បុរស​ចិន​ម្នាក់​ ត្រូវ​គ្រូពេទ្យ​បណ្ដុះ​ច្រមុះ​ថ្មី​ នៅ​លើ​ថ្ងាស.. (មានវីដេអូ)

ក្រុងប៉េកាំង៖ ​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ សាវ​លៀន​វ័យ​២២​ឆ្នាំ​ត្រូវ​បាន​គ្រូពេទ្យ​បណ្ដុះ​ច្រមុះ​ថ្មី​នៅ​ត្រង់​ថ្ងាស​របស់​គាត់​ក្រោយពី​ច្រមុះ​ធម្មជាតិ​ត្រូវ​បំផ្លាញ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។

ការ​ប្តូរ​ទីតាំង​ច្រមុះ​របស់​បុរស​ខាងលើ​បន្ទាប់ពី​រូប​គាត់​បាន​បដិសេធ​នឹង​ពិធី​ព្យាបាល​របស់​ក្រុមគ្រូពេទ្យ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ទើប​បណ្តាល​ឲ្យ​របួស​ច្រមុះ​គាត់​ស្អុយរលួយ​មុន​នឹង​ឆ្លង​មេរោគ​មិន​អាច​កែខៃ​បាន។ ដូច្នេះ​មាន​តែ​វិធី​មួយ​គត់​គឺ​ការ​ផ្លាស់ប្តូរ​ទីតាំង​ដោយ​គេ​បាន​កាត់​ឆ្អឹងជំនី​មក​បណ្តុះ​ធ្វើ​ជា​ឆ្អឹង​ខ្ទង់​ច្រមុះ​ស្ថិត​នៅ​ខាងលើ​ថ្ងាស​ក្បាល​របស់​លោក​សាវ​លៀន​តែ​ម្តង។

គួរ​បញ្ជាក់​ថា ​ក្រុម​គ្រូពេទ្យ​ដែល​ធ្វើការ​វះកាត់​និង​ប្តូរ​ទីតាំង​ច្រមុះ​របស់​បុរស​រងគ្រោះ​ថ្នាក់​ខាង​លើ​នេះ​ស្ថិត​នៅឯ​តំបន់​ហ៊្វូចូវ​ខេត្ត​ហ៊្វូជៀន​ប្រទេស​ចិន។ ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​បណ្តុះ​ច្រមុះ​នោះ​អស់​រយៈពេល​៩​ខែ​ទើប​មាន​លទ្ធផល តែ​គេ​សង្កេត​ឃើញ​ថា​ច្រមុះ​បណ្តុះ​នោះ​បាន​ដំណើរការ​ស្រួល​ដូច​ច្រមុះ​ដើម​របស់​លោក​ដែរ។

ទោះ​បី​ជា​យើង​ឃើញ​ថា​វា​ជា​រឿង​ចម្លែក​ក្តី​តែ​ក្រុម​គ្រូពេទ្យ​ផ្នែក​វះកាត់​នៅ​បស្ចិមប្រទេស​បាន​និយាយ​ថា​វា​ពុំ​មែន​ជា​វិធី​ថ្មី​ឡើយ​ចំពោះ​ការ​វះកាត់​បែប​នេះ។ តាមពិត​ទៅ​ហេតុការណ៍​ស្រដៀង​នេះ​បាន​កើតឡើង​កាលពី​១៥​ឆ្នាំ​មុន​ខណៈ​ក្រុម​អ្នកវិទ្យាសាស្រ្ត​អាមេរិក​បាន​បណ្តុះ​ត្រចៀក​មនុស្ស​ពី​ឆ្អឹងខ្ចី​របស់​សត្វគោ​និង​បាន​បណ្តុះ​ភ្ជាប់​ទៅ​សត្វកណ្តុរ​ទៀត​ផង៕

បុរស​ចិន​ម្នាក់​ ត្រូវ​គ្រូពេទ្យ​បណ្ដុះ​ច្រមុះ​ថ្មី​ នៅ​លើ​ថ្ងាស

សូមទស្សនាវីដេអូ ទី១៖

សូមទស្សនាវីដេអូ៖

Comments
Loading...