សាហាវម៉េសលោកបង គ្រាន់តែមនុស្សស្រីជិះម៉ូតូ ប៉ះឡានតិចតួច ជិះដេញបុកគ្នាហើយ ចុះវៃគ្នាហើមមុខទៀត..

គ្រាន់តែជិះម៉ូតូជ្រុលជើងប៉ះទ្វាររថយន្ដសោះ បុរសចិត្តខ្លាំងបើករថយន្ដដេញបុកបណ្ដាលអោយដួលម៉ូតូ០២គ្រឿង រងរបួស០៣នាក់ ហើយថែមទាំងចុះមកវាយនារីរងគ្រោះបណ្ដាលអោយហើមមុខទៀត

ភ្នំពេញ៖ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ហេតុការណ៍បង្កការភ្ញាក់ផ្អើលកើតឡើងនៅចំណុចផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារបុរសចិត្តខ្លាំងម្នាក់បើករថយន្ដដេញបុកម៉ូតូបណ្ដាលអោយមនុស្ស០៣នាក់របួសធ្ងន់ស្រាល។

​សាក្សីបានអោយដឹងថា មុនពេលកើតហេតុមានការកកស្ទះចរាចរណ៍ និងផ្លូវមានសភាពចង្អៀត ពេលនោះមានយុវតីម្នាក់បានជិះម៉ូតូឌុបប្អូនប្រុសហើយក៏ជ្រុលជើងប៉ះជាមួយទ្វាររថយន្ដមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-9237 ស្រាប់តែពេលនោះជនបង្ក (អ្នកបើកបររថយន្ដ) បើករថយន្ដដេញបុកយុវតីខាងលើដើម្បីសម្ដែងឬទ្ធីអោយស្រីស្នេហ៍ឃើញ បណ្ដាលអោយដួលខ្ទាតត្រូវស្រ្ដីម្នាក់ទៀតដែលកំពុងជិះម៉ូតូមួយគ្រឿងផ្សេងទៀតបណ្ដាលអោយដួលបាក់ជើងរបួសធ្ងន់ពីរនាក់ និងស្រាលម្នាក់ មិនតែប៉ុណ្ណោះជនបង្កថែមទាំងចុះពីលើរថយន្ដមកដាល់មុខនារីរងគ្រោះបណ្ដាលអោយហើមទៀតផង។

ក្រោយឃើញហេតុការណ៍នេះប្រជាពលរដ្ឋនៅក្បែរនោះបានចេញមកជួយអន្ដរាគមន៍ និងការពារជនរងគ្រោះមិនអោយជនបង្កធ្វើបាបឡើយ។ ខណៈឃើញប្រជាពលរដ្ឋមកច្រើនជនបង្កក៏បានជិះម៉ូតូឌុបរត់គេចខ្លួនបាត់ ដោយទុកស្រីស្នេហ៍ដែលជិះឡានជាមួយអោយនៅកន្លែងកើតហេតុម្នាក់ឯង៕ សាវុធ នី

គ្រាន់តែជិះម៉ូតូជ្រុលជើងប៉ះទ្វាររថយន្ដសោះ បុរសចិត្តខ្លាំងបើករថយន្ដដេញបុកបណ្ដាលអោយដួលម៉ូតូ០២គ្រឿង រងរបួស០៣នាក់

Comments
Loading...