អស្ចារ្យ ម៉េស!! ការគេងស្រាត ផ្តល់អត្ថប្រយោជន៍ច្រើនដល់ម្លឹងផង.. (មានវីដេអូ)

តើអ្នកអាចស្ថិតនៅក្នុងសភាពអាក្រាតបានយូរប៉ុណ្ណាដែរ? ប្រាកដណាស់ដែលថាមនុស្សយើងភាគច្រើនមាន អារម្មណ៍រសាប់រសល់នៅពេលដែលអាក្រាតកាយ ហើយក៏មិនអាចគេងដោយសភាពបែបនេះបានដែរ តែអ្នកដឹងទេថាអ្នកវិទ្យាសាស្ត្របានបង្ហាញថា ការគេងអាក្រាតកាយអាចធ្វើអោយ សុខភាពរបស់មនុស្សយើងកាន់តែប្រសើរឡើង។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់វា៖

១- មានរាងស្អាត៖
នៅពេលដែលអ្នកគេងអាក្រាតនោះវាជួយកាត់បន្ថយអរម៉ូនស្ត្រេស ហើយអរម៉ូនដែលបម្លែងអាហារទៅជាថាមពលមានភាពប្រសើរឡើង ដែលជាកត្តាធ្វើអោយអ្នកមានរាងស្អាត។

២- ចរន្តឈាម៖
វាជួយអោយចរន្តឈាមរបស់អ្នកដើរស្រួល ព្រោះថាសភាពអាក្រាតនោះអាចអោយ លំហូរឈាមហូរដោយស្រួល និងសេរីផងដែរ

៣- ធ្វើអោយគុណភាពទឹកកាមប្រសើរឡើង៖
ការស្រាវជ្រាវបង្ហាញថា បុរសដែលគេងអាក្រាតកាយនោះទំនងជាមានទឹកកាម ដែលប្រសើរជាអ្នកដែលមិនធ្វើដូច្នោះ។ មូលហេតុគឺថាខោដែលតឹងពេកអាចធ្វើអោយពងស្វាសឡើងកំដៅ ដែលជាកត្តាធ្វើអោយសមត្ថភាពទឹកកាមចុះថយ។

៤- គេងស្កប់ស្កល់៖
ប្រសិនជាអ្នកជួបបញ្ហាគេងមិនលក់នោះ សូមសាកល្បងគេងអាក្រាតកាយនោះអ្នកនឹងឆាប់គេងលក់ ហើយគេងបានស្កប់ស្កល់ទៀតផងដោយសភាពអាក្រាតនេះជួយ ធ្វើអោយសីតុណ្ហភាពនៅក្នុងរាងកាយអ្នកមានតុល្យភាព តែអ្នកក៏ត្រូវកាត់បន្ថយសីតុណ្ហភាពម៉ាស៊ីនត្រជាក់ផងដែរ។

៥- ធ្វើអោយក្មេងជាងវ័យ៖
នៅពេលដែលអ្នកគេងទាំងស្លៀកខោអាវនោះរាងកាយរបស់អ្នកក្តៅ ហើយវាធ្វើអោយរំខាន់ដល់ការបញ្ចេញអរម៉ូនលូតលាស់ ដែលជួយជូសជុលកោសិកាស្បែក។ នៅពេលដែលអ្នកគេងអាក្រាតមានន័យថារាងកាយរបស់អ្នក ត្រជាក់ដែលជាអត្ថប្រយោជន៍របស់ការលូតលាស់នៃអរម៉ូននោះ៕

អស្ចារ្យ ម៉េស!! ការគេងស្រាត ផ្តល់អត្ថប្រយោជន៍ច្រើនដល់ម្លឹងផង..

សូមទស្សនាវីដេអូ៖

Comments
Loading...