ផ្អើ​ល​​ហ្វេស​​ប៊ុក​​ជា​ថ្មី!! ​ការពិតត្រូវបានបែក​ធ្លាយ​ ចោរដៃដល់ដែល​ប្លន់​បាញ់​សម្លាប់​មនុស្សនៅ​ជិតផ្សាសុវណ្ណាដែលទើបចាប់បាន.. ការពិតទើបចាប់បាន២ឆ្នាំមុនសោះ ក្នុងករណីប្លន់ប្រដាប់អាវុធដែរ..

បើយោងតាមការបង្ហោះហ្វេសប៊ុករបស់ម្ចាស់អាខោនឈ្មោះPheap Bo បានបង្ហោះថា៖ «ពួកខ្ញុំទើបតែចាប់ខ្លួនថ្ងៃមុនសោះ ប្លន់ឡានcamry 07 ពីកំពង់ចាម មកភ្នំពេញ។ មិនទាន់បាន២ឆ្នាំស្រួលបួលផងចេះសីល៍ហែកទ្វាគុគចេញបាត់ ។ទោសស្រាលពេកត្រឹមតែបទល្មើសប្លន់ដោយប្រើអាវុធ បើទោសធ្ងន់គឺពួកឆក់ត្រីយកទៅស៊ីដើម្បីរស់។ កងកំលាំងម្នាក់ៗគ្មានបានដេកពួន អីទេទម្រាំចាប់បាន ស្រាប់តែពេលពួកអស់លោកជញ្ជីងគាត់ចេញពីអោបស្រីក្នុងkaraoke មកយកបិុចស៊ីញ៉េខ្វាច់ ដោះលែងអស់ ឃឹមអីទៀតស្រែខ្មុក ចឹងបានជាពួកគាត់ចាយលុយដូចក្រដាស ជិះ៥៧០ នៅសុទ្ធតែស្វីលឡា ចញ្ចឹមស្រីក្មេង៤_១០នាក់លេង។»


ការពិតត្រូវបានបែក​ធ្លាយ​.. ចោរដៃដល់ដែល​ប្លន់​បាញ់​សម្លាប់​មនុស្សនៅ​ជិតផ្សាសុវណ្ណា.. ការពិតទើបចាប់បានក្តៅៗ ២ឆ្នាំមុនដែរសោះ ក្នុងករណីប្លន់ប្រដាប់អាវុធ

គួរបញ្ចាក់ផងដែរថា៖នៅថ្ងៃនេះខ្មាន់កាំភ្លើង និងបក្ខពួកសរុប២នាក់ ដែលបានប្លន់ និងបាញ់សម្លាប់បុរសម្នាក់ ហើយធ្វើឲ្យនារី២នាក់ រងរបួសធ្ងន់ស្រាល នៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីសប្ដាហ៍មុន ដែលធ្វើឲ្យកក្រើកពេញបណ្តាញសង្គម Facebook តាមរយ:វីដេអូយ៉ាងសហាវនោះ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ហាញមុខសាធារណៈ មុនបញ្ជូនឡើងតុលាការចាត់ការកតា មនីតិវិធី។
ការបង្ហាញមុខក្រុមចោរប្លន់បាញ់សម្លាប់នេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ផ្កាយ៣ សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការងនគរបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីនគរបាលពាក់ព័ន្ធមួយចំនួនទៀត។

ជនដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អ៊ុំ សួស្ដី ហៅ ពៅក្បាលធំ និងម្នាក់ទៀតឈ្មោះ ចាន់ សុវណ្ណ ហៅប៉ែត។
មន្ដ្រីនគរបាល បានប្រាប់អង្គភាព នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ថា ប្រតិបត្តិការតាមវែកមុខ និងឃាត់ខ្លូនក្រុមប្លន់ប្រដាប់អាវុធដ៏សកម្មនៅក្នុងរាជធានីភ្នំពេញ បានធ្វើឡើងដោយ មានកិច្ចសហការវាងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌចំការមន ជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

មន្ដ្រីនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន កាលពីម៉ោង ១៣៖៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅ បន្ទប់ជួលលេខ០០១ ផ្លូវទ្រុងមាន់ ភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជាមួយ ការឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន អាវុធ ៣ដើម (M16កាត់០១ដើម, ម៉ាក Bareta ចំនួន០១ដើម និងមួយដើមទៀត ប្រភេទអាវុធខ្លី មិនស្គាល់ម៉ាក )។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧កន្លងទៅ មានករណីតាមប្លន់ដល់មុខផ្ទះ ស្ថិតនៅក្បែរសុវណ្ណា ខណ្ឌចំការមន។ ករណីប្លន់នេះ ក្រុមជនសង្ស័យដែលមានគ្នា៣នាក់ បានប្រតាយប្រតប់យកកាបូប ហើយបាញ់បុរសម្នាក់ ដែលព្យាយាមបើកឡានបុកពួកគេឲ្យស្លាប់បាត់បង់ជីវិត ខណៈដែលនារី២នាក់ទៀត ត្រូវជនសង្ស័យទាត់ធាក់ ឲ្យរងរបួសធ្ងន់ស្រាល។

ក្រុមជនសង្ស័យ ដែលសមត្ថកិច្ចទើបចាប់ខ្លូនបាននេះ ក៏ត្រូវបាននារីរងគ្រោះផ្សេងទៀត អះអាងថា ធ្លាប់បានធ្វើសកម្មភាពប្លន់ពូកគេផងដែរ កាលពីខែធ្នូ ឆ្នាំ២០១៦ តែប្លន់មិនបានសម្រេចព្រោះក្រុមជនរងគ្រោះបានបើករថយន្ដចូលផ្ទះទាន់ពេលវេលា៕


ជនដៃដល់ដែលបាញ់ផ្អើលទីក្រុងភ្នំពេញ នៅជិតផ្សារសុវណ្ណា ចាប់បានហើយ


ជនដៃដល់ដែលបាញ់ផ្អើលទីក្រុងភ្នំពេញ នៅជិតផ្សារសុវណ្ណា ចាប់បានហើយ


ជនដៃដល់ដែលបាញ់ផ្អើលទីក្រុងភ្នំពេញ នៅជិតផ្សារសុវណ្ណា ចាប់បានហើយ


សូមទស្សនាវីដេអូ៖

Loading...