តើ​បុរស​ប្រភេទ​ណា ​មាន​សមត្ថ​ភាព​ឲ្យ​ដៃគូ​ឈាន​ដល់​ចំណុច​កំពូល?​

ក្រុងអាល់បានី: សិច​ជា​អ្វីដែល​មនុស្ស​គ្រប់​រូប​គិត​ដល់​ មិន​ថាជា​យុវវ័យ​ ឬ​វ័យ​ជ្រេ​ឡើយ​។

ការ​សិក្សា​ចុង​ក្រោយពី​សាកល​វិទ្យា​ល័យ​អាល់​បានី តាម​ដាន​ពី​បុរស​លើ​សមត្ថភាព​ផ្ដល់​ក្ដី​សុខ​ផ្លូវភេទ​ដល់​ស្ដ្រី។

វា​អាច​ជា​ការ​រៀប​ឫក​ និង​ទេព​កោស​ល្យ​របស់​បុរស​ដែល​ប្រលោម​ឲ្យ​ដៃគូ​ទទួល​បាន​នូវ​សេចក្ដី​ស្រណុក​ស្រួល។ ការ​សិក្សា​នេះ​​ជា​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ការ​សម្រេច​កាម​របស់​ស្ដ្រី​មាន​តួនាទី​ជាការ​លើក​ស្ទួយ​ទំនាក់​ទំនង​ស្នេហា​កាន់​តែ​ផ្អែម​ល្ហែម​។

ការ​តាម​ដាន​លើ​និស្សិត​ស្រី​ចំពោះ​ទំនាក់​ទំនង​ស្នេហា​ពួកគេ និង​​រក​ឃើញ​ថា លទ្ធ​ភាព​សម្រេច​កាម​ញឹក​ញយ​របស់​និស្សិត​ស្រី​ទាំង​នេះ​ពាក់​ព័ន្ធ​នឹង​ចំណូល​គ្រួសារ​ដៃគូ​ ជំនឿ​ចិត្ដ​របស់​ដៃគូ និង​ភាព​ទាក់​ទាញ​របស់​ដៃគូ។

លទ្ធ​ផល​បង្ហាញ​ថា នារី​ដែល​បាន​ជួប​ដៃគូ​ពូកែ​កំប្លុក​កំប្លែង​ និង​មាំាមួន​ នាង​កាន់តែ​ងាយ​នឹងបាន​ឡើង​ឋាន​សួគ៌​ឆាប់ ហើយ​ក្រោយ​ពី​សម្រេច​កាម​ អ្នក​កាន់តែ​រំជើប​រំជួល​ចំពោះ​សិច​នៅ​វគ្គ​បន្ដ​បន្ទាប់​ទៀត។

ការ​សិក្សា​រក​ឃើញ​ថា ស្ដ្រី​អាច​នឹង​ឆាប់​សម្រេច​កាម​ បើ​ដៃគូ​មាន​រូប​រាង​សង្ហា និង​មាំ​មួន​ ដោយ​យល់​ថា បើ​នារី​ណា​ម្នាក់​អាច​ឈាន​ដល់​ចំណុច​កំពូល​ជាមួយ​បុរស​ណា​ នាង​ទំនង​ជា​ងប់​ស្រ​ឡាញ់​បុរស​នោះ។

អ្នក​និពន្ធ​សរសេរ​ថា៖ «សមត្ថ​ភាព​ដៃគូ​មិន​ត្រឹម​តែ​អាច​សន្មតលើ​ជំនឿ​ចិត្ដ​ និង​ចំណូល​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ទាក់​ទាញ​ស្ដ្រីឲ្យ​ចង់​រួម​ភេទ​ញឹក​ញាប់ ​ និង​បង្កើន​ឱកាស​សម្រេច​កាម​បាន​ច្រើន​លើក​ច្រើន​សា​ បើ​ធៀប​នឹង​ដៃគូ​ដទៃ​ផង​ដែរ»។

ដូច្នេះ​សុភាព​បុរស​បើ​ចង់​សុខ​ស្រួល​ជាមួយ​ដៃ​គូគួរ​​ផ្ដើម​ពី​ភាព​ទាក់​ទាញ​នូវ​ភាព​រឹង​មាំ និង​ចេះ​កំប្លុក​កំប្លែង៕HR​


​បុរស​មាន​ទ្រព្យ រួស​រាយ និង​រឹងមាំ​អាច​បំពេញ​ចំណង់​ដៃគូ​ល្អប្រសើរ។

Comments
Loading...