ឆ្នេរ​ខ្សាច់​កោះ​ទ្រង់​ ឆក់​ជីវិត​ក្មេង​ប្រុស​ជំទង់​៣​នាក់​យ៉ាង​រន្ធត់

ខេត្តក្រចេះ ៖ ក្មេង​ៗ​​វ័យ​ជំទង់​ជា​សិស្សសាលា និង​អ្នក​ទេសចរណ៍​ជាច្រើន​បាន​​នាំ​គ្នា​ទៅ​ងូតទឹក​​នៅ​ឆ្នេរ​ខ្សាច់​កោះ​ទ្រង់​ រហូត​ព្រលប់​ស្រាប់​​តែ​​ក្មេង​ប្រុស​ជំទង់​​៣​នាក់​​មិន​ឃើញ​មក​យក​ម៉ូតូ​វិញទៀត ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រលប់​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ឆ្នេរ​ខ្សាច់​កោះ​ទ្រង់ ទល់មុខ​ទីប្រជុំជន​ខេត្តក្រចេះ លុះដល់​ថ្ងៃ​ទី​៣០ ខែធ្នូ ទើប​កម្លាំង​សមត្ថកិច្ច និង​ក្រុម​គ្រួសារ​រាវរក​សព​ឃើញ​បន្តបន្ទាប់​គ្នា​តែ​ម្តង ។

បើ​តាម​នគរបាល​ក្រុង​ក្រចេះ​បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះជា​សិស្ស​ទាំង​៣​នាក់​ជា​មិត្តភក្តិ​គ្នា​មាន ១-​ឈ្មោះ គង់ វា​សា​នា អាយុ​១៥​ឆ្នាំ ២-​ឈ្មោះ ផុ​ន សុធា​រាជ អាយុ​១៤​ឆ្នាំ ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ និង ៣-​ឈ្មោះ វុ​ធ លី​ហេង អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ។
សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ យុវជន​រង​គ្រោះ​និង​គ្នីគ្នា​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ឆ្លង​ទូក​ទៅ​ងូតទឹក​លេង​នៅ​លើ​ឆ្នេរ​ខ្សាច់​កោះ​ទ្រង់ រហូត​ព្រលប់​ថ្ងៃ​ដដែល​គេ​មិន​បានឃើញ​យុវជន​ទាំង​៣​នាក់ ត្រឡប់​មក​យក​ម៉ូតូ​វិញ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។

លោក​វរសេនីយ៍ទោ នេ​ត លី​ន អធិការ​នគរបាល​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ពី​ការ​បាត់​ក្មេង​ប្រុស​វ័យ​ជំទង់​ទាំង​៣​នាក់​នេះ នគរបាល និង​សាច់ញាតិ​បាន​ដើរ​រក ក៏​បាន​ប្រទះ​ឃើញ​កាបូបស្ពាយ​ដាក់​សៀវភៅ និង​សម្លៀក​បំពាក់​របស់​ពួក​គេ​ទាំង​៣​នាក់​នៅ​ចោល​និង​ឆ្នេរ​ខ្សាច់ ទើប​នគរបាល​កំណត់​ថា ពួក​គេ​ទាំង​៣​នាក់​ពិតជា​ជួប​ហេតុការណ៍​លង់ទឹក​ទន្លេ ។

ក្នុង​ស្ថានការណ៍​ចុះ​រាវរក​សាកសព​ក្រុម​ក្មេង​ប្រុស​ជំទង់​ទាំង​៣​នាក់​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ស្រ​ស្រាក់​ស្រ​ស្រាំ​ពី​កម្លាំង​នគរបាល​ជា​ច្រើន​នាក់​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត​បាន​ដាក់​បទបញ្ជា​ឲ្យ​នគរបាល​បន្ថែម​កម្លាំង​ធ្វើការ​រុករក​ឲ្យ​អស់​លទ្ធភាព ។
លោក​វរសេនីយ៍ទោ នេ​ត លី​ន បាន​បញ្ជាក់​ថា សាកសព​របស់​ពួក​គ​គេ​ទាំង​៣​នាក់​ត្រូវ​បាន​រក​ឃើញ និង​ស្រង់​ចេញពី​ទឹក​បានជា​បន្តបន្ទាប់​នៅ​ក្បែរ​កន្លែង​កើតហេតុ​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ក្រោយ​កើតហេតុ​មួយ​យប់​រួច​មក ។

គួរ​បញ្ជាក់​ថា ទីតាំង​ឆ្នេរ​ខ្សាច់​កោះ​ទ្រង់​ត្រូវ​បាន​សហគមន៍​ទេសចរណ៍​កោះ​ទ្រង់​បង្កើត​ជា​តំបន់​អេកូ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ទេ​ចរណ៍​ជាតិ​ទៅ​ងូតទឹក​លេង​នៅ​ក្នុង​រដូវ​ទឹកសម្រក ។ ហើយ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រដូវ​ទឹកសម្រក​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​បាន​នាំ​គ្នា​ជិះ​ដ​ឆ្លង​ទៅ​ងូតទឹក​លេង​នៅ​តំបន់ឆ្នេរ​ខ្សាច់​នោះ ។

ពាក់ព័ន្ធ​ហេតុការណ៍​យុវជន​វ័យ​ជំទង់​លង់ទឹក​ស្លាប់​ទាំង​៣​នាក់​នេះ លោក រុន ភា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បញ្ជាក់​ថា ទីតាំង​ទេសចរណ៍​សហគមន៍​កោះ​ទ្រង់ គឺ​អាជ្ញាធរ​មិន​ទាន់​បាន​កំណត់​ឲ្យ​ទៅ​លេង​នៅឡើយ​ទេ ហើយ​តំបន់​ដែល​ពួក​គេ​ទៅ​ងូតទឹក​លេង និង​បាន​ជួប​ហេតុការណ៍​លង់​ស្លាប់​នោះ គឺ​មិន​នៅ​ក្នុង​ដែន​កំណត់​របស់​សហគមន៍​នោះ​ទេ ។

ឧប្បត្តិហេតុ​យ៉ាង​រន្ធត់​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទ្រង់ទ្រាយ​ធំ​មួយ​ក្នុង​ខេត្ត ដែល​កំពុង​តែ​ធ្វើ​អាជីវកម្ម​បូម​យ៉ាង​សកម្ម​ជា​រៀងរាល់ថ្ងៃ ។ ការ​ចោទប្រកាន់​នេះ​ធ្វើ​ឡើង​ស្រប​ការ​លង់ទឹក​ស្លាប់​របស់​ក្មេង​ប្រុស​ជំទង់​ទាំង​៣​នាក់​នេះ​កើតឡើង​នៅ​ក្បែរ​សា​ឡង់​បូម​ខ្សាច់​របស់​ក្រុម​ឈ្មួញ ៕ សាវុធ នី


ឆ្នេរ​ខ្សាច់​កោះ​ទ្រង់​ ឆក់​ជីវិត​ក្មេង​ប្រុស​ជំទង់​៣​នាក់​យ៉ាង​រន្ធត់


ឆ្នេរ​ខ្សាច់​កោះ​ទ្រង់​ ឆក់​ជីវិត​ក្មេង​ប្រុស​ជំទង់​៣​នាក់​យ៉ាង​រន្ធត់


ឆ្នេរ​ខ្សាច់​កោះ​ទ្រង់​ ឆក់​ជីវិត​ក្មេង​ប្រុស​ជំទង់​៣​នាក់​យ៉ាង​រន្ធត់


ឆ្នេរ​ខ្សាច់​កោះ​ទ្រង់​ ឆក់​ជីវិត​ក្មេង​ប្រុស​ជំទង់​៣​នាក់​យ៉ាង​រន្ធត់


ឆ្នេរ​ខ្សាច់​កោះ​ទ្រង់​ ឆក់​ជីវិត​ក្មេង​ប្រុស​ជំទង់​៣​នាក់​យ៉ាង​រន្ធត់


ឆ្នេរ​ខ្សាច់​កោះ​ទ្រង់​ ឆក់​ជីវិត​ក្មេង​ប្រុស​ជំទង់​៣​នាក់​យ៉ាង​រន្ធត់


សូមទស្សនាវីដេអូ៖

Comments
Loading...