​យន្តហោះ​ដឹក​ក្រុមបាល់ទាត់ Champecoense មិនមែន​ធ្លាក់​ដោយ​ចៃដន្យ​ទេ គឺជា​ចេតនា​របស់​អ្នកបើកបរ​ (មានវីដេអូ)

យោងតាមសម្តី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បូ​លី​វី​លោក Reymi Fereira ​បាន​និយាយ​អំពី​ឧបទ្ទវហេតុ​ដ៏​អកុសល​នេះ​កាលពី​សប្តាហ៍​មុនថា «គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នាពេល​កន្លងទៅ​មិនមែនជា​ឧបទ្ទវហេតុ​ឡើយ​»​។​

​​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ LaMia បាន​ធ្លា​ក់នៅ​តំបន់ភ្នំ​មួយ ​ក្រៅ​ទីក្រុង Medellin ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ខែ​មុន ដោយបាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន ៧១ នាក់​។ តារាបាល់ទាត់​របស់​ក្រុម Champecoense សឹង​ទាំងអស់​ត្រូវបាន​ស្លាប់​។​ ពី​ឡុ​ត Miguel Quiroga ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នោះដែរ ឥឡូវ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​បន្ទាប់ពី​បដិសេធ​ ដោយ​ប្រាប់​គាត់​ឱ្យ​ចាក់​សាំង​យន្តហោះ​នៅ​ពាក់​កណ្តាលផ្លូវ​។​

​លោក Ferreira បាន​និយាយថា “​នេះ​មិនមែនជា​ឧបទ្ទវហេតុ​ឡើយ​។ នេះ​គឺជា​អំពើ​មនុស្សឃាត​។ អ្វីដែល​បានកើត​ឡើង​នៅ Medellin គឺជា​ឃាតកម្ម​”​។​
គាត់​បាន​បន្តថា “​ជាក់ស្តែង​ប្រសិនបើ​ពី​ឡុ​ត​បាន​អនុវត្តតាម​បទបញ្ញត្តិ ចុះ​ចចត​នៅ​ទីក្រុង Cobija (​ប្រទេស​បូ​លី​វី​) ឬ​ទីក្រុង Bogota (​ប្រទេស​កូ​ឡុំ​ប៊ី​) ឬក៏​យ៉ាងហោចណាស់​ប្រកាសអាសន្ន​តាំងពី​ដំបូង មុននឹង​គាត់​មាន​ឧបទ្ទវហេតុ វា​អាចទៅរួច​ដែលថា​សោកនាដកម្ម​នេះ​នឹងមិន​កើតឡើង​”​។​

​ការលើកឡើង​បែបនេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ខ្សែអាត់​សំឡេង​នៅ​បន្ទប់​បើកបរ​យន្តហោះ​ដ៏​គួរ​សង្វេក ត្រូវបាន​បញ្ចេញ ដោយបាន​បង្ហាញ​ពី​លោក Quiroga បាន​ទាក់ទង​តាម​វិទ្យុ​ទៅកាន់​កន្លែង​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស​ដោយនិយាយ​ថា យន្តហោះ​អស់​សាំង​។​

​ហើយ​អ្នកបើកយន្តហោះ​ដៃគូ​ម្នាក់​ដែល​ស្តាប់​តាម​រលក​វិទ្យុទាក់ទង​បាន​និយាយថា គាត់​បានឮ​សំឡេង​លោក Quiroga យំ​ខ្លាំងថា “​គ្មាន​សាំង​ទេ ជួយ​យើង​ផង យើង​កំពុង​ធ្លាក់ចុះ​ក្រោម​ហើយ​”​។​

​​ប្រទេស​កូ​ឡុំ​ប៊ី​បាន​បើក​ការស៊ើបអង្កេត​មួយ​អំពី​គ្រោះថ្នាក់​នេះ ប៉ុន្តែ​ប្រធាន​សុវត្ថិភាព​អាកាសចរណ៍​ស៊ីវិល​របស់​ប្រទេស​បាន​និយាយថា ច្បាប់​អន្តរជាតិ​អំពី​ការចាក់​សាំង​ពេញ​ត្រូវបាន​រំលោភបំពាន​លើ​យន្តហោះ​នេះ​៕

ប្រភព៖ បរទេស


​យន្តហោះ​ដឹក​ក្រុមបាល់ទាត់ Champecoense មិនមែន​ធ្លាក់​ដោយ​ចៃដន្យ​ទេ

​យន្តហោះ​ដឹក​ក្រុមបាល់ទាត់ Champecoense មិនមែន​ធ្លាក់​ដោយ​ចៃដន្យ​ទេ


​យន្តហោះ​ដឹក​ក្រុមបាល់ទាត់ Champecoense មិនមែន​ធ្លាក់​ដោយ​ចៃដន្យ​ទេ


​យន្តហោះ​ដឹក​ក្រុមបាល់ទាត់ Champecoense មិនមែន​ធ្លាក់​ដោយ​ចៃដន្យ​ទេ


​យន្តហោះ​ដឹក​ក្រុមបាល់ទាត់ Champecoense មិនមែន​ធ្លាក់​ដោយ​ចៃដន្យ​ទេ


​យន្តហោះ​ដឹក​ក្រុមបាល់ទាត់ Champecoense មិនមែន​ធ្លាក់​ដោយ​ចៃដន្យ​ទេ

សូមទស្សនាវីដេអូ៖

សូមទស្សនាវីដេអូបង្ហាញពី កីឡាករដែលមានសំណាងបំផុត នៅរស់ក្នុងការធ្លាក់យន្តហោះ

Comments
Loading...