ឃើញក្បាច់ពិសេសរបស់ Zlatan ហើយញាក់សាច់! ចឹងបានលោក Jose Mourinho ត្រូវតែទិញទាល់តែបាន

ទស្សនាវីដេអូ នូវក្បាច់ពិសេសរបស់ Zlatan ដែលតែងតែប្រើប្រកបដោយប្រសិទ្ធភាព៖

ព័ត៌មានពាក់ព័ន្ធ៖ ១​គ្រាប់​យប់​មិញ​​​ធ្វើ​ឲ្យ​ Zlatan វ៉ា​ដាច់​ Top Scorer ក្រុម​ Man Utd ​រដូវ​កាល​មុន

គិត​ត្រឹម​​​ពាក់​កណ្ដាល​រដូវ​កាល​២០១៦-១៧ ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​ Zlatan Ibrahimovic ​បាន​ស៊ុត​បញ្ចូល​ទី​​ច្រើន​ជាង​ អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​បំផុត​ (Top Scorer) ​របស់​ក្រុម​បិសាច​ក្រហម​ ​រដូវ​កាល​​២០១៥-១៦ ​ទៅ​ទៀត ក្រោយ​ស៊ុត​ West Ham ​១​គ្រាប់​ទៀត​យប់​មិញ។

ក្រោយ​ផ្ទេរ​ពី​​ក្លឹប​ Paris Saint-Germain ​ទៅ​ Man Utd ​កាល​ដើម​រដូវ​កាល​នេះ​ កីឡាករ​វ័យ​៣៥​ឆ្នាំ​ ធ្លាប់​ត្រូវ​បាន​គេ​រិះគន់​ថា ​នឹង​មិន​អាច​​ធ្វើ​បាន​ល្អ​ទេ​នៅ​ Premier League ​ព្រោះ​អាយុ​របស់​​គេ​ចាស់​ហើយ​ និង​ថែម​ទាំង​នៅ​លីគ​កំពូល​អង់គ្លេស​សម្បូរ​ក្រុម​ខ្លាំងៗ​ផង​ដែរ។ ប៉ុន្តែ​ Zlatan ​​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​មនុស្ស​ជា​ច្រើន​បាន​មើល​រូប​គេ​ខុស​ហើយ ​ពោល​គឺ​ត្រឹម​តែ​​ពាក់​កណ្ដាល​រដូវ​​កាល​ រូប​​គេ​ស៊ុត​បាន​​១៨​គ្រាប់​គ្រប់​ពាន​រង្វាន់​ទាំង​អស់ ​និង​លើស​​ Anthony Martial ​​​ដែល​​ជា​ Top Scorer ​រដូវ​កាល​មុន​ ធ្លាប់​​​រក​គ្រាប់​បាន​សរុប​ ១៧​គ្រាប់។

១​គ្រាប់​យប់​មិញ ​ក៏​ជា​គ្រាប់​បាល់​ទី​​១៣ ​របស់ Zlatan ​នៅ​ Premier League ​​ដែល​ធ្វើ​ឲ្យ​រូប​គេ​​​កំពុង​ឈរ​លេខ​២ ​ក្នុង​តារាង​ Top Scorer ​បណ្ដោះ​អាសន្ន ​ដោយ​ចាញ់​ Diego Costa ​​របស់​​​ក្រុម​ Chelsea ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ៕


ឃើញក្បាច់ពិសេសរបស់ Zlatan ហើយញាក់សាច់! ចឹងបានលោក Jose Mourinho ត្រូវតែទិញទាល់តែបាន


ឃើញក្បាច់ពិសេសរបស់ Zlatan ហើយញាក់សាច់! ចឹងបានលោក Jose Mourinho ត្រូវតែទិញទាល់តែបាន


ឃើញក្បាច់ពិសេសរបស់ Zlatan ហើយញាក់សាច់! ចឹងបានលោក Jose Mourinho ត្រូវតែទិញទាល់តែបាន


ឃើញក្បាច់ពិសេសរបស់ Zlatan ហើយញាក់សាច់! ចឹងបានលោក Jose Mourinho ត្រូវតែទិញទាល់តែបាន


ឃើញក្បាច់ពិសេសរបស់ Zlatan ហើយញាក់សាច់! ចឹងបានលោក Jose Mourinho ត្រូវតែទិញទាល់តែបាន


ឃើញក្បាច់ពិសេសរបស់ Zlatan ហើយញាក់សាច់! ចឹងបានលោក Jose Mourinho ត្រូវតែទិញទាល់តែបាន

Comments
Loading...