សាហាវម៉េសលោកបង! ខឹងប្រពន្ធស្ដីអោយរឿងផឹកស្រា វាយក្បាលប្រពន្ធ៧វែក ស្លាប់ចោលកូនតូច៣នាក់

ភ្នំពេញ៖ បុរសម្នាក់គ្រាន់តែប្រពន្ធស្តីអោយរឿងផឹកស្រាសោះ​ វាយក្បាលប្រពន្ធ៧វែក ស្លាប់ចោលកូនតូច៣នាក់ អោយនៅកំព្រារគ្មានទាំងម្តាយហើយ ឪពុកក៏ត្រូវជាប់គុគទៀតហេតុការណ៍គួរអោយរន្ធត់នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលស្ថិត នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅក្នុងមណ្ឌលសុខភាពពោធិ៍ចិនតុង ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមសំដីរបស់លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យបានអោយដឹងថា៖ នៅមុនពេលកើតហេតុ បុរសជាប្តីត្រលប់មកពីផឹកស្រាស្រវឹងជោគប្រាណនៅពេលដែលត្រលប់មកផ្ទះត្រូវស្ត្រីរងគ្រោះដែលជាប្រពន្ធស្តីអោយ រឿងផឹកស្រាស្រវឹងស្ទើរតែរាល់ថ្ងៃភ្លាមៗនោះ បុរសជាប្តីបានខឹងសំបារទាញវែកសម្លរ មកវាយប្រពន្ធរបស់ខ្លួនទាំងជាតិស្រាជោគប្រាណវាយចំក្បាលស្ត្រីរងគ្រោះដល់ទៅ៧វែកបណ្តាលអោយស្ត្រីរងគ្រោះដួលស្លាប់ បាត់បង់ជីវិត នៅវេលាម៉ោង១១យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ បន្ទាប់មកស្ត្រីរងគ្រោះស្លាប់នៅម៉ោង៥ទាបភ្លឺ។

សម្តីរបស់លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យបានបន្តទៀតថា៖ ដំបូងជនបង្ករជាប្តីបានប្រាប់សមត្ថកិច្ចថាស្ត្រីរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះបានរអិលជើងដួលបោកក្បាលស្លាប់! ប៉ុន្តែក្រោយការស៊ើបអង្កេតរបស់សម្តកិច្ចជំនាញបានរកឃើញនៅក្បែរសាកសពរបស់ស្ត្រីរងគ្រោះមាន វែកមួយហើយសមត្តកិច្ចជំនាញបានពិនិត្យមើលទៅលើសាកសពទើបដឹងថា ការពិតគឺជាករណីហឹង្សារដោយជាក់ស្តែង បុរសជាប្តីបានវាយសម្លាប់ប្រពន្ធខ្លួនឯងនៅនឹងកន្លែងតែម្តង។

ជនបង្ករដែលជាប្តីរបស់ស្ត្រីរងគ្រោះមានឈ្មោះ អឿន អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុបមានស្រុក កំណើតនៅក្នុងភូមិកំពង់ក្តី ឃុំខ្ពង់រាប កោះសូទិន កំពង់ចាម បានប្រើអំពើហឹង្សារទៅលើប្រពន្ធរបស់ខ្លួនអោយ ស្លាប់បាត់បង់ជីវិតនោះមានឈ្មោះខេន ស្រីខួច អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅក្នុងភូមិប្រាសាទ ឃុំភ្នំសន្ទុក ស្រុកភ្នំសន្ទុក ខេត្តកំពង់ធំ។ អ្នកទាំងពីរនាក់នោះ មានកូនចំនួន៣នាក់ហើយសព្វថ្ងៃស្នាក់នៅ ផ្ទះជួលក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅធ្វើការពិនិត្យជាក់ស្ដែងនិងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី៕

ខឹងប្រពន្ធស្ដីអោយរឿងផឹកស្រា វាយក្បាលប្រពន្ធ៧វែក ស្លាប់ចោលកូនតូច៣នាក់

Comments
Loading...