ប្រយោគ ​៣ឃ្លា ​អ្នកមិន​គួរ​និយាយ​ដាក់​ស្វាមី​ឡើយ

អ្នក​ត្រូវ​ចង់​ចាំថា​ ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ អ្នក​មិន​ត្រូវ​ប្រើ​ប្រយោគ​បី​ឃ្លារ​ជា​មួយ​ស្វាមី ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ជា​ដាច់​ខាត ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អាច​ធ្វើ​ឲ្យ​គេ​អាក់​អន​់ស្រពោន​ចិត្ត នៅ​ពេល​ដែល​បាន​ឮសម្ដី​ទាំង​នេះ ​ចេញ​ពី​មាត់​របស់​អ្នក​ ហើយ​គេ​អាច​គិត​ថា​អ្នក​ជា​មនុស្ស​សាំញាំ​ច្រើន​ទៀត​ផង។

ប្រុសៗ​ជា​មនុស្ស​ចូល​ចិត្ត​លាក់​រឿង​នៅ​ក្នុង​ចិត្ត​ណាស់ គឺ​ពុំ​សូវ​បញ្ចេញ​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ឡើយ ប៉ុន្តែ​ប្រុសៗ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​ភាព​ទន់​ភ្លន់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ដៃ​គូ​ណាស់​ដែរ។

ដូច្នេះ​ហើយ ​ក្នុង​នាម​អ្នក​ជា​មនុស្ស​ទី​ស្រឡាញ់​របស់​គេ ត្រូវ​ចេះ​ប្រើ​ពាក្យ​សំដី​ឲ្យ​បាន​សម​រម្យ តែ​បើ​អ្នក​និយាយ​ពាក្យ​គំរោះ​គំរើយ​មិន​ចេះ​គោរព​គេ​វិញ​នោះ មិន​យូរ​មិន​ឆាប់​នឹង​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​មិន​ខាន​ឡើយ ហើយ​អាច​ឈាន​ដល់​ការ​ចែក​ផ្លូវ​គ្នា​ទៀត​ក៏​ថា​បាន។

ខាង​ក្រោម​នេះ​ គឺ​ជា​ប្រយោគ​ ៣​ឃ្លា​ដែល​អ្នក​មិន​គួរ​ប្រើ​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ឡើយ

១. ថ្ងៃ​ក្រោយ​បើ​ធ្វើ​មិន​បាន​កុំ​និយាយ!!

២. ម៉េចមិត្តភក័្តសំខាន់ជាងគ្រួសារទៀត..​?

៣. អន់ម៉េស.. មើលប្តីគេ..

Comments
Loading...