អាណោចអាធមណាស់! ឮ​ដំណឹង​ថា Angelina Jolie ស្រកសល់តែ ៣៧ គីឡូក្រាម និងមានវិបត្តផ្លូវចិត្តធ្ងន់ធ្ងរ​

យោងតាម​ទស្សនាវដ្ដី National Enquirer ឱ្យ​ដឹង​ថា បន្ទាប់ពី​លែងលះ​លោក Brad Pitt អ្នកស្រី Jolie នឿយហត់​ទាំង​ផ្លូវកាយ​និង​ចិត្ត​។ ទំព័រមុខ​ទស្សនាវដ្ដី National Enquirer បានសរសេរថា “Angelina Jolie ស្រក​ទម្ងន់សល់តែ ៣៧ គីឡូក្រាម ជិត​ស្លាប់ និង​កំពុង​ដេក​សម្រាក​នៅ​មន្ទីរពេទ្យ​”​។​

យោងតាម​ប្រភពដ៏ដែលបាន​លាតត្រដាង​ថា អ្នកស្រី Angelina Jolie មាន​បញ្ហា​​សតិអារម្មណ៍ធ្ងន់ធ្ងរ ដែលធ្វើឲ្យ​ផ្លូវកាយទ្រុឌទ្រោមធ្ងន់ធ្ងរ ​ក្រោយ​ការ​លែងលះ​លោក Brad Pitt ហើយ​គាត់​ចាប់ផ្តើម​ស្គម​ទៅៗ និង​ថែមទាំង​មានបំណង​សម្លាប់ខ្លួន​ទៀតផង​។​

​ទស្សនាវដ្ដី​បាន​បន្តថា “​ដោយ​សារភាព​តានតឹង​ពី​ការ​លែងលះ​ជាមួយ Brad Pitt អ្នកស្រី Angelina Jolie បាន​ស្រក​គីឡូ ​ហើយ​ថែមទាំង​បាក់​ទឹកចិត្តយ៉ាងខ្លាំង​”​។

​ប្រភព​បាន​និយាយថា “Angelina បានវង្វេងស្មារតី​។ គាត់​តែងតែ​សោកសៅ តែងតែ​រអ៊ូ​ប្រាប់​កូនៗ​ថា Brad ជា​ឪពុក​មិនល្អ​។ គាត់​មិន​ព្រម​ទទួលទាន​ឬក៏​ផឹក​រហូតដល់​សុខភាព​ទ្រុឌទ្រោម​។ Angie កំពុង​ឆ្លងកាត់​ពេលវេលា​លំបាក ​ដោយមាន​ឥរិយាបថ​ស្លន់ស្លោ និង​អារម្មណ៍​មិន​នឹងន​ទេ​”​។​

​យោងតាម​វេ​ប​សាយ Gossip Cop បានឱ្យដឹងថា វា​ជា​ការពិត​ដែល​អ្នកស្រី Angie កំពុង​ឆ្លងកាត់​ពេលវេលា​លំបាក ប៉ុន្តែ​គាត់​នៅតែ​ព្យាយាម​មើលថែ​ខ្លួនឯង​ដើម្បី​កូនៗ​របស់គាត់ ហើយ​កាលពីពេល​ថ្មីៗ​នេះ អ្នកតំណាង​របស់​អ្នកស្រី​បាន​ច្រានចោល​ដំណឹង​ដែលថា Angie បាន​ដួលសន្លប់​ដែល​តម្រូវឱ្យ​ស្នាក់នៅ​មន្ទីរពេទ្យ​៕


ទស្សនាវដ្ដី National Enquirer


​ទស្សនាវដ្ដី National Enquirer


​ទស្សនាវដ្ដី National Enquirer

Comments
Loading...