ហួសចិត្ត!! ថាជិះម៉ូតូលើផ្លូវទៅគ្រោះថ្នាក់ សូម្បីតែជិះទូកសោះក៏បុកគ្នាស្លាប់ដែរ

ខេត្តកណ្ដាល៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ​យ៉ យ៉ាំង​សាវ ភេទ​ប្រុស​អាយុ២៦ឆ្នាំ​ជនជាតិ​វៀតណាម មានទីលំនៅៗ ភូមិ​ខ្នារ​តាំងយូ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល ។ កាលពី​វេលា​ម៉ោង០១និង៣០នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី៣មករា ឆ្នាំ២០១៧នេះ នៅ​ចំណុច​ចុង​ព្រែ​កតា​សោម(ស្ពាន​លេខ៣៦)ភូមិ​រាំង​ជួរ ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្តកណ្តាល។

វត្ថុតាង និង​ស្លាកស្នាម៖ ទូក​ស្មាច់​តាក់​រ៉ាង ០១គ្រឿង​របស់​ជនរងគ្រោះ មាន​ស្នាម​រលាត់​ថ្នាំ​នៅ​គែមទូក​ខាងឆ្វេង​ប្រវែង១៦៩ សង្ទីម៉ែត្រ។ ទូក​ម្ខាង​ទៀត​ជា​របស់​ឡូត៍​សហគមន៍ ទូក​ស្មាច់​ដូចគ្នា​មាន​ស្នាម។

កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ ទូក​របស់​ជនរងគ្រោះ បាន​បើក​យ៉ាង​លឿន ក្នុងទិសដៅ​ពី​លិច​មក​កើត​ដល់​ចំណុច កន្លែងកើតហេតុ​ស្របពេល​ដែល​ទូក​សហគមន៍ ដែល​បើក​ដោយ​ឈ្មោះ​ឃឹម រុន​និង​ឈ្មោះ​យឹម ថា​ជិះ​ជាមួយ បាន​បុក​បញ្ឆិត​គ្នា​ហើយក៏​បណ្តាល​ឲ្យ​លិច​ក្រឡាប់​ទូក​របស់​ជនរងគ្រោះ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់៕សាវុធ នី


ហួសចិត្ត!! ថាជិះម៉ូតូលើផ្លូវទៅគ្រោះថ្នាក់ សូម្បីតែជិះទូកសោះក៏បុកគ្នាស្លាប់ដែរ


ហួសចិត្ត!! ថាជិះម៉ូតូលើផ្លូវទៅគ្រោះថ្នាក់ សូម្បីតែជិះទូកសោះក៏បុកគ្នាស្លាប់ដែរ


ហួសចិត្ត!! ថាជិះម៉ូតូលើផ្លូវទៅគ្រោះថ្នាក់ សូម្បីតែជិះទូកសោះក៏បុកគ្នាស្លាប់ដែរ


ហួសចិត្ត!! ថាជិះម៉ូតូលើផ្លូវទៅគ្រោះថ្នាក់ សូម្បីតែជិះទូកសោះក៏បុកគ្នាស្លាប់ដែរ

Comments
Loading...