ម៉ាដូណា ចេញវីដេអូតបទៅអ្នកនាង ចន ច័ន្ទលក្ខិណា និងតារាផ្សេងទៀតយ៉ាងត្រជាក់..(មានវីដេអូ)

កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​សិល្បៈ​គ្រប់​ទម្រង់​ «Apsara Award 2016» ​រដូវ​កាល​ទី៣​ របស់​ទូរទស្សន៍​អប្សរា បាន​ប្រកាស​លើក​ពាន​ហើយ​កាល​ពី​​យប់​ថ្ងៃទី៩ ខែធ្នូ ២០១៦នេះ តារាៗ​ដែល​ទទួល​ពាន​ មាន​អ្នក​សើច មាន​អ្នក​យំ ហើយ​​មាន​ខ្លះ​​ទៀត​ធ្វើ​យំ ដើម្បី​ឲ្យ​កម្មវិធី​កាន់​តែ​សប្បាយ​រីក​រាយ។

កម្មវិធី​ខាង​​​លើ​បាន​ឡើង​នៅ​សាលសន្និសីទ​​ចតុមុខ ត្រូវ​បាន​ចូលរួម​ដោយ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​និង​​ សិល្បករ​សិល្បៈ​ការិនី មក​ពី​គ្រប់​ជំនាន់​ជា​ច្រើន​​នាក់​ថែម​ទៀត។

បន្ទាប់ពីកម្មវិធីប្រគល់ពានរង្វាន់ Apsara Award បានបញ្ចប់ជាស្ថាពរនោះ លោក ម៉ាដូណា ដែលត្រូវបានគេស្គាល់ថា ជាតារាមានប្រជាប្រិយភាពនោះ បានចេញវីដេអូឃ្លីប គូសបញ្ជាក់ក្តែងឲ្យដឹងថា កម្មវិធីប្រគល់ពានរង្វាន់ Apsara Award អយុត្តិធម៌ណាស់សម្រាប់លោក ក៏ដូចជា បណ្តាសិល្បៈករសិល្បៈការិនីមួយចំនួនផ្សេងៗទៀត តួយ៉ាង លោក ម៉ាដូណា បានធ្វើការរិះគន់មិនសំចៃមាត់ទៅដល់បណ្តាថ្នាក់ដឹកនាំ ក៏ដូចជា អ្នករៀបចំកម្មវិធី ប្រគល់ពានរង្វាន់ Apsara Award រដូវកាលទី៣ ប្រចាំទូរទស្សន៍អប្សារានាឆ្នាំ ២០១៦ នេះ។

ពេលនោះអ្នក​នាង​ ​ ​ចន ច័ន្ទលក្ខិណា ​​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា «​ យល់​ច្រឡំ​ហើយ Madona ពាន​ប្រជាប្រិយភាព​គឺ​បាន​មក​ដោយ​ការ ​vote តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​ទស្សនិកជន​គេ​ពេញ​ចិត្ត​តារា​ណា​ម្នាក់​​ មិនមែន​បាន​ដោយ​ការ​ធ្វើ​អោយ​បរិយាកាស​សប្បាយ​រីករាយ​ក្នុង​ពេល​ថត​កម្មវិធី​ដែល​មាន​តែ​គ្នា​ឯង​នោះ​ទេ​ ​បើ​អញ្ចឹង​មែន​ តើ​អ្នក​ផលិត​កម្មវិធី​គេ​រៀប​ចំ​អោយ​បេក្ខជន​មាន​ស្លាក​សញ្ញា​សំគាល់​ខ្លួន​ធ្វើ​អី​?​ យល់​ច្រឡំ​ហើយ ​កុំ​គិត​អញ្ចឹង​ សុទ្ធតែ​គ្នា​ឯង​ទេ ​ចង់​ចាញ់​ចង់​ឈ្នះ​ធ្វើ​អី​ បើ​បង​មាន​ចរិក​បែប​នេះ​មែន​គឺ​បង​ច្បាស់​ជា​កើត​ទុក្ខ​មិន​សុខ​ចិត្ត​និង​កម្មវិធី​១​ចំនួន​ហើយ ​សុទ្ធតែ​អ្នក​សិល្បៈ​គ្នា​យើង​ទេ ​មិន​គួរ​មាន​រឿង​អញ្ចឹង​សោះ ​អោយ​តែ​បែបនេះ​មែន​ សិល្បៈ​បរទេស​កាន់​តែ​វាយ​លុក​ហើយ​ ទស្សនិកជន​យើង​កំពុង​តែ​មិន​ចូល​ចិត្ត​អ្នក​សិល្បៈ​ឯង​ផង​។​ បើ​ពួក​យើង​ចេះ​តែ​បែប​នេះ​ទៀត​ គឺ​ពួកគាត់​ច្បាស់​ជា​កាន់​តែ​វាយ​ប្រហារ​ខ្មែរ​គ្នា​ឯង​ទៀត​ហើយ ​តើ​យើង​ម្នាក់​ៗ​ចង់​បាត់បង់​សិល្បៈ​ខ្លួនឯង​ទេ ​បើពួក​យើង​មិន​ចេះ​សាមគ្គីគ្នា​តើ​អ្នក​ណា​មក​សាមគ្គី​ជាមួយ​យើង​ ​?»។

ឥឡូវនេះលោកម៉ាដូណា ក៏ចេញវីដេអូឆ្លើយតបនឹងបកស្រាយទៅអ្នកនាងចនច័ន្ទលក្ខិណា វិញបូករួមនឹងតារាផ្សេងៗមួយចំនួនផងដែរ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖


«សូមផ្ញើជូនដល់បងចនច័ន្ទ ដើម្បីធ្វើការបកស្រាយផង ដោយក្តីគោរពពីខ្ញុំ ម៉ាដូណា ជួយshear ដល់បងមុំផង»

គ្រប់​​តារា​ទាំង​អស់​ដែល​បាន​ចូល​រួម​ប្រកួត​សុទ្ធតែ​ទទួល​បាន​ពាន​គ្រប់ៗ​គ្នា ហើយ​មាន​តារា​ខ្លះ​បាន​ដល់​ទៅ​២ ម្នាក់​ឯង​ក៏​មាន។

ពានរង្វាន់​មនោសញ្ចេតនា​និង​កម្សត់​បាន​ល្អ​​បាន​ទៅ​លើ លោក យឹម សម្បត្តិ។
ពាន​រង្វាន់​មនោ​សញ្ចេតនា​កំប្លែង​និង​ឈ្លើយ​បាន​ល្អ​បាន​ទៅ​លើ លោក នរៈ កក្កដា។
ពានរង្វាន់​មនោ​សញ្ចេតនា​និង​កាច​បាន​ល្អ​​បាន​ទៅ​លើ ​ កញ្ញា មិច ម៉ានីកា។ ពាន​រង្វាន់​មនោសញ្ចេតនា​និង​កម្សត់​បាន​ល្អ​​បាន​ទៅ​លើ ​កញ្ញា អាង សូនីតា។ ពាន​រង្វាន់​មនោសញ្ចេតនា​និង​កម្សត់ និង​កាច​បាន​ល្អ​​បាន​ទៅ​លើ កញ្ញា ដួង ម៉ានិច។ ពាន​រង្វាន់​មនោសញ្ចេតនា​ កម្សត់ និង​កំប្លែង​បាន​ល្អ​​បាន​ទៅ​លើ លោក ប្រាក់ ប៉ាកន។ ពាន​រង្វាន់​មនោសញ្ចេតនា កម្សត់​និង​កំប្លែង​បាន​ល្អ​​បាន​ទៅ​លើ លោក ឌីម ឧត្តម។ ពាន​រង្វាន់​មនោស​ញ្ចេតនា កម្សត់​និង​កំប្លែង​បាន​ល្អ​​បាន​ទៅ​លើ លោក ណារ៉ា ។ ពាន​រង្វាន់​មនោសញ្ចេតនា​កម្សត់​និង​កំប្លែង​បាន​ល្អ​​បាន​ទៅ​លើ លោក ដែន សក្កដា។ ពាន​រង្វាន់​មនោសញ្ចេតនា កម្សត់ និង​កំប្លែង​បាន​ល្អ​​បាន​ទៅ​លើ លោក ម៉ា ដូណា។ ពាន​រង្វាន់​មនោសញ្ចេតនា កំប្លែង​និង​កាច​បាន​ល្អ​​បាន​ទៅ​លើ លោក រតន: វិសិដ្ឋ។

ពាន​រង្វាន់​គោរព​ពេល​វេលា​ល្អ​ឥត​ខ្ចោះ​១០រង្វាន់ មាន កញ្ញា អ៊ឹង និមល, លោក ថមមី, អ្នកនាង និន សុធារ៉ា, លោក លាង ឧត្តម, កញ្ញា ឌី សូនីតា, លោក ណារ៉ា, លោករតន: វិសិដ្ឋ, លោក ដែន សក្កដា, លោក ឌីម ឧត្តម, និង កញ្ញា ដួង ម៉ានិច។

ពាន​រង្វាន់ Super Starដែល​អាច​សម្ដែង​បាន​គ្រប់​ទម្រង់​វិញ្ញាសា​បាន​ទៅ​កញ្ញា លី ច័ន្ទ សីហា, លោក លាង ឧត្តម, អ្នកនាង ស៊ុន ណារីម៉ូនីកា ,លោកថម មី, អ្នកនាង និន សុធារ៉ា, និង កញ្ញាឌី សូនីតា៕


កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​សិល្បៈ​គ្រប់​ទម្រង់​ «Apsara Award 2016» ​រដូវ​កាល​ទី៣​ របស់​ទូរទស្សន៍​អប្សរា


កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​សិល្បៈ​គ្រប់​ទម្រង់​ «Apsara Award 2016» ​រដូវ​កាល​ទី៣​ របស់​ទូរទស្សន៍​អប្សរា


កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​សិល្បៈ​គ្រប់​ទម្រង់​ «Apsara Award 2016» ​រដូវ​កាល​ទី៣​ របស់​ទូរទស្សន៍​អប្សរា


កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​សិល្បៈ​គ្រប់​ទម្រង់​ «Apsara Award 2016» ​រដូវ​កាល​ទី៣​ របស់​ទូរទស្សន៍​អប្សរា

Comments
Loading...