ស្រៀវណាស់!! ឡានដឹកឈើដាច់ហ្រ្វាំង បុកគំនរដី គៀបតៃកុងស្លាប់យ៉ាងអាណោចអាធម

(ពោធិ៍សាត់)៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​រសៀល​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅ​ចំណុច​ចំណោទ​ចិន​យំ ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់។ រថយន្ត​Hino ដឹកឈើ​ក្រហម របស់​ក្រុមហ៊ុន «MDS» មួយគ្រឿង បាន​ដាច់​ហ្វ្រាំង រួច​ទៅបុក​គំនរ​ដី របស់​ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវ បណ្តាល​ឲ្យ​គំនរ​ឈើ​បន្តទៅ​បុក​គៀប​ជាប់​តៃកុង ក្នុង​រថយន្ត​ស្លាប់ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ។

រថយន្ត​បង្ក​ម៉ាក​Hino ពណ៌​ស​ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-0519 ដឹកឈើ​ក្រហម​ចេញពី​ក្រុមហ៊ុន «MDS» បើកបរ​ដោយ​ឈ្មោះ វេ ហ៊ុល អាយុ២៣ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ល្វា ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ដ​ដាច់​ហ្វ្រាំង រួច​ទៅបុក​គំនរ​ដី របស់​ក្រុមហ៊ុន​ចិន ដែល​កំពុង​ស្ថាបនា​ផ្លូវជាតិ​លេខ៥៥ បណ្តាល​ឲ្យ​គំនរ​ឈើ​បន្តទៅ​បុក​គៀប​ជាប់​តៃកុង ក្នុង​កាប៊ីន​រថយន្ត ស្លាប់ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ៕ សាវុធ នី


ឡានដឹកឈើដាច់ហ្រ្វាំង បុកគំនរដី គៀបតៃកុងស្លាប់យ៉ាងអាណោចអាធម


ឡានដឹកឈើដាច់ហ្រ្វាំង បុកគំនរដី គៀបតៃកុងស្លាប់យ៉ាងអាណោចអាធម


ឡានដឹកឈើដាច់ហ្រ្វាំង បុកគំនរដី គៀបតៃកុងស្លាប់យ៉ាងអាណោចអាធម


ឡានដឹកឈើដាច់ហ្រ្វាំង បុកគំនរដី គៀបតៃកុងស្លាប់យ៉ាងអាណោចអាធម

Comments
Loading...