ទៀតហើយ!! សាសា ត្រូវបាន​គ្រិះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ «ពិ​ភព​ថ្មី» ប្រកាស​ឲ្យ​ចូល​ខ្លួន​សង​បំណុល រឿង​ខ្ចីលុយទិញ​រថយន្ត​ទំនើប​ម៉ាក Porsche

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ នេះ គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ «ពិភពថ្មី» ដែលជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា ហុង ពីវ បានចេញសេចក្ដីប្រកាសជាបន្ទាន់មួយ ជូនដល់កញ្ញា ឯក សុជាតា ហៅសាសា ជាកូនស្រីសំណព្វចិត្តរបស់ឧកញ៉ា អ៊ុត ធី ឲ្យចូលខ្លួនសងបំណុល រឿងខ្ចីលុយទិញរថយន្តស៊េរីទំនើប កប់ស៊េរី ម៉ាក Porsche ស៊េរី ២០១២ ខណៈដែលកន្លងមកនាង មិនបានគោរពតាមកិច្ចសន្យា។ គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ពិភពថ្មី បានប្រកាសទុកឱសានវាទ រយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ ជាកំហិត។

រថយន្តរបស់កញ្ញា សាសា អតីតពិធីការិនីធ្លាប់មានឈ្មោះល្បី ត្រូវបានគេដឹងថា ម៉ាក Porsche មានតម្លៃរាប់ម៉ឺនដុល្លារ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7888 ដែលបានខ្ចីលុយពីគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ «ពិភពថ្មី» ដើម្បីទិញរថយន្តដ៏ទំនើបនេះ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន នាងមិនបានចូលខ្លួន ដោះស្រាយបំណុល តាមកិច្ចសន្យា ដែលខ្លួនបានជំពាក់នោះឡើយ។

អតីតពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ CTN កញ្ញា ឯក សុជាតា ហៅ សាសា កន្លងមកត្រូវបានគេដឹងថា នាងហាក់សម្បូរទៅដោយរឿងអាស្រូវ មិនស្វាងសោះឡើយ ជាពិសេសរឿងរ៉ាវ ជាមួយនឹងលោក ឧកញ៉ា សុខ ប៊ុន កាលពីដើមខែកក្កដា ឆ្នាំ២០១៦ ដែលធ្វើឲ្យកក្រើកដល់មហាជន និងថ្នាក់ដឹកនាំធំៗជាច្រើន។ ជាមួយគ្នានេះ រឿងរ៉ាវ បង្កគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តបាត់ដំបង កាលពីអំឡុងខែកញ្ញា ក៏ជារឿងមួយមានការចាប់អារម្មណ៍ខ្លាំងផងដែរ។

ប៉ុន្តែនៅពេលនេះ កញ្ញា សាសា បានជួបប្រទះនូវរឿងថ្មីមួយទៀតហើយ គឺការបែកធ្លាយព័ត៌មាន គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ «ពិភពថ្មី» ប្រកាសឲ្យចូលខ្លួនដោះស្រាយបំណុល ក្នុងកិច្ចសន្យាខ្ចីប្រាក់ ទិញរថយន្តទំនើបមកជិះ យ៉ាងសង្ហា ដែលជាដំណឹងមួយ ប៉ះពាល់ដល់កិត្តិយសរបស់នាង យ៉ាងខ្លាំង។


កញ្ញា សាសា


កញ្ញា សាសា


កញ្ញា សាសា

ប្រភព៖ Breakingnewsreal

Comments
Loading...