ព្រោះតែ​បំពេញ​តណ្ហា ព្រះចៅអធិការ​វត្ត​ ខណ្ឌសីមា​រាម ត្រូវ​បណ្តេញ​ពី​វត្ត

ខេត្តប៉ៃលិន : ប្រជាពលរដ្ឋរាប់រយនាក់បានចោទប្រកាន់ថា ព្រះចៅអធិការវត្តនោះបាននាំស្រីក្មេងម្នាក់ ទៅដេកជាមួយគ្នា ជាច្រើនដងមក ដោយមានភស្តុតាងជាក់ស្ដែង ក៏នាំគ្នាព័ទ្ធសាលាឆាន់ទាំងយប់ ស្ថិតនៅក្នុងវត្តខណ្ឌសីមារាម ហៅវត្តអូរឈើក្រំ ក្នុងភូមិ អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

មន្ត្រីនគរបាលខេត្តប៉ៃលិនម្នាក់ បានឲ្យដឹងថា ព្រះចៅអធិការវត្តម្នាក់ នៅក្នុងខេត្តប៉ៃលិនត្រូវបានចាប់ផ្សឹក និងបណ្តេញពីវត្តកាលពីថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់លោកសង្ឃរូបនោះ មានទំនាក់ទំនងជាមួយស្ត្រីម្នាក់នេះរយៈពេល៣-៤ឆ្នាំហើយ រហូតដល់ក្រោយមកស្ត្រីនោះមកដេកនៅក្នុងវត្តនោះទៀតផង។ ហេតុការណ៍ដែល ចៅអធិការវត្តនាំស្រីដេកក្នុងវត្តនេះមានកើតឡើង នៅក្នុង វត្តខណ្ឌសីមារាម ហៅវត្តអូរឈើក្រំ កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងខេត្តប៉ៃលិន។

មន្ត្រីនគរបាលខេត្តប៉ៃលិន បន្ថែមថា ព្រះសង្ឃកំហូចរូបនេះ មានឈ្មោះ ហេង វណ្ណធីរ៍ ព្រះជន្ម៤៧ព្រះវស្សា ជាចៅអធិការវត្តខណ្ឌសីមារាម ហៅវត្តអូរឈើក្រំ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែកស្ត្រីជាស្រីស្នេហ៍នោះ មានឈ្មោះ វី អាយុ៣២ឆ្នាំ។ បច្ចុប្បន្ននេះ ព្រះសង្ឃកំហូចរូបនេះ ត្រូវបានចាប់ផ្សឹក និង បណ្តេញពីវត្តហើយ៕


រូបភាព


រូបភាព


រូបភាព

ប្រភព៖kntnews.com

Comments
Loading...