មិនធ្លាប់ជួបសោះ ! ជនរបាំងមុខសខ្មៅញ៉ាមលួចបានរាល់ដងម្តងនេះម្ចាស់គេតាមទាន់ចាប់ប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ដែលតែងតែលួចដែកបានជាប្រចាំនៅក្នុងភូមិ ត្រូវប្រជាពលរដ្ឋជាម្ចាស់ផ្ទះចាប់បានម្នាក់ពាក់របាំងមុខស និងម្នាក់ទៀតពាក់របាំងមុខខ្មៅ បានរត់រួចខ្លួន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ណែម កែវសុវណ្ណ អាយុ១៩ឆ្នាំ ហើយតែងតែលក់អោយឈ្មោះ អ៊ុយ សុឃីម អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ។

វត្ថុដែលលួចមានបង្អួច៥ផ្ទាំង និងរនាំងដែកចំនួន៧ ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចយកមកខ្លួនមកប៉ុស្តិនគរបាលរដ្ឋបាលចោមចៅជាបណ្តោះអាសន្ន រង់ចាំចាត់ការតាមនីតិវិធី ៕


ជនល្មើស


ជនល្មើស

សូមទស្សនាវីដេអូ៖

Comments
Loading...