ព្រៃផ្សៃ​ណាស់! ស្ដាប់​ចម្លើយ​សារភាព​របស់​ឃាតករ​ដៃ​ឆៅ​អា​រក​សម្លាប់​នៅ​រាត្រី​ឆ្លង​ឆ្នាំ គឺគ្រាន់តែដោយសារ..

ខេត្តសៀមរាប ៖ បន្ទាប់​ពី​ចាប់ខ្លួន​បាន​ឃាតករ​ដៃ​ឆៅ​អា​រក​សម្លាប់​នៅ​រាត្រី​ឆ្លង​ឆ្នាំ​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៦ នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប ជន​ដៃដល់​ជា​ឃាតករ​បាន​ឆ្លើយ​សារភាព​ហើយ ។

លោក​វរសេនីយ៍​ឯ​ក‌ ភឹង ចិន្ដា​រ៉េ​ត ស្នងការ​រង​នគរបាល និង​ប្រធាន​ការិយាល័យ​កណ្ដាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឃាតករ​ឈ្មោះ ជា សុខ​ជៀន អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន​សុខ​ភា​ព‌ (B.H.I.P) មាន​ទីលំនៅ​ស្រុក​រលារ​ប្អៀ​រ ខេត្ត​កំពង់​ឆ្នាំ​ង‌ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ក្រុង​សៀមរាប ។ ចំណែក​ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ឃុ​យ សុ​ឃឹ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្រែ​ស្រូវ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត (​ស្លាប់​ដោយ​អា​រក​), ២-​ឈ្មោះ វេ​ត រ​ដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​គោ​ព្រិច ឃុំ​សូ​ភី ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ (​ស្លាប់​ដោយ​អា​រក​) និង ៣-​ឈ្មោះ ឡេ​ង ស្រី​ពៅ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​កា​រ៉េ​ន​ជោ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ (​រង​របួស​ធ្ងន់ធ្ងរ ពិសេស​លើ​ផ្ទៃមុខ​) ។ ទាំង​៣​នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​អាហារ​បំប៉ន​សុខភាព BhiP ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​ឃាតករ​ដៃ​ឆៅ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន ដោយ​រូ​បគេ​ម្នាក់ឯង​បាន​ដាក់​ថ្នាំ​សណ្ដំ​ចូល​ទៅ​ក្នុង​ទឹក​ឲ្យ​ជន​រង​គ្រោះ​ផឹក​ឲ្យ​សន្លប់ រួច​យក​ពូថៅ​កាប់​ជន​រង​គ្រោះ​រហូត​ស្លាប់​ភ្លាម​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ រួច​រត់គេច​ខ្លួន​តែ​ម្តង តែ​ទីបំផុត​នៅ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន៕


ស្ដាប់​ចម្លើយ​សារភាព​របស់​ឃាតករ​ដៃ​ឆៅ​អា​រក​សម្លាប់​នៅ​រាត្រី​ឆ្លង​ឆ្នាំ

ព័ត៌មានពាក់ព័ន្ធ៖ អាសូរ​ណាស់​ !! ៣នាក់ត្រូវគេអារ.កសម្លាប់ ស្ត្រី​ម្នាក់​នៅ​មាន​ដង្ហើម​ ខណៈ​២នាក់ទៀតស្លាប់អស់ហើយ…

ខេត្តសៀមរាប៖ ​កាលពី​​វេលា​ម៉ោង ​០៦​​ព្រឹក​​​​​ ថ្ងៃ​ទី​០១​ ខែ​មករា ​​២០១៧​នេះ​ ​​​នៅ​ចំណុច​បន្ទប់​ជួល ក្រុម​ទី​៦ ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប។ យ៉ាង​ហោចណាស់ ក៏​មានមនុស្ស​៣​នាក់ ​ត្រូវ​បាន​ឃាតក​អារ​.ក​សម្លាប់​ ក្នុង​បន្ទប់​ជួល ​បណ្ដាល​ឲ្យ​ស្លាប់​បុរស​២​នាក់ ​និង​ស្ត្រី​ម្នាក់​រង​របួស​ជា​ទម្ងន់ផងដែរ។

​ប្រភពបានឲ្យដឹងថា ជនរងគ្រោះ​​ទាំង​​៣​នាក់​នោះ​មាន​​ ទី​១- ឈ្មោះ ឃុន សុ​យឹ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន អាហារ​បំប៉ន​មាន​ស្រុកកំណើត ភូមិ ស្រែ​ស្រូវ ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត កំពត​​(​ស្លាប់​)។ ទី២-ឈ្មោះ វេត រដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​ធ្វើការ​ក្រុមហ៊ុន​ជាមួយគ្នា មាន​ស្រុកកំណើត​ភូមិ​គោក​ព្រិច ឃុំ​សូ​ភី ស្រុក​អរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​​​(​ស្លាប់​)។ ទី៣-ឈ្មោះ ឡេង ស្រី​ពៅ​ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន ជាមួយគ្នា​(​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​) មាន​ស្រុកកំណើត​ភូមិ​ការេ​ន​ជោ ឃុំ អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​៣​នាក់​នេះ ​២​នាក់​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ​​និង​ម្នាក់​ទៀតជា​មិត្តភក្ដិ។

ក្នុង​​ករណី​ឃាតកម្ម​ខាង​លើ​នេះ មិន​ទាន់ដឹង​ថា​ផ្ដើម​ចេញ​ពី​មូលហេតុ​អ្វី​នោះ​ទេ​ ​ហើយ​សមត្ថកិច្ច​កំពុង​បើក​ការ​ស្រាវជ្រាវ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​ស្វែងរក​ឃាតក។

ចំពោះ​ករណី​ឃាតកម្ម​នេះ ​ស្ត្រី​ម្នាក់ ដែល​ត្រូវ​គេ​អារ​.ក​កាត់​ដៃ​ម្ខាង​ចោល​ នៅ​មាន​ដង្ហើម ក៏​ខល​ទៅ​ឲ្យ​បងប្អូន​មក​ជួយ​សង្គ្រោះ ហើយ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​មិន​ដឹង​វាសនា​ទៅ​ជា​យ៉ាង​ណានោះទេ៕​​


ជនរងគ្រោះ


ជនរងគ្រោះ


ជនរងគ្រោះ


ជនរងគ្រោះ

Comments
Loading...