ទីបំផុតតារាពីដួងដែលខឹងខ្លាំងនឹងកម្មវីធី «Apasara Award ២០១៦» បានចេញវីដេអូសោកស្តាយ និងសុំទោស លោកហ្វៃ សំអាង និងក្រុមការងារ.. (មានវីដេអូ)

បន្ទាប់ពីមានរឿងរ៉ាវបែកអូរហូរស្ទឹង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គឺបន្ទាប់ពីបញ្ចប់ការទទួលពាន ក្នុងពានរង្វាន់កម្មវិធី Apasara Award ២០១៦ ដែលមិនត្រឹមតែមាន លោក ម៉ា ដូណា មានការមិនពេញចិត្តនោះទេ សូម្បីតែលោក ហេង នរៈកក្កដា ក៏បង្ហាញក្តីឈឺចាប់ផងដែរ ដែលរូបលោក មិនបានពានរង្វាន់ ដូចអ្វីដែលខ្លួនបានរំពឹងទុក។

មិនតែប៉ុណ្ណោះរូបលោកក៏បានបង្ហោះវីដេអូមួយដើម្បីធ្វើការរិះគន់ ទៅលើកម្មវិធី «Apasara Award ២០១៦» យ៉ាងចាស់ដៃ មិនចាញ់លោក ម៉ា ដូណា ប៉ុន្មានទេដែលលោកបាននិយាយថាកម្មវិធីនេះគឺប្រកាន់បក្សពួក ដែលអ្នកខ្លះមិនដែលមកទាន់ពេលវេលានោះទេ បែរជាទទួលបានពានទៅវិញ។

ប៉ុន្តែមិនដឹងជាយ៉ាងណា កាលពីប៉ុន្មានម៉ោងមុននេះ តារាប្រុសទាំងពីរដួង លោក ហេង នរៈកក្កដា និង លោក​ ម៉ា ដូណា បែរជាសម្រេចចិត្តចេញមុខ មកសុំទោស ទៅកាន់ក្រុមការងារ និង លោក ហ្វៃ សំអាងទៅវិញដោយពួកគេ និយាយថា ពេលនេះពួកគេ បានដឹងខ្លួនខុស និងទទួលយកនូវលទ្ធផលគ្រប់យ៉ាងពីកម្មវិធី «Apasara Award ២០១៦»។


នេះជាសាររបស់លោក ហ្វៃ សំអាង

ក្នុងនោះដែរ តារាប្រុសទាំងពីរដួងនេះ ក៏សុំចិត្តមហាជន ឲ្យបញ្ចប់រឿងត្រឹមពេលនេះ ព្រោះពួកគេមិនចង់មានរឿងវែងឆ្ងាយតទៅមុខទៀតនោះទេ។

បើចង់ជ្រាបច្បាស់សូមទស្សនារូបភាព និងវីដេអូរបស់តារាទាំងពីដួង ដែលបានបង្ហោះនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ពួកគេ៖


នេះជាសារសុំទោសរបស់លោក ម៉ាដូណា

សូមទស្សនាវីដេអូបង្ហាញនូវការសូមអភ័យទោស និងសោកស្តាយរបស់ ម៉ាដូណា

នេះជាសារសុំទោសរបស់លោក ហេង នរៈកក្កដា

សូមទស្សនាវីដេអូបង្ហាញនូវការសូមអភ័យទោស និងសោកស្តាយរបស់ហេង នរៈកក្កដា


លោក ហេង នរៈកក្កដា


លោក ហេង នរៈកក្កដា


លោក ហេង នរៈកក្កដា


លោក ហេង នរៈកក្កដា

Comments
Loading...