ល្បិច និងតិចនិក​​ ៧យ៉ាង​ ដើម្បី​ថត​​រូបលើ iPhone បាន​ស្អាត ​ប្រកប​ដោយ​​ភាព​ច្នៃប្រឌិតកម្រ​មាន​អ្នក​ដឹង

មនុស្ស​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​មាន​ការ​និយម​ថត​រូប​ដោយ​ប្រើ​ស្មាតហ្វូន​របស់​ខ្លួន ប៉ុន្តែ​ពួក​គេ​ទាំង នោះ​ប្រហែល​មិន​ទាន់​បាន​យល់​ដឹង​នូវ​តិចនិក​ថត​រូប​ដ៏​អស្ចារ្យ​នេះ​នៅ​ឡើយ​ទេ។ អ្នក​ជំនាញ​ថត​រូប​លោក Lorenz Holder ពេល​នេះ​នឹង​មក​ធ្វើ​ការ​បង្ហាញ​ល្បិច​ដ៏​មាន​ការ​ច្នៃប្រឌិត​ខ្ពស់​ចំនួន ៧ចំណុច​នៅ​លើ​ទូរស័ព្ទ iPhone 5S ហើយ​អ្នក​ក៏​អាច​យក​ទៅ​ប្រើ​នៅ​លើ​ស្មាតហ្វូន​ផ្សេងៗ​បាន​ដូច​គ្នា​ដែរ។ ចង់ដឹង​ថា តើ​នឹង​មាន​តិចនិកអ្វី​ខ្លះ​ ​អ្នកមិន​ធ្លាប់​ធ្វើ​ សូមទស្សនា​វីដេអូ​ខាងក្រោម៖

១) មុខងារ​កាមេរ៉ា Panorama Sequence

តិចនិក​ពិសេស​នេះ​អាច​ឱ្យ​លោក​អ្នក​ផ្ដិត​រូបថត​ក្នុង​ទំហំ​រូប​ថត ដោយ​ការ​ថត​រូប​ច្រើន​សន្លឹក​ពី​កាមេរ៉ា​តែមួយ បញ្ចូល​ទៅ​ជា​រូបថត​មួយ​សន្លឹក មើល​បាន​យ៉ាង​ធំ​ទូលាយ (wide format)។

២) មុខងារ Pano Drive-By

មុខងារ Panorama ជា​ទូទៅ​ត្រូវ​បាន​ប្រើ​សម្រាប់​ថត​រូប​នៅ​ក្នុង​ទម្រង់​ទិដ្ឋភាព​ព័ទ្ធ​ជុំវិញ​ជា​ស្ទីល​វង់មូល​ស្ថិត​ផ្ចិត​កណ្ដាល​នៃ​អ្នក ប៉ុន្តែ​អ្នក​ក៏​អាច​យក​មុខងារ នេះ​ទៅ​ច្នៃប្រឌិត​ ប្រើ​នៅ​ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរការ​ផង​ដែរ។ (វីដេអូ​ខាង​លើ)

៣) Zoom Lens

iPhone មិន​មាន Optical Zoom នោះ​ទេ បើ​ទោះបី​គេ​អាច​ពង្រីក​តាម​លក្ខណៈ​ឌីជីថល (digitally zoom) ដោយ​ចុច​ខ្ជឹប (pinching) នៅ​លើ​
កម្មវិធី​កាមេរ៉ា (Camera app) ប៉ុន្តែ​គុណភាព​រូបថត​មិន​សូវ​ល្អ​នោះ​ទេ។ ប្រសិន​អ្នក​ចង់​ចុច Zoom-In ដើម្បី​ថត​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ អ្នក​អាច​ប្រើ​កែវយឹត​ធ្វើ​ជា Zoom Lens ដើម្បី​ថត​ពង្រីក​រួប ហើយ​រក្សា​គុណភាព​បាន​ច្បាស់។ (វីដេអូ​ខាង​លើ)

៤) Microso Lens

កាមេរ៉ា iPhone ក៏​នៅ​មាន​តិចនិក​ផ្សេង​ទៀត​អាច​ឱ្យ​អ្នក​ថត​រូប​បាន​ស្អាតៗ​ផង​ដែរ។ តាម​ធម្មតា​ពេល​អ្នក​ថត​រូប ប្រសិន​អ្នក​ដាក់​កាមេរ៉ា​កាន់តែ​ជិត នោះ​រូប​នឹង​កាន់​តែ​ព្រិល។ អ្នក​ជំនាញ​ថត​រូប គេ​ប្រើ Micro lens ដើម្បី​បន្ថយ​រយៈ​ចម្ងាយ​ឱ្យ​កាន់​តែ​មក​នៅ​កៀក ដើម្បី​ថត​កម្មបទ​តូចៗ​ដូច​ជា​សត្វល្អិត​បាន​ច្បាស់។ អ្នក​ក៏​អាច​ប្រើ​វិធីសាស្ត្រ​ស្រដៀង​គ្នា​នោះ ដោយ​ពុំ​ចាំបាច់​ចំណាយ​ប្រាក់​ទិញ macro lens ក៏​បាន គឺ​ដោយ​ប្រើ​តំណក់​ទឹក​បន្តក់​ពី​លើ​ lens របស់ iPhone ក៏​អាច​ថត​បាន​ដែរ។

៥) Reflector

ថត​រូប​អម​ដោយ​​ឧបករណ៍​ ឬ​ក្រាដាស​ចំណាំង​ពន្លឺ ដើម្បី​បន្ថែម​គុណភាព​រូប​ថត​បាន​ស្រស់​ស្អាត។

៦) ប្រើ​ក្រដាស​កាតុង​ច្នៃ​ធ្វើ​ជើង​ទម្រ Tripod & Shutter Cable ដើម្បី​ងាយស្រួល​បញ្ឈរ​ថត​រូប

គេ​ក៏​អាច​ច្នៃប្រឌិត​ក្រដាស​កាតុង មក​ធ្វើ​ជា​ជើង​ទម្រ iPhone ងាយស្រួល​បញ្ឈរ​ថត​រូប​ផង​ដែរ ហើយ​ដើម្បី​កាន់តែ​ងាយ​ក្នុង​ការ​ចុច​ថត អ្នក​អាច​ប្រើ​កាស​ជា​ជំនួយ ហើយ​ចុច​លើ​ប៊ូតុង​សំឡេង (Volume) ដើម្បី​ថត​រូប។

៧) តិចនិក​ថត​រូប​ក្នុង​ផ្ទៃ​ទឹក

ងាយស្រួល​បំផុត អ្នក​អាច​ប្រើ​កែវ​កញ្ចក់​ថ្លា ក្នុង​ការ​ថត​រូប​ក្រោម​ផ្ទៃ​ទឹក​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​បាន។ ដាក់​ផ្នែក​កាមេរ៉ា​របស់ iPhone ចុះ​ក្រោម ទៅ​ក្នុង​កែវ រួច​យក​ទៅ​ដាក់​បណ្ដែត​ឱ្យ​កែវ​លិច​ត្រឹម​ពាក់កណ្ដាល​កែវ (មិន​ឱ្យ​ទឹក​ចូល​តាម​មាត់​កែវ)៕

សូមទស្សនាវីដេអូទិចនិចនៃការថត៖

Comments
Loading...