មូលហេតុដែលធ្វើឲ្យលិង្គបុរសងាប់ ដែលអ្នកតែងមើលរំលង..

បើ​​ជា​ភរិយា​សម្គាល់​ឃើញ​ពី​ភាព​អសកម្ម​រឿង​លើ​គ្រែ​របស់​ស្វាមី ដោយសារ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​នោះ អ្នក​គួរតែ​ស្វែង​យល់​ពី​បញ្ហា​ថា​តើ​មកពី​អ្វី។ កត្តា​ជាច្រើន​ដូចជា ការ​មើល​រឿង​សិច និង​ជិះកង់​ច្រើន គឺ​ជា…

១.ជីវិត​មិន​រីករាយ
ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើឲ្យ​​លិង្គ​ងាប់ គឺជា​រឿង​ធម្មតា​ប្រសិន​បើ​បុរស​ទាំង​នោះ​មិន​សប្បាយចិត្ត​ជាមួយ​នឹង​ការងារ​របស់​ពួកគេ។ បញ្ហា​ស្ត្រេស​នឹង​ការងារ​ រួម​ទាំង​មាន​ជំងឺ​បាក់ទឹកចិត្ត​ក៏​ធ្វើឲ្យ​ប៉ះពាល់​ការ​មិន​ឡើង​រឹង​របស់​លិង្គ​ដែរ។

២.មើល​រឿង​សិច
បុរស​ដែល​និយម​ មើល​រូប​អាសអាភាស​ ឬ​​រឿង​សិច​ហួសហេតុ​ពេក​ក៏​ជា​មូលហេតុ​ធ្វើឲ្យ​លិង្គ​មិន​ឡើង​រឹង​ដូច​ការ​គិត​ដែរ។ នេះ​ជា​កត្តា​ដែល​បុរស​ៗ​ចូលចិត្ត​​ប្រព្រឹត្ត​បំផុត។

៣.មិន​ប្រើ​ខ្សែ​សម្អាត​ធ្មេញ
ពិត​ណាស់! នេះ​ពិតជា​រឿង​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​មែន។ ការ​មិន​ប្រើ​ខ្សែ​សម្រាប់​សម្អាត​ធ្មេញ​ជា​ប្រចាំ​អាច​នាំ​ឲ្យ​មាន​ការ​ថយ​ចុះ​នៅ​កម្រិត​អាស៊ីដ​នីទ្រិច​នៅ​ក្នុង​រាងកាយ​ដែល​ជា​អង់ស៊ីម​សំខាន់​សម្រាប់​លំហូរ​ឈាម​ទៅ​ប្រដាប់​ភេទ​បុរស។

៤.ទទួល​ទាន​ជាតិ​ប្រៃ​ហួស​កម្រិត
ការ​ប្រើប្រាស់​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ជា​រៀងរាល់ថ្ងៃ​អាច​ធ្វើ​ឲ្យ​រឹង​សរសៃ​ឈាម​អាកទែ របស់​បុរស និង​ការ​កំណត់​ការ​លំហូរ​ឈាម​ទៅ​ក្នុង​ប្រដាប់​ភេទ​ ទើប​​បណ្ដាល​ឲ្យ​មាន​លិង្គ​មិន​ឡើង​រឹង។

៥.ប្រូតេអ៊ីន​មិន​គ្រប់គ្រាន់
ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា​ការ​ទទួលទាន​ប្រូតេអ៊ីន​តិច​អាច​រារាំង​លំហូរ​ឈាម​ទៅ​ក្នុង​លិង្គ ដែល​នាំ​ឲ្យ​មាន​លិង្គ​ងាប់។

៦.ការ​ជិះកង់
ប្រសិនបើ​អ្នក​ជា​មនុស្ស​ជំនាញ​ជិះកង់​នោះ ឱកាស​នៃ​ការ​ងាប់​លិង្គ​អាច​នឹង​មាន​កម្រិត​ខ្ពស់​ជាង​អ្នក​ធម្មតា។sabay

Comments
Loading...