សញ្ញា ៥យ៉ាង ដែលបង្ហាញថា អ្នកមានជំងឺស្ត្រេសធ្ងន់ធ្ងរ ប៉ុន្តែអ្នកមិនដែលចាប់អារម្មណ៍ពីវា

អ្នកដឹងហើយថាការស្ត្រេស ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរខ្លាំងណាស់ ចំពោះសុខភាពរបស់អ្នក។ ប៉ុន្តែអ្នកខ្លះក៏មិនដែលដឹងថាស្ត្រេសនោះមានរូបរាងយ៉ាងម៉េចដែរ ទើបធ្វើអោយពួកគេមិនអើរពើចំពោះអាការៈប្លែកៗដែលបានកើតឡើងលើខ្លួន។ ខាងក្រោមនេះជាសញ្ញាធំៗមួយចំនួន ដែលអ្នកគួរតែដឹងអំពីជំងឺស្ត្រេស៖

១. ចេះតែព្រួយបារម្ភ​អំពីបញ្ហាការងារ និងជីវិតឥតឈប់ឈរ
ភាពមិនអាចប្រឈមនឹងឧបសគ្គក្នុងជីវិត និង មិនអាចគ្រប់គ្រងការងារគឺជាបញ្ហាទី ១ ដែលបណ្តាលអោយមានជំងឺស្ត្រេស។ ការព្រួយបារម្ភឥតឈប់ឈរអាចនាំអោយមានបញ្ហាផ្លូវចិត្ត និង សរីរវិទ្យា។ ប្រសិនបើអ្នកចេះតែបើកមើល email, ទូរស័ព្ទ, ចេះតែពិនិត្យមើលក្រដាសការងាររបស់អ្នកម្តងហើយម្តងទៀត ឥតឈប់ឈរនៅពេលយប់ នោះអ្នកទំនងជាមានជំងឺស្ត្រេសហើយ។

២. អ្នកមិនអាចអត់ធ្មត់បាន
កង្វះនៃភាពអត់អោន ហើយឆាប់ឆេវឆាប់ជាមួយនឹងសមាជិកគ្រួសារ រឺក៏មិត្តភក្តិគឺជាសញ្ញាយ៉ាងច្បាស់មួយនៃជំងឺស្ត្រេស។ ប្រសិនបើអ្នករកឃើញថាខ្លួនអ្នននិយាយម៉ាត់ៗជានិច្ចជាមួយអ្នកដទៃ ហើយឆាប់ខឹងនោះ, អ៊ីចឹងដល់ពេលហើយដែលអ្នកត្រូវរកជំនួយ ដើម្បីបន្ធូរបន្ថយសំពាធរបស់អ្នក។

៣. ការឈឺចាប់នៅក្នុងរាងកាយជាច្រើនប្រភេទ
ពេលដែលអ្នកមានអារម្មណ៍ស្ត្រេសនោះអ្នកទំនងជាចាប់ផ្តើម ជួបប្រទះនឹងការឈឺចុកចាប់នៅលើរាងកាយរបស់អ្នក ដែលមានអាចពន្យល់បាន។ ការបង្ហាញយ៉ាងច្បាស់មួយនៃជំងឺស្ត្រេសនោះគឺមានបញ្ហាក្រពះ។ រោគសញ្ញានៃរាយកាយជាច្រើនផ្សេងទៀតមានដូចជាដំបៅក្រពះ, ដំបៅមាត់, សាច់ដុំប៉ោង និងតឹង, ឈឺទ្រូង និងដង្ហើមខ្លី រឺញ័រទ្រូង។ ជំងឺរលាកសន្លាក់អាចបណ្តាលអោយមានបញ្ហា និង ការឈឺក្បាលនឹងជាសញ្ញាទូទៅ។

៤. អ្នកទទួលរងការគេងមិនលក់
ជំងឺគេងមិនលក់ និង ការគេងមិនលក់ស្រួល (គេងភ្ញាក់ៗ) គឺជារោគសញ្ញាដែលទាក់ទងទៅនឹងជំងឺស្ត្រេស។ ការគេងមិនលក់ និង គេងច្រើនហួសកំរិតទាំងពីរនេះមានភាពតានតឹងដែលជំរុញអោយគេងច្រើនពេក អាចធ្វើអោយមានអារម្មណ៍អស់កំលាំង។ បញ្ហានេះអាចត្រូវបានកែប្រែអោយត្រឹមត្រូវឡើងវិញ ដោ​យការញុំាអាហារដែលផ្តល់អោយមានសុខភាពល្អ, ធ្វើលំហាត់ប្រាណ, ធ្វើយ៉ូហ្គា និង ការធ្វើសមាធិ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកត្រូវតែស្វែងរកដើមចមនៃបញ្ហារបស់អ្នក ព្រោះវាអាចជួយបានច្រើន។ ការគេងមិនស្កប់ស្កល់, យល់សប្តិអាក្រក់ រឺ ការព្រួយបារម្ភឥតឈប់ឈរនៅពេលយប់ទាំងអស់នេះធ្វើអោយរំខានដល់ស្ថានភាពនៃចិត្ត ដែលអាចបញ្ចាំងនៅក្នុងការសុបិន្តរបស់អ្នក។ ការគេងគឺជាបញ្ហាទី ១ ដែលប្រឈមអ្នកទៅនឹងជំងឺស្ត្រេស។

៥. ការឡើងចុះទំងន់
ទាំងការឡើង និងចុះទំងន់ភ្លាមអាចជាប់ទាក់ទងទៅនឹងជំងឺស្ត្រេស ដែលធ្វើអោយមានការធ្លាក់ចុះនៃការរំលាយអាហាររបស់អ្នក។ វាជាលទ្ធផលក្នុងការធ្វើអោយឡើងទំងន់។ ស្ថានភាពនៃអារម្មណ៍របស់អ្នកមានឥទ្ធិពលទៅលើ ចំណងអាហារដែលនឹងធ្វើអោយមានបញ្ហាទៅលើទំងន់របស់អ្នក។ ស្ត្រេសគឺជាលទ្ធផលធ្វើអោយដំណើរឈាមរត់មិនបានល្អ​ ដោយសារតែកំរិតនៃអុកស៊ីសែនទាបសំរាប់កោសិកា។ សភាពផ្លូវចិត្តរបស់អ្នកដោយផ្ទាល់ធ្វើអោយប៉ះពាល់ដល់ ដំណើរការព្យាបាលរាងកាយរបស់អ្នក។​ ការញុំាមិនប្រក្រតី និងការញុំាឥតឈប់ឈរក៏ជាសញ្ញានៃជំងឺស្ត្រេសផងដែរ៕


អ្នកដឹងហើយថាការស្ត្រេស ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរខ្លាំងណាស់ ចំពោះសុខភាពរបស់អ្នក

Comments
Loading...