តារាសម្តែង នាង ប៉ុបពី ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកទ្រូងផ្លូវ…(មានវីដេអូ)

(ភ្នំពេញ)៖ តារាសម្តែងភេទទីបីនាង ប៉ុប ពី បានបើករថយន្ដទាំងស្រវឹងបើកក្នុងល្បឿនលឿនហើយក៏ជ្រុលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយរបាំងថ្មពុះចែកទ្រូងផ្លូវចំនួនមួយកង់ខ្ទាតចេញពីគ្នាជិត២០ម៉ែត្រហើយរថយន្ដដាច់កង់ខាងមុខទៅមុខលែងរួច។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣៖២០នាទី ទាបភ្លឺ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២១៥កែងនឹងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រថយន្ដដែលនាងប៉ុបពីជិះម៉ាកកាមរីបាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2Y-5841 ដែលបើកបរដោយនាងប៉ុបពីផ្ទាល់ហើយស្ថិតក្នុងស្ថានភាពស្រវឹងស្រា។
អ្នកដែលឃើញហេតុការណ៌បានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កបើកក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៥ ទិសដៅពីត្បូងទៅជើងពេលមកដល់ចំណុចកើតហេតុបានជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយរបាំងថ្មចំនួនមួយកង់ខ្ទាតចេញពីគ្នាជិត២០ម៉ែត្រចំណែករថយន្ដដាច់កង់ខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួចក្នុងហេតុនេះដែរគឺមិនបណ្ដាលអោយមានអ្នករបួសនោះទេ។

ក្រោយពីបង្កហេតុតារ៉ាសំដែង កញ្ញា ប៉ុប ពី បានចុះពីរថយន្ដ បានត្រឺមឈរសើចនិងចុចទូរស័ព្ទប៉ុណ្ណោះ ដោយមិនបាននិយាយអ្វីទាំងអស់។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កព្រមទាំងអ្នកបើករថយន្ដទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕


តារាសម្តែង ប៉ុបពី ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកទ្រូងផ្លូវ


តារាសម្តែង ប៉ុបពី ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកទ្រូងផ្លូវ


តារាសម្តែង ប៉ុបពី ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកទ្រូងផ្លូវ


តារាសម្តែង ប៉ុបពី ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកទ្រូងផ្លូវ


តារាសម្តែង ប៉ុបពី ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកទ្រូងផ្លូវ


តារាសម្តែង ប៉ុបពី


តារាសម្តែង ប៉ុបពី


តារាសម្តែង ប៉ុបពី និង នាយ ចឺម


សូមទស្សនាវីដេអូ៖

Comments
Loading...