តារាស្រីអាសអាភាសជប៉ុនដ៏ល្បី នាង Maria Ozawa បានបើកឡានទៅប៉ះជាមួយនឹងឡានបុរសម្នាក់ ចុងក្រោយ…

កាលពីពេលកន្លងទៅនេះ តួសិចជប៉ុន នាង Maria Ozawa បានបើកឡាន ទៅប៉ះជាមួយនឹង ឡានរបស់បុរសម្នាក់ ដោយចៃដន្យ នៅក្នុងប្រទេសហ្វីលីពីន ដោយបុរសជាម្ចាស់ឡាន បានចេញពីឡានដោយទឹកមុខពោរពេញទៅដោយកំហឹង ប៉ុន្តែរឿងហេតុទាំងអស់ បានប្រួលប្រែវិញ បន្ទាប់ពីបុរសរូបនោះ បានដឹងថា នាងជា តារាស្រីអាសអាភាសជប៉ុនដ៏ល្បីនាង Maria Ozawa។

បើតាមខ្សែវីដេអូ ដែលត្រូវបានបង្ហោះ ទៅលើគេហទំព័រ YouTube កន្លងទៅនេះ បានបង្ហាញឲ្យឃើញថា បន្ទាប់ពីនាង Maria Ozawa បានបើកឡាន ទៅប៉ះជាមួយនឹង ឡានបុរសម្នាក់ហើយ បុរសរូបនោះ បានចេញពីក្នុងឡានមក ដោយទឹកមុខពោរពេញដោយកំហឹង។ ជាមួយគ្នានោះដែរ ខណៈបុរសជាម្ចាស់ឡាន បម្រុងនឹងបញ្ចេញកំហឹង ស្រាប់តែគាត់ បានក្រឡេកឃើញថា នារីដែលបើកឡាន មកប៉ះឡានគាត់ ការពិតគឺជា នាង Maria Ozawa។

ទឹកមុខបែបខឹងសម្បារ របស់បុរសជាម្ចាស់ឡាន រូបនោះ ក៏បានរលុបបាត់អស់ ខណៈគាត់បានទាញទូរស័ព្ទដៃ ចេញមកក្រៅ ហើយសុំនាង Maria Ozawa ថតរូប Selfie ប៉ុន្មានប៉ុស្តិ៍ តែម្តង ដោយសារតែគាត់ គឺជាអ្នកគាំទ្រ ដ៏ងប់ងុលម្នាក់ និងមិននឹកស្មានថាបានជួបនាងបែបនេះសោះ។

ទោះបីជាយ៉ាងណាក៏ដោយ នាង Maria Ozawa នៅតែបន្តសុំទោស បើទោះជាម្ចាស់ឡាន បានឈប់រករឿងនាង ក៏ដោយ ព្រោះនាងបានដឹងខ្លួនថា នាងគឺជាអ្នកខុស។

គួរបញ្ជាក់ផងដែរថា នាង Maria Ozawa គឺជាតួសិច ដ៏ល្បីល្បាញវ័យ ២៩ឆ្នាំ មកពីកោះ Hokkaido ប្រទេសជប៉ុន ដោយម្តាយរបស់នាង គឺជាជនជាតិជប៉ុន និងឪពុក ជាជនជាតិ បារាំង-កាណាដា។ នាង Maria Ozawa ធ្លាប់បានអះអាងថា នាងបានប្រឡូកខ្លួន ក្នុងរឿងផ្លូវភេទតាំងពីអាយុ ១៣ឆ្នាំ និងបានរៀនក្បាច់ ពីសៀវភៅដែលនាងបានទិញទៀតផង៕


តារាស្រីអាសអាភាសជប៉ុនដ៏ល្បី នាង Maria Ozawa


តារាស្រីអាសអាភាសជប៉ុនដ៏ល្បី នាង Maria Ozawa


តារាស្រីអាសអាភាសជប៉ុនដ៏ល្បី នាង Maria Ozawa


តារាស្រីអាសអាភាសជប៉ុនដ៏ល្បី នាង Maria Ozawa ក្នុងហេតុការណ៍ប៉ះឡានចៃដន្យនៅហ្វីលីពីន


តារាស្រីអាសអាភាសជប៉ុនដ៏ល្បី នាង Maria Ozawa ក្នុងហេតុការណ៍ប៉ះឡានចៃដន្យនៅហ្វីលីពីន


តារាស្រីអាសអាភាសជប៉ុនដ៏ល្បី នាង Maria Ozawa ក្នុងហេតុការណ៍ប៉ះឡានចៃដន្យនៅហ្វីលីពីន

សូមទស្សនាវីដេអូនៃគ្រោះថ្នាក់ចរាចរេបស់នាង Maria Ozawa៖

ប្រភព ៖ ដេលីម៉េល

Comments
Loading...