ភ្ញាក់ផ្អើលមែនទែន ដូចទេវតាជុប!! ដោយសារតែស្រីមុខដូចប្រុស ប្រែកាយទៅជាទេវអប្សរ ក្រោយសម្រេចចិត្ត វះកាត់មុខមាត់របស់នាង.. (វីដេអូ)

កូរ៉េ ៖ បើយោងតាម ទូរទស្សន៍ និងគេហទំព័រមួយ របស់ប្រទេសកូរ៉េ បានឲ្យដឹងថា ស្រីកូរ៉េម្នាក់ មានសំណាងល្អផុត ក្រោយពីនាងបានសម្រេចចិត្តទទួលយកការវះកាត់មុខមាត់ នាងក៏បានក្លាយទៅជាស្រីស្អាត រហូតធ្វើឲ្យគ្រូពេទ្យវះកាត់របស់នាង ស្នើសុំនាងរៀបការតែម្តង។

នាង Huyn Jang Jin បាននិយាយប្រវត្តិរបស់នាង នៅក្នុង កម្មវិធីមួយថា កាលពីនាងនៅរៀនវិទ្យាល័យ នាងតែងតែទទួលរងនូវពាក្យសម្តីមិនសមរម្យពីមិត្តភ័ក្តិ និងអ្នកដទៃ ដែលបង្អាប់ថា នាងមានមុខអាក្រក់ដូចប្រុស ហើយនាងក៏មិនដែលមានមិត្តប្រុសណាម្នាក់ដែរ ចាប់អារម្មណ៍លើរូបនាង នោះដែរ ។ ប៉ុន្តែជាសំណាងល្អ ពេលនាងចូលរៀនសាកលវិទ្យាល័យ នាងក៏ត្រូវបានខាងសាលាជួយឧបត្ថម្ភ ដើម្បីឲ្យនាងទទួលបានការវះកាត់ កែរទម្រង់ផ្ទៃមុខ ហើយសម្រេចចិត្តទទួលយកការវះកាត់តែម្តង។

នាងបាននិយាយបន្តទៀតថា ក្រោយពីបានវះកាត់មុខមាត់ នាងស្ទើរតែមិនជឿថា នេះជាមុខរបស់នាង នោះទេ ព្រោះបើយករូបនាងពីមុន និងរូបក្រោយពេលវះកាត់ គឺខុសគ្នាខ្លាំងណាស់ នាងនិយាយទាំងអស់សំណើចថា រូបនាងពីមុនមិនគ្រាន់តែមានទម្រង់ផ្ទៃមុខដូចប្រុសប៉ុណ្ណោះទេ តែថែមទាំងអាក្រក់ទៀតផង ដែលជាហេតុធ្វើឲ្យ នាងខ្មាស់អៀនស្ទើរតែមិនចង់ចេញទៅណាមកណានោះឡើយ ប៉ុន្តែឥឡូវនាងអាចដើរទៅណាមកណា ដោយសេរី មិនបាច់ខ្មាស់អៀនទៀតទេ។

អ្វីដែលធ្វើឲ្យនាងសប្បាយចិត្តបំផុតនោះ ក្រោយពីនាងវះកាត់ទម្រង់មុខមាត់របស់នាង បានសម្រេច ស្រាប់តែគ្រូពេទ្យវះកាត់របស់នាង ស្នើសុំនាងរៀបការ ជាហេតុធ្វើឲ្យនាងមិនស្រក់ទឹកភ្នែកមិនបាន ព្រោះកន្លងមកជាច្រើនឆ្នាំ នាងមិនដែលមានបុរសណាម្នាក់ចាប់អារម្មណ៍លើនាង សូម្បីតែនិយាយល្អជាមួយនាងក៏មិនមានផង ។ បច្ចុប្បន្ន នាងមានអាយុ ៣៣ ឆ្នាំ ហើយក៏បានភ្ជាប់ពាក្យជាមួយវេជ្ជបណ្ឌិត របស់នាងផងដែរ៕ កញ្ញា

ភ្ញាក់ផ្អើលមែនទែន ដោយសារតែស្រីមុខដូចប្រុស មានសំណាង ក្រោយសម្រេចចិត្ត វះកាត់មុខមាត់របស់នាង..

សូមទស្សនាវីដេអូ៖

Comments
Loading...