ស្រាយ​ចម្ងល់បានហើយ ថាហេតុអីបាន​ក្មេង​ប្រុស​១២​​ឆ្នាំ​​ ជាប់​​ក្នុង​ជញ្ជាំង​ថ្ម​បុរាណ​ដ៏​អាថ៌កំបាំង (មានវីដេអូ)

កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ​មានសារ​ព័ត៌មាន​មួយ​ចំនួន​ផ្អើល​​ផ្សាយ​ក្មេង​ប្រុស​ស្បែក​ខ្មៅ​ម្នាក់​​ ​ជាប់​​ក្នុង​ជញ្ជាំង​ថ្ម​​បុរាណ​ដោយ​អត់​បាយ​ អត់​ទឹក​ជា​ច្រើន​ថ្ងៃ​ខែ​​ តែ​អាច​​នៅ​រស់​រាន​មាន​ជីវិត​បាន​។​ព័ត៌មាន​ទាំង​នោះ​ មិន​បាន​បញ្ជាក់​លម្អិត​ឡើយ​ ​ហើយ​ពាក្យ​ចចាមអារ៉ាម​ក៏​កើត​មាន​កាន់​តែ​ច្រើន​ឡើង​​ជុំវិញ​​ហេតុការណ៍​នេះ​។ ​ដើម្បី​​ស្រាយ​​ចម្ងល់​​ ​រូប​ភាព​​ពិត និង​ព័ត៌មាន​ពិត ប៉ុស្ដិ៍​ទូរទស្សន៍ Channels Television ​​របស់​​ប្រទេស​នីហ្សេរីយ៉ា​ បាន​ចុះ​ទៅ​ដល់​​កន្លែង​​កើត​ហេតុ​តែ​ម្ដង។

​ប្រភពបាន​រក​ឃើញ​ថា ក្មេង​​ប្រុស​ស្បែក​ខ្មៅ​​នេះ ​អាយុ​ ១២​​ឆ្នាំ ​រស់​នៅ​តំបន់​ Aduduwa សង្កាត់ New Town ​​ទីក្រុង Ondo រដ្ឋ​ Ondo ប្រទេស​​នីហ្សេរីយ៉ា។ យោង​ទៅ​តាម​​ព័ត៌មាន​​ប្រមូល​បាន ​ក្មេង​ប្រុស​ខាង​លើ​ ​ត្រូវ​​គេ​សង្ស័យ​មាន​ជំងឺ​សតិ​អារម្មណ៍ (សរសៃប្រសាទ) បាន​ធ្លាក់​​ចូល​​ប្រឡោះ​​តូច​មួយ​ តាម​ជញ្ជាំង​ថ្ម​ចំណាស់​ដែល​មាន​អាយុកាល​ជាង​​​២០​ឆ្នាំ​​ ចន្លោះ​របង​​ផ្ទះ និង​​កន្លែង​ញ៉ាំ​អាហារ​ (កង់ទីន)។បើ​តាម​និស្សិត​ស្រី​​ម្នាក់​​​ប្រាប់​ថា ​នាង​​បាន​​ឮ​សំឡេង​ក្មេង​ប្រុស​និយាយ​រអ៊ូ​ៗ​ ស្ដាប់​មិន​យល់​​​ចេញ​ពី​ក្នុង​ជញ្ជាំង ហើយ​​ស្មាន​តែ​ចេញ​ពី​កន្លែង​​ផ្សេង​​រយៈពេល​ ២​​ទៅ​៣​ថ្ងៃ​​មក​ហើយ។ ដោយ​មិន​អាច​ទ្រាំ​បាន​ នាង​​សម្រេច​​ទៅ​​ប្រាប់​អ្នក​​ភូមិ​​ឲ្យ​មក​មើល​ ​រួច​វាយ​កម្ទេច​យក​​ជន​រងគ្រោះ​​ចេញ​តែ​ម្ដង។

​បន្ទាប់​ទាញ​​ចេញ​រួច​​ ជីដូន​របស់​​ក្មេង​​ប្រុស​នេះ​បាន​ទទួល​ដំណឹង ​រួច​​មក​យក និង​ប្រាប់​ថា​​ចៅ​របស់​គាត់​បាន​​រត់​គេច​​ពី​ការ​ដេញ​ចាប់​របស់​ជីដូន​​នា​ពេល​​ល្ងាច​ស្រាង​ៗ ​ខណៈ​គាត់​ព្យាយាម​​យក​​រូប​គេ​​ទៅ​ព្យាបាល​​ជំងឺ​នៅ​វិហារ​គ្រិស្ដ។​លោក​​គ្រូពេទ្យ ​​Michael Gbala រស់​នៅ​សង្កាត់​​ជាមួយ​ ប្រាប់​ថា​ក្មេង​​ប្រុស​នេះ ​​​​ពិត​ជា​កើត​ជំងឺ​សតិអារម្មណ៍​ពិត​មែន៕ ដោយ៖ sabay

ស្រាយ​ចម្ងល់បានហើយ ថាហេតុអីបាន​ក្មេង​ប្រុស​១២​​ឆ្នាំ​​ ជាប់​​ក្នុង​ជញ្ជាំង​ថ្ម​បុរាណ​ដ៏​អាថ៌កំបាំង

សូមទស្សនាវីដេអូ៖

Comments
Loading...