បុកទឹកគ្រឿង​សាច់ជ្រូក

ពីមុន​មក​ប្រិយមិត្ត​ធ្លាប់​តែ​ធ្វើទឹក​គ្រឿង​ជាមួយត្រី​ ថ្ងៃនេះ​ សូម​ប្តូរ​ពី​សាច់ត្រី​មក​ជា​សាច់​ជ្រូក​វិញម្តងគឺ បុក​ទឹក​គ្រឿង​សាច់​ជ្រូក។ ចង់ដឹងទេ​តើ​អាហារ​មួយ​មុខ​នេះ​មាន​អ្វីពិសេស? សូម​អនុវត្ត​ទាំង​អស់គ្នា​ដូចខាង​ក្រោម៖

គ្រឿងផ្សំ៖

– សាច់ជ្រូក
– ខ្ទឹមក្រហម
– ម្ទេសក្រៀម
– ប៉េងប៉ោះទុំ (ចិញ្ច្រាំអោយម៉ត់)
– អំពិលទុំ ស្ករស ទឹកត្រី ម្សៅស៊ុប
បន្លែ អន្លក់សម្រាប់​ញ៉ាំជាមួយ​ម្ហូបបុក​ទឹកគ្រឿង​សាច់ជ្រូក រួមមាន ផ្កាខាត់ណា ត្រសក់ ពពាយ ការ៉ុដ ស្ពៃ​ក្ដោប និង​សណ្ដែកគួរ ….៕

វិធីធ្វើ៖

– ដំបូង ត្រូវយក​សាច់ជ្រូក​មកចិញ្ច្រាំ​ជាមួយ​ខ្ទឹមក្រហម និងម្ទេស​ក្រៀមឱ្យ​ម៉ត់។
– ដាក់ប្រេងឆាចូល​ក្នុងខ្ទះ​ទុកឱ្យក្ដៅ រួចដាក់ សាច់ជ្រូក ដែល​ចិញ្ច្រាំ​ចូលគ្នា​ជាមួយ ម្ទេស​ក្រៀមនិង ខ្ទឹម​ក្រហមឆា​ត្រលប់ចុះ​ឡើង បន្ទាប់​មកដាក់ ប៉េងប៉ោះ ស្ករស ម្សៅស៊ុប ទឹក​ត្រី អំបិល និង ទឹកបន្តិច រំងាស់​ទុក​ឱ្យពុះ​មួយ​សន្ទុះ។
– ទើបដាក់​អំពិល​ទុំចូល ភ្លក់មើល​ឱ្យល្មម​តាមការ​ចូលចិត្ត (រស់ជាតិ​ជូរអែម) ទុកឱ្យ​ពុះម្ដង​ទៀត ដួស​ដាក់​ចាន​រួច​ជាការ​ស្រេច៕

1

Comments
Loading...