមកដល់ភ្លាម, គាត់ក៏និយាយថាខ្ញុំលាទៅមុនហើយណា, ហើយគាត់ផ្ដាំលាអ្នកម៉ាក់នាងខ្ញុំទៀតគ្រាន់តែគាត់និយាយបែបនេះនាងខ្ញុំទប់ទឹកភ្នែកមិនបានទេ គួរអោយរន្ធត់ណាស់, សូមបងប្អូនជួយស៊ែរអោយបងប្អូនទាំងអស់គ្នាបានដឹងផងព្រោះអីពីមុនគាត់ហាមមិនអោយអ្នកណាដឹងថា គាត់ឈឺទេទើបតែថ្ងៃនេះដែលគាត់ព្រមអោយបងប្អូនទាំងអស់គ្នាដឹងណា ចា៎ស!»៕

លោក ម៉ា សេរី អ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏ល្បីនៅកម្ពុជា មានជំងឺធ្ងន់ធ្ងរជាច្រើនមុខរួមមាន ថ្លើម ប្រមាត់ និងក្រពះ បាននឹងកំពុងព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី រយៈពេល៣ថ្ងៃមកហើយ នេះបើយោងតាមលោក ហ៊ុយ វណ្ណៈ ទីប្រឹក្សាជាន់ខ្ពស់នៅស្ថានីយ៍ទូរទស្សន៍ CTN, CNC My TV ថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ។

លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា នេះជាការចូលព្យាបាលនៅមន្ទីរពេទ្យជាលើកទី២ របស់លោក ម៉ា សេរី ហើយ ព្រោះកាលពីខែតុលា ឆ្នាំ២០១៦ លោកបានចូលមន្ទីរពេទ្យម្តងរួចមកហើយ។

លោក ម៉ា សេរី ជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏ល្បីនៅកម្ពុជាតាមរយៈទូរទស្សន៍ CTN ដែលបងប្អូនទូទាំងប្រទេសស្គាល់ស្ទើរគ្រប់គ្នា។ ក្រោយដឹងដំណឹង លោក ម៉ា សេរី ចូលមន្ទីរពេទ្យរុស្ស៊ីភ្លាម តារាជើងចាស់អ្នកស្រី ស៊ុនណារី ម៉ូនីកា ក៏បានទៅសួរសុខទុក្ខលោកភ្លាម ក្រោយពេលទៅដល់អ្នកស្រី បានរំជួលចិត្ត យ៉ាងខ្លាំងទប់ទឹកភ្នែកមិនបាន ដោយសារលោក ម៉ា សេរី បាននិយាយថា «គាត់លាទៅមុនហើយ»៕

Loading...