ក្តៅៗ!! សូមស្តាប់ការបកស្រាយរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ចំពោះការខឹងសម្បារបស់លោក ម៉ាដូណា.. (មានវីដេអូ)

យប់មិញនេះជាវគ្គចុងក្រោយនៃកម្មវិធី «Apsara Award 2016» គឺកម្មវីធីប្រគល់ពានដល់សិល្បៈករ សិល្បៈការនី ជាច្រើនទៅតាមប្រជាប្រិយភាពរបស់តារា និមួយៗ។ តែក្នុងចំណោមតារាដែលទទួលពានទាំងអស់ មានខ្លះពេញចិត្ត ខ្លះមិនពេញចិត្តនឹងពានដែលខ្លួនទទួល។ ហើយការពីយប់មិញនេះ លោក ម៉ាដូណា ដែលជាតារាសម្តែងកំប្លែងល្បីមួយរូបក្នុងកម្មវិធីទូរសទ្សន៍ដែលតែងតែធ្វើឲ្យទស្សនិកជនសើចសប្បាយនោះ មានការខឹងយ៉ាងខ្លាំង ដែលខ្លួនមិនបានទទួលពានដែលខ្លួនចង់បាន ហើយបានបង្ហោះវីដេអូ យំផង ខឹងផង លើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។

ឆ្លើយតបទៅនឹងវីដេអូនៃការខឹងរបស់លោក ម៉ាដូណា អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារឆ្លើយតបដែរថា « យល់ច្រឡំហើយ Madona ពានប្រជាប្រិយភាពគឺបានមកដោយការ vote តាមប្រព័ន្ធទូរស័ព្ទដែលទស្សនិកជនគេពេញចិត្តតារាណាម្នាក់ មិនមែនបានដោយការធ្វើអោយបរិយាកាសសប្បាយរីករាយក្នុងពេលថតកម្មវិធីដែលមានតែគ្នាឯងនោះទេ បើអញ្ចឹងមែនតើអ្នកផលិតកម្មវិធីគេរៀបចំអោយបេក្ខជនមានស្លាកសញ្ញាសំគាល់ខ្លួនធ្វើអី ? យល់ច្រឡំហើយ កុំគិតអញ្ចឹង សុទ្ធតែគ្នាឯងទេ ចង់ចាញ់ចង់ឈ្នះធ្វើអី បើបងមានចរិកបែបនេះមែនគឺបងច្បាស់ជាកើតទុក្ខមិនសុខចិត្តនិងកម្មវិធី១ចំនួនហើយ សុទ្ធតែអ្នកសិល្បៈគ្នាយើងទេ មិនគួរមានរឿងអញ្ចឹងសោះ អោយតែបែបនេះមែន សិល្បៈបរទេសកាន់តែវាយលុកហើយ ទស្សនិកជនយើងកំពុងតែមិនចូលចិត្តអ្នកសិល្បៈឯងផង បើពួកយើងចេះតែបែបនេះទៀតគឺពួកគាត់ច្បាស់ជាកាន់តែវាយប្រហារខ្មែរគ្នាឯងទៀតហើយ តើយើងម្នាក់ៗចង់បាត់បង់សិល្បៈខ្លួនឯងទេ បើពួកយើងមិនចេះសាមគ្គីគ្នាតើអ្នកណាមកសាមគ្គីជាមួយយើង ? »។

សូមទស្សនារូបភាពខ្លះៗនៃកម្មវិធី និងវីដេអូនៅខាងក្រោម៖

រូបភាព សកម្មភាពនៅក្នុងកម្មវិធី «Apsara Award 2016» ក្នុងពេលប្រគល់ពានការពីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦

សូមទស្សនាវីដេអូទី១៖

សូមទស្សនាវីដេអូទី២៖

សូមទស្សនាវីដេអូ ក្នុងកម្មវិធីប្រគល់ពាននៅក្នុងកម្មវិធី «Apsara Award 2016» ក្នុងពេលប្រគល់ពានការពីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ៖

Comments
Loading...