នារីដែលបុរសគួរយកធ្វើជាប្រពន្ធឲ្យបាន

គួរសង្កេត​មើល​លក្ខណៈ អាកប្ប​កិរិយា អត្តចរិត​ឲ្យ​បាន​ល្អិត​ល្អន់ មុន​នឹង​សម្រេច​ចិត្ត​យក​នារីណា​ម្នាក់​មក​ធ្វើ​ជា​ភរិយា។ ស្ត្រី​ដែល​គួរ​យក​ធ្វើ​ភរិយា​មាន​លក្ខណៈ ៧ យ៉ាង​ដូច​ខាង​ក្រោម ៖

១. មានវ័យប្រហាក់ប្រហែលគ្នា

កុំ​ឲ្យ​ខុស​គ្នា​ឆ្ងាយ​ពេក បើ​ប្រពន្ធ​ក្មេង ចំណែក​ឯ​អ្នក​មាន​វ័យ​ចាស់ ចូល​ក្បួន​បរា មិន​សុខ​ចម្រើន​ទេ។

២. យល់ចិត្តថ្លើមគ្នា

ស្រឡាញ់​គ្នា ចេះ​ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក មាន​អធ្យា​ស្រ័យ​ដល់​គ្នា អាច​រស់​នៅ​ជា​មួយ​គ្នា​កើត។

៣. ប្រព្រឹត្តតាមចិត្តគ្នា

ពេល ​ប្តី​ចង់​ធ្វើ​ចង់​រក​អ្វី ត្រូវ​ចេះ​ជួយ​ជ្រោម​ជ្រែង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក មិន​ត្រូវ​អង្គុយ​ចាំ​ចាប់​កុំ​ហុស​គ្នា​ទេ។

៤. ចង់បានទ្រព្យតាមគន្លងធម៌

បាន​ដោយ​សុចរិត​ទៀង​ត្រង់ ដោយ​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​ឯង មិន​មែន​ជា​ស្ត្រី​ល្មោភ​លោភ​លន់​ហួស​ហេតុ​នោះ​ទេ។

៥. មានកូន

មិន​មែន​ជា​ស្ត្រី​អា អត់​កូន នេះ​ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​បុរស់ៗ​គ្រប់​រូប​រូប​តែង​តែ​ចង់​បាន​ ដើម្បី​បន្ត​ពូជ​ពង្ស​វង្ស​ត្រកូល​របស់​ខ្លួន។

៦. មានចរិយាមារយាទសមរម្យ

ចេះ​គោរព​ចាស់​ទុំ រៀម​ច្បង មិន​តម្កើង​ឬក​ចើង​ម៉ើង​ឆ្មើង​ឆ្មៃ មើល​ងាយ​អ្នក​ដទៃ។ មាន​សម្តី​ពិរោះ​ពិសា ផ្អែម​ល្ហែម ចេះ​ដឹង​ខុស​ត្រូវ​គួរ​មិន​គួរ។

៧. ដឹង​ទុក្ខ​ធុរ

បម្រើ​បាយ​ទឹក បោក​គក់​សម្លៀក​បំពាក់ បោស​ច្រាស​កន្លែង​ដេក ទី​សំណាក់​អាស្រ័យ​ឲ្យ​បាន​ស្អាត​បាត​ជា​ដើម។


រូបភាព

Comments
Loading...