​Breaking News: ក្ដៅៗធ្លាក់​ឆេះ​យន្តហោះ​តួកគី​​​លើ​ផ្ទះ​​អ្នកភូមិ​​១៥​ខ្នង ស្លាប់​​២០​​នាក់​.. (វីដេអូ)

នៅ​ប៉ុន្មាន​នាទី​មុន​នេះ យន្តហោះ​ដឹក​ទំនិញ​តួកគី​មួយ​គ្រឿង​ បាន​ធ្លាក់​ឆេះ​​​នៅ​​​ក្បែរ​ព្រលាន​ Manas ​ប្រទេស​គីហ្ស៊ីស៊ីស្ថាន​​ (Kyrgyzstan) បណ្ដាល​​ឲ្យ​​មនុស្ស​​ចំនួន​​ ២០​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។​សាក​សព​ទាំង​​២០​នាក់​​ មាន​ក្រុម​ការងារ​​៣​នាក់​​ ម្នាក់​ជា​​អ្នក​បើក​បរ ​និង​កុមារ​​៦​នាក់​​ ក្រៅ​ពី​នេះ​​មនុស្ស​ធំ ក្រោយ​ពេល​យន្ត​ហោះ​ប្រភេទ​ Boeing 747 បាន​ធ្លាក់​ប៉ះ​​នឹង​​ផ្ទះ​​ប្រជាជន​។ ក្រុម​ការ​ងារ​ម្នាក់​​​នៅ​រស់​រាន​មាន​ជីវិត។

នេះ​បើ​តាម​​ក្រសួង​សុខាភិបាល​​​ប្រទេស​ខាង​​លើ​បាន​អះអាង។ប្រភព​ដដែល​​បន្ត​ថា​ “​បន្ទាប់​ពី​​ធ្លាក់​ ផ្ទះ​​អ្នក​ភូមិ​​ចំនួន​១៥​ខ្នង​បាន​​ឆាប់​ឆេះ​​ជា​អណ្ដាត​​ភ្លើង ដោយ​ក្រុម​សង្គ្រោះ​​កំពុង​ដុត​ដៃ​ដុត​ជើង។ ​ភ្នាក់​ងារ​​សារព័ត៌មាន​ក្នុង​ស្រុក​ 24 Kyrgyzstan បាន​រាយ​ការណ៍​ថា​​​​​ព្រលាន​​យន្តហោះ​​​​ Manas ត្រូវ​បាន​បិទ​ទាំង​ស្រុង ខណៈ​​​ក្រុម​សង្គ្រោះ​​​ចូល​បើក​ប្រតិបត្តិការ។ ​

ចំណែក​មូលហេតុ​​​នៃ​ការ​​ធ្លាក់​​ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។យន្តហោះ Boeing 747 បាន​ធ្វើ​ដំណើរ​​ពី​​ទីក្រុង​ហុងកុង ​ទៅ​កាន់​​រដ្ឋធានី​ Bishkek ប្រទេស​គីហ្ស៊ីស៊ីស្ថាន។ ភ្លាម​ៗ​ក្រោយ​​កើត​ហេតុ​​មន្ត្រី​រដ្ឋាភិបាល និង​ឧបនាយក​រដ្ឋ​មន្ត្រី​​លោក​ Abulgaziev បាន​ធ្វើ​ដំណើរ​ទៅ​​កន្លែង​​​​គ្រោះ​ថ្នាក់​ហើយ៕ សូម​រង់​ចាំ​ព័ត៌មាន​លម្អិត…


ឆេះ​យន្តហោះ​តួកគី​​​លើ​ផ្ទះ​​អ្នកភូមិ​​១៥​ខ្នង ស្លាប់​​២០​​នាក់​..


ឆេះ​យន្តហោះ​តួកគី​​​លើ​ផ្ទះ​​អ្នកភូមិ​​១៥​ខ្នង ស្លាប់​​២០​​នាក់​..


សូមទស្សនាវីដេអូ៖

Loading...