រន្ធត់ណាស់!! ក្រុមឧទ្ទាម ISIS បានបង្ហោះវីដេអូថ្មីមួយទៀតដុតសម្លាប់ទាហានតួកគីទាំងរស់.. (មានវីដេអូ)

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី​កាលពី​ថ្ងៃ​ទី​២២ ធ្នូ បាន​ផ្សាយ​វី​ដេ​អូ​មួយ ដែល​បង្ហាញ​បុរស​២​នាក់​ជា​ទាហាន​តួ​ក​គី​ត្រូវ​ដុត​សម្លាប់​ទាំង​រស់ ខណៈ​កងទ័ព​តួ​ក​គី​កំពុង​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ភេរវកម្ម​នេះ ហើយ​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ ។

វី​ដេ​អូ​នេះ​ហាក់ដូចជា​ថត​នៅ​ខេត្ត​អា​ឡែ​ប​តំបន់​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បង្ហាញ​បុរស​២​នាក់​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ត្រូវ​គេ​ដាក់​ក្នុង​ទ្រុង​មួយ​មុន​ពេល​គេ​ទាញ​អូស​យក​ចេញ​ចង ហើយ​ត្រូវ​គេ​ដុត​សម្លាប់​ទាំង​រស់ គួរ​ឱ្យ​អាណោចអាធ័ម​បំផុត ។

ក្នុង​វី​ដេ​អូ​នេះ ឃាតករ​ដែល​និយាយ​ភាសា​តួ​ក​គី​បាន​វាយប្រហារ​លើ​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ដែល​រូបគេ​ចោទប្រកាន់​ជា​ពិសេស​ថា បើក​មូលដ្ឋាន​អាកាសចរណ៍​តួ​ក​គី INCIRLIK ភាគ​ខាងត្បូង​ប្រទេស​ឱ្យ​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​ប្រើប្រាស់ ហើយ​អំពាវនាវ​ឱ្យធ្វើ​ការ​បំផ្លិចបំផ្លាញ​នៅ​តួ​ក​គី ។

រូបភាព​ចាក់​ផ្សាយ​នា​ថ្ងៃ​ទី​២២ ធ្នូ ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម នាំ​ឱ្យ​គេ​នឹកឃើញ​វី​ដេ​អូ​មួយទៀត​ចេញផ្សាយ​កាលពី​ឆ្នាំទៅ​មិ​ញ បង្ហាញ​ពី​ការ​ដុត​សម្លាប់​ទាំង​រស់​អ្នក​បើក​យន្តហោះ​ហ្ស៊​ក​ដា​នី​ម្នាក់ ដែល​ក្រុម​ជី​ហា​ដ​ចាប់​បាន​នៅ​ស៊ី​រី​ក្រោយ​យន្តហោះ​គេ​ធ្លាក់ ។

មុន​ត្រូវ​ដុត​សម្លាប់ ជន​រង​គ្រោះ​ទាំង​២​បាន​បង្ហាញខ្លួន​ជា​ភាសា​តួ​ក​គី ម្នាក់​ឈ្មោះ FETHI SAHIN និង​ម្នាក់​ទៀត​ឈ្មោះ SEFTER TAS អាយុ​២១​ឆ្នាំ ។

កងទ័ព​តួ​ក​គី​ធ្លាប់​អះអាង​កាលពី​ខែ​មុន​ថា បាន​បាត់​ការ​ទាក់ទង​ជាមួយ​ទាហាន​២​នាក់​នៅ​ស៊ី​រី តែ​ក្រោយមក​ទីភ្នាក់ងារ​ព័ត៌មាន AMAQ របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​និយាយ​ថា ពួក​គេ​ត្រូវ​ចាប់ពង្រត់ ៕


ក្រុមឧទ្ទាម ISIS បានបង្ហោះវីដេអូថ្មីមួយទៀតដុតសម្លាប់ទាហានតួកគីទាំងរស់


ក្រុមឧទ្ទាម ISIS បានបង្ហោះវីដេអូថ្មីមួយទៀតដុតសម្លាប់ទាហានតួកគីទាំងរស់


ក្រុមឧទ្ទាម ISIS បានបង្ហោះវីដេអូថ្មីមួយទៀតដុតសម្លាប់ទាហានតួកគីទាំងរស់


ក្រុមឧទ្ទាម ISIS បានបង្ហោះវីដេអូថ្មីមួយទៀតដុតសម្លាប់ទាហានតួកគីទាំងរស់


ក្រុមឧទ្ទាម ISIS បានបង្ហោះវីដេអូថ្មីមួយទៀតដុតសម្លាប់ទាហានតួកគីទាំងរស់


សូមទស្សនាវីដេអូ៖

Comments
Loading...