យុទ្ធនាការ «Stop a Douchebag» ប្រឆាំងនឹងអ្នកបើកបររំលោភបំពានខុសផ្លូវ

បច្ចុប្បន្នដោយសារមានកំណើនចំនួនប្រជាជនផង អ្វីៗក៏កើនឡើងដែរ រួមទាំងយាន្តជំនិះ មានឡាន និង ម៉ូតូជាដើម។ ជាពិសេសទីក្រុងភ្នំពេញបច្ចុប្បន្ន មានការកកស្ទះយ៉ាងខ្លាំង ភាគច្រើនគឺដោយសារប្រជាពលរដ្ឋនៅមិនទាន់គោរពច្បាប់ចរចរបានច្រើន និងមួយវិញគឺចំណីចិញ្ចើមផ្លូវ ត្រូវបានអាជីវករយកធ្វើអាជីវកម្មផ្ទាល់ខ្លួនអស់ នាំឲ្យគ្មានការចតមានសណ្តាប់ធ្នាប់ល្អ។

នៅអឺរ៉ុនមានយុទ្ធនាការមួយ ដែលរៀបចំឡើងដោយយុវជនមួយក្រុម ប្រឆាំងនឹងអ្នកដែលបើកល្មើស លើផ្លូវសាធារណៈ។ យុទ្ធនាការនេះមានភាពល្បីយ៉ាងខ្លាំង ដោយបានបង្ហោះចូលយូធូបជាច្រើនវីដេអូ និងច្រើនករណីផងដែរ។ គ្រាន់តែឃើញយុទ្ធនាការនេះភ្លាម នឹកដល់ស្រុកខ្មែរយើងភ្លាម បើមានក្រុមយុវជនណាមួយក្លាហាន ហ៊ានធ្វើយុទ្ធនាការនេះ ប្រាកដជាសណ្តាប់ធ្នាប់ចរាចរ បានប្រសើរខ្លះជាមិនខាន។

ដោយពួកយុវជនទាំងនោះជួយធ្វើចរាចរនៅផ្លូវដែលកកស្ទះ ហើយបើមានរថយន្តណាបើករំលោភបំពាន ពួកគេនឹងណែនាំឲ្យត្រលប់ក្រោយវិញ បើមិនត្រលប់ទេពួកគេនឹងបិទស្ទិកឃ័រលើមុខកញ្ចក់ ដោយស្ចិកឃ័រនោះពិបាកបកចេញបន្តិច ហើយបើនៅតែចង់ឈ្នះសំរុកទៅមុខទាំងខុសទៀត ពួកគេសុខចិត្តឈរមុខឡានឲ្យបុកទៀតផង។

សូមទស្សនារូបភាពខ្លះៗនៃយុទ្ធនាការដ៏មានប្រសិទ្ធភាពមួយនេះ និងវីដេអូនៅខាងក្រោម៖


យុទ្ធនាការ «Stop a Douchebag» ប្រឆាំងនឹងអ្នកបើកបររំលោភបំពានខុសផ្លូវ


យុទ្ធនាការ «Stop a Douchebag» ប្រឆាំងនឹងអ្នកបើកបររំលោភបំពានខុសផ្លូវ


យុទ្ធនាការ «Stop a Douchebag» ប្រឆាំងនឹងអ្នកបើកបររំលោភបំពានខុសផ្លូវ


យុទ្ធនាការ «Stop a Douchebag» ប្រឆាំងនឹងអ្នកបើកបររំលោភបំពានខុសផ្លូវ


យុទ្ធនាការ «Stop a Douchebag» ប្រឆាំងនឹងអ្នកបើកបររំលោភបំពានខុសផ្លូវ


យុទ្ធនាការ «Stop a Douchebag» ប្រឆាំងនឹងអ្នកបើកបររំលោភបំពានខុសផ្លូវ

សូមទស្សនាវីដេអូ នៃយុទ្ធនាការដ៏មានប្រសិទ្ធភាពមួយនេះ

សូមទស្សនាវីដេអូ នៃយុទ្ធនាការដ៏មានប្រសិទ្ធភាពមួយនេះ

Comments
Loading...